KPT+
ជំរុញឱ្យកូនរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់ទាំងសុខភាព និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត
ប៉ាម៉ាក់សម័យថ្មី ពិតជាយកចិត្តទុកដាក់នឹងសុខភាព និងសកម្មភាពរបស់កូនៗណាស់ ចាប់តាំងពីដឹងថា មានកូននៅថ្ងៃដំបូងម្ល៉េះ។ ពេលកូនកើតមកហើយ ចិញ្ចឹមថែទាំកូន ឲ្យញ៉ាំសុទ្ធតែអាហារសម្បូរជីវជាតិ ហើយបញ្ចូនទៅរៀន សុទ្ធតែសាលាល្អៗ ព្រោះចង់ឲ្យកូនៗ ចេះដឹង និងឆ្លាតវៃជាងគេ។ ចុះបើទៅរៀន កូនៗតូច មាន Homework ច្រើន តើវាប៉ះពាល់ដល់សុខភាពទេ?

តាមរយៈការសិក្សាមួយ ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ Journal of Family Therapy របស់អាមេរិក នៅឆ្នាំ២០១៥ បញ្ជាក់ថា ពិតជាមានផលប៉ះពាល់ដល់កុមារ ដែលត្រូវជំរុញឲ្យធ្វើ Homework លើស ១០នាទី/យប់ ពេលរៀននៅថ្នាក់ទី១។
ការសិក្សានេះ បានធ្វើឡើងលើប៉ាម៉ាក់ ជាង ១.១០០នាក់ នៅកោះ Rhode របស់អាមេរិក ដោយមានកូនៗ ចូលរៀនតាមសាលាបឋម។ អ្នកស្រាវជ្រាវ រកឃើញថា កុមាររៀនថ្នាក់ទី១ ធ្វើ Homework ២៨នាទី/យប់ និងកុមាររៀនថ្នាក់ទី២ ធ្វើ Homework ២៩នាទី/យប់។

អ្នកស្រាវជ្រាវ បញ្ជាក់ថា ការធ្វើ Homework ច្រើនដូច្នេះ ប៉ះពាល់ដល់ឥរិយាបថ ទំនុកចិត្ត ជំនាញសង្គម និងគុណភាពជីវិតរបស់កុមារ។ ជាងនេះទៅទៀត វាបង្កបញ្ហាស្មុគស្មាញដល់ប៉ាម៉ាក់ទៀត ដោយនៅពេលចំណេះដឹងរបស់ប៉ាម៉ាក់ មានកម្រិត ប៉ាម៉ាក់ពុំមានទំនុកចិត្ត ជជែកជាមួយសាលាអំពី Homework របស់កុមារនោះទេ។
ក៏មានការចេញផ្សាយមួយ លើកាសែត Washington Post បញ្ជាក់ថា ប៉ាម៉ាក់មួយចំនួន បានណែនាំឲ្យកុមារតូចៗ មិនឲ្យធ្វើ Homework ដោយឲ្យកូនៗរបស់ពួកគេ ធ្វើអ្វីដែលពួកគេចង់ធ្វើ ក្រោយម៉ោងរៀន ដូចជា លេងនៅខាងក្រៅ ឬហាត់ប្រាណជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនក្បាលខូច និយាយមិនស្ដាប់ ឪពុកម្ដាយគួរចាត់ការបែបនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផេនខេក ឆ្លងកាត់រឿងអ្វីខ្លះ មុនឈានដល់ចំណុចនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ចំណោទរឿងគប់ស្បែកជើង ទូតអាមេរិកមិនទាន់មានពាក្យពេចន៍ឆ្លើយតបសម្តេចតេជោទេ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
Mai Davika ប៉ះជាមួយតារាល្បីៗលំដាប់ពិភពលោក ក្នុងកម្មវិធីមួយនៅ អ៊ីតាលី
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ស្ទើរគាំងបេះដូង ពេលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ចាំទេ អ្នកគប់ស្បែកជើងលើលោក George W. Bush ជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំ?