Connect with us

KPT+

៤ តិចនិក សម្រាប់ប្អូនៗទើបបញ្ចប់ការសិក្សា ជ្រើសរើសជំនាញរៀននៅមហាវិទ្យាល័យ

បានផុស

នៅ

សិស្សានុសិស្សជាច្រើនឧស្សាហ៍មានបញ្ហាពាក់ព័ន្ធការជ្រើសរើសមុខវិជ្ជារៀនបន្តនៅសាកលវិទ្យាល័យ។ អ្នកខ្លះរើសរៀនតាមគ្រួសារ​ អ្នកខ្លះតាមមិត្តភក្ដិ ឯអ្នកខ្លះទៀតចេះតែរៀនៗទៅ ព្រោះមិនច្បាស់ថារៀនអ្វីឲ្យសក្តិសមសម្រាប់ខ្លួនឯង។

នេះនែ៎!​ វិធី ៤​ អាចជួយជាគន្លឹះសម្រាប់ប្អូនៗទើបបញ្ចប់ការសិក្សាទុតិយភូមិក្នុងចាប់យកជំនាញដែលត្រឹមត្រូវ៖

១. តើអ្នកចង់ក្លាយជាអ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ្រើសរើសជំនាញដែលជាក្តីស្រមៃរបស់អ្នកមានតាំងពីតូច ឬជាការរំពឹងទុកកាលនៅវិទ្យាល័យ។ បើទាល់តែដល់មហាវិទ្យាល័យទើបគិត ឬចាំចប់ឆ្នាំទី១ចាំរើស អ្នកអាចសម្រេចចិត្តខុសដោយចេះតែរើសៗមុខជំនាញឲ្យតែបាន ឬជ្រើសរើសតាមមិត្តដែលអាចមិនមែនជាអ្វីដែលសក្ដិសមនឹងអ្នក ឬជាអ្វីដែលអ្នកចង់បាន ហើយលទ្ធផលដែលទទួលបានវិញនោះភាគរយតិចណាស់ដែលជាផលវិជ្ជមាន។

២. តើអ្នកចូលចិត្តជំនាញអ្វី?

ការបន្តការសិក្សានៅមហាវិទ្យាល័យ មិនមែនត្រឹមតែទៅរៀនឲ្យបានគ្រប់តែពេលបួនឆ្នាំដើម្បីបានសញ្ញាប័ត្រនោះទេ តែត្រូវផ្សារភ្ជាប់ជាមួយចំណូលចិត្តដែរ។ ដូចនេះហើយការជ្រើសរើសនូវមុខជំនាញដែលយើងមានចំណង់លើជារឿងសំខាន់ ព្រោះវាជាផ្នែកមួយនៃកម្លាំងចិត្តដែលរុញឲ្យខ្លួនក្រោកពីព្រលឹមទៅសាលា ចំណាយពេលវេលាសិក្សាបន្ថែម និងទោះបីត្រូវនូវបន្តធ្វើកិច្ចការដល់យប់ជ្រៅក៏អាចធ្វើបាន។

៣. រៀនជំនាញណាដែលពូកែស្រាប់

អ្នកអាចធ្វើការប្រៀបធៀបទៅនឹងលទ្ធផលកាលពីរៀននៅវិទ្យាល័យថា តើមុខវិជ្ជាអ្វីដែលអ្នកចូលចិត្ត ឬរៀនពូកែជាងមុខវិជ្ជាដទៃទៀត។ ប្រសិនបើ គិតថាមុខវិជ្ជាដែលបានរៀននៅវិទ្យាល័យសុទ្ធតែមានភាព​ប្រហាក់ប្រហែលគ្នាដោយពិបាករកមុខវិទ្យាណាមួយដែលលេចធ្លោឃើញ​ អ្នកអាចងាកមកមើលពីអ្វីដែលអ្នកមានទេពកោសល្យជំនួស​វិញ។​ បើអ្នកពូកែខាងភាសា ពូកែនិយាយ មានសមត្ថភាពដោះស្រាយបញ្ហាឲ្យអ្នកនូវជុំវិញខ្លួន នោះអ្នកអាចសំលឹងមើលទៅជំនាញមួយចំនួនដូចជា​មេធាវី អ្នកគ្រប់គ្រង គ្រូភាសា ឬមួយផ្នែកទេសចរជាដើម។

៤. ទុកជំនាញមិនសូវសំខាន់ចោល

ចំពោះមុខជំនាញណាដែលដែលមិនសូវសំខាន់ ឬមិនសូវមានទីផ្សារយើងគួរលុបវាចោល ដោយជ្រើសយកតែជំនាញណាដែលត្រូវនឹងស្ថានភាពទីផ្សារការងារនៅក្នុងស្រុក។ ត្រូវចាំថា មនុស្សម្នាក់បើធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ លទ្ធផលដែលទទួលបានមិនសូវជាល្អប៉ុន្មានទេ ហើយកាលដែលយើងចេះដប់ក៏មិនប្រាកដថាល្អដូចប្រសព្វមួយដែរ។ ដូចនេះបើសិនជាអាច គប្បីចាប់យកអ្វីដែលសំខាន់ ឬចាំបាច់ឲ្យបានជាមុនសិន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សម័យបច្ចេកវិទ្យា និស្សិតគួររៀនជំនាញសរសេរកូដកម្មវិធី (Programming) កំពុងពេញនិយមនៅឆ្នាំ ២០២២

ចុចអាន៖ និស្សិតចូលរៀនមហាវិទ្យាថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាទាំងនេះឱ្យមែនទែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម