Connect with us

KPT+

ហេតុអ្វីបានជាស្នេហាដំបូង​ច្រើនតែមិនអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍?

បានផុស

នៅ

ជឿថា មានមនុស្សមិនតិចនាក់ទេដែលធ្លាប់ខកចិត្តខ្លាំងលើស្នេហាដំបូងរបស់ខ្លួន។ ស្នេហាដំបូង ជាស្នេហាដែលយើងដាក់ការសង្ឃឹមខ្ពស់ ទាំងក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការតាំងចិត្ត។ ការពិតការបរាជ័យលើស្នេហាមួយនេះមិនមែនជាកំហុសរបស់អ្នកណាម្នាក់ឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាអាចមានហេតុផលផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហាដំបូងភាគច្រើនកើតឡើងក្នុងវ័យក្រោម ២០ឆ្នាំ។ ក្នុងវ័យនេះ ជាវ័យដែលចង់សាកនូវអ្វីដែលថ្មីៗ ដូច្នេះការមានស្នេហាដំបូង អាចគ្រាន់តែជាការចង់ទទួលបានអារម្មណ៍ស្នេហារបៀបណាមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វ័យនេះក៏ជាវ័យដែលមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែមានសង្សារ ហេតុនេះក៏ចង់មានដែរ។ នៅពេលដែលអាយុនៅតិចពេក ពួកគេមិនទាន់មានការតាំងចិត្តឲ្យអ្វីពិតប្រាកដនោះទេ ព្រោះការស្រឡាញ់អាចទទួលឥទ្ធិពលច្រើនពីបរិបទជុំវិញខ្លួន។ ដោយសារតែខ្វះភាពច្បាស់លាស់បែបហ្នឹងហើយ ទើបស្នេហាទីមួយកម្រជោគជ័យ។

ស្នេហាលើកដំបូងតែងបរាជ័យ ក៏ដោយសារម្នាក់ៗចូលចិត្តគិតច្រើនតែម្នាក់ឯង។ តាមពិតពេលខ្លះដៃគូម្ខាងស្រឡាញ់គេខ្លាំងណាស់ ហើយក៏ចង់ច្បាស់លាស់ជាមួយគេ ប៉ុន្តែបែរជាចូលចិត្តពិចារណាពីចំណុច “មិនអាច”​ ច្រើនជាង “អាច”។ ពួកគេចូលចិត្តគិតស្មុគស្មាញវែងអន្លាយពីភាពមិនអាចទៅរួចរវាងគេទាំងពីរ ស្របពេលដែលអនាគតនៅឆ្ងាយសែនឆ្ងាយ។ និយាយឲ្យចំទៅ គិតច្រើនជ្រុលដូចចៅចាក់ស្មុគ ទើបធ្វើឲ្យទំនាក់ទំនងបច្ចុប្បន្នទៅជាបែកបាក់ទាំងកណ្ដាលទី។

414 Asian Couple Hug Sad Stock Photos, Pictures & Royalty-Free Images -  iStock

ការមិនព្រមបើកចិត្តយល់ពីគ្នាទៅវិញទៅមក ក៏ជាមូលហេតុនៃស្នេហាទីមួយបរាជ័យដែរ។ កុំថាឡើយត្រឹមតែជាសង្សារ សូម្បីប្តីប្រពន្ធ បើមិនព្រមយល់ពីគ្នា មិនយូរមិនឆាប់គង់តែបែកបាក់គ្នាទេ។ ជាការពិតគ្រាន់តែស្រឡាញ់គ្នាស្មោះ មិនទាន់គ្រប់គ្រាន់នោះទេ បើគូស្នេហ៍មិនព្រមយល់ពីគ្នាទៅវិញទៅមក។ ការយល់ពីគ្នាសំដៅលើការយល់ពីអារម្មណ៍គ្នា ដឹងថាដៃគូចង់បានអ្វី ចូលចិត្តអ្វី ឬមិនយល់តែអារម្មណ៍ខ្លួនឯងឡើយ។ ទោះជាស្នេហានោះចាប់ផ្តើមដោយភាពផ្អែមល្ហែមយ៉ាងណាក៏ដោយ វានឹងលែងមានន័យអ្វីទាំងអស់នៅពេលដែលគូស្នេហ៍ចាប់ផ្តើមលែងចេះយល់ពីគ្នា។

បញ្ហាចម្បងមួយទៀត កាតព្វកិច្ចជាកូនល្អ ក៏ជាមូលហេតុសំខាន់មួយដែរ។ ពេលដែលនៅក្មេង អ្វីដែលឪពុកកម្តាយរំពឹងខ្លាំងជាងគេ គឺការសិក្សា ​ដូច្នេះហើយដើម្បីធ្វើឲ្យអ្នកមានគុណសប្បាយចិត្ត កូនៗមានតែខិតខំរៀនសូត្រ។ ណាមួយនៅវ័យក្មេងមិនទាន់ឯករាជ្យទាំងផ្នែកហិរញ្ញវត្ថុ និងចិត្តគំនិតនៅឡើយ។ យ៉ាងណាមិញ ចាស់ៗតែងតែយល់ថា​ ឲ្យតែមានស្នេហាគឺរៀនមិនចូលទេ ដូច្នេះហើយទើបពេលពួកគាត់ដឹងថាកូនៗមានសង្សារគឺមិនបានទេ។ ដោយសារខ្លាចរៀនមិនបានលទ្ធផលល្អផង និងចង់ធ្វើឱ្យប៉ាម៉ាក់មិនពេញចិត្តផង ទោះស្រឡាញ់យ៉ាងណាក៏ត្រូវលះបង់ស្នេហានោះចោល។

Is It Just a Rough Patch or Should You Break Up? • Beyond Words

ប្រសិនបើយើងជួបរឿងបរាជ័យក្នុងស្នេហាលើកដំបូង វាមិនមែនជារឿងចម្លែកនោះទេ ឈប់ឃុំខ្លួននឹងការឈឺចាប់ពីអតីតកាលទៀតទៅ ទោះបីការចាប់ផ្តើមអាចនឹងមិនល្អ ប៉ុន្តែវាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ជីវិតគូទៅថ្ងៃក្រោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្វីខ្លះទៅដែលអាចទាក់ទាញនាំឲ្យស្នេហា​កើតមាន​ឡើងបែបផ្លេកបន្ទោរ?

ចុចអាន៖ សង្កេតឃើញសញ្ញា ៤ នេះបញ្ជាក់ថា អ្នកកំពុងមានស្នេហាងប់ងល់ខុសរបៀប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម