Connect with us

KPT+

មិនថា​អាយុតិចប៉ុនណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជា​បុគ្គលជោគជ័យ!

បានផុស

នៅ

១ រឹងមាំ

មនុស្សរឹងមាំ មិនសំដៅ​ថា ទាល់តែមាន​អាយុច្រើន ​ឆ្លងកាត់បទពិសោធន៍រាប់មិនអស់នោះ​ទេ ប៉ុន្តែ​ភេទទន់ខ្សោយណា ដែលអាចពឹងខ្លួនឯងបាន​ ឬមនុស្ស​វ័យក្មេង​ដែលចេះ​វិធី​ “ខ្លួនទីពឹងខ្លួន​” គឺជាមនុស្ស​រឹងមាំ។ សម្គាល់មនុស្ស​នេះបាន​ដោយសង្កេត​លើការទទួលខុសត្រូវនូវ​ទង្វើក្នុងជីវិត​ក្នុងចិត្ត​គំនិតរបស់គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ខ្លះ ចាស់ហើយ អាយុច្រើនពិតមែន ​តែមានគំនិត​រាក់ៗ មិនសួវហ៊ាន​​ទទួលកំហុស​ មិនសូវហ៊ាន​ប្រឈម​នឹងការពិត​ ក៏មិនមែនជាមនុស្សរឹងមាំំដដែល។

កម្រិតនៃការទទួលខុសត្រូវក្នុងវ័យនីមួយៗ បង្ហាញថា យើងមានភាពចាស់ទុំជាងក្មេងផ្សេងៗ​ ជាមនុស្សដែលត្រៀមនឹងធ្វើរឿងអស្ចារ្សជាច្រើនមិនគួរឲ្យជឿ ជាមនុស្សនៃសម័យកាលឌីជីថលពិតៗ។

ពួកគេមានការគោរពអ្នកដទៃ គោរព​ខ្លួនឯង ចេះស្តាប់គំនិត​អ្នកផ្សេង  ចេះថ្លឹងថ្លែង មានចិត្តត្រជាក់ៗ មានវិធីផ្ទាល់ខ្លួន ក្នុងការរៀនពីភាពជោគជ័យ និងទម្លាប់មិនវាយតម្លៃភាពបរាជ័យរបស់អ្នកផ្សេង។

២ ឯករាជ្យ

ឯករាជ្យជាអ្វីមួយដែលគ្រប់គ្នាចង់បាន ឯករាជ្យកាន់តែឆាប់ជោគជ័យកាន់តែលឿន។ មនុស្ស​ជោគជ័យ​ជាមនុស្ស​ដែល​អាចឯករាជ្យបានលើការសម្រេចចិត្ត មិនថា​ស្នេហា ការងារ​ឬអ្វីផ្សេងៗទៀត ។​ មនុស្ស​ប្រភេទនេះ មិនព្រម​ដាក់ខ្លួនឯងជា​ចំណុះក្រោមបុគ្គលមានអំណាចណាមួយ​ ឬលក់សេរីភាព​ខ្លួនឯងដើម្បីប្រាក់នោះឡើយ។

ពួកគេរៀន​ធ្វើការសម្រេចចិត្ត ព្រោះ​ការសម្រេចចិត្តគឺជាជំហានដ៏ធំមួយក្នុងភាពជាអ្នកដឹកនាំ ។​ ការសម្រេចចិត្ត​របស់ពួកគេ ភាគច្រើនមិនធ្វើតាមលំនាំមនុស្ស​ណាម្នាក់ ឬអ្វីដែលមនុស្ស​ភាគច្រើនបានធ្វើពីមុនៗ​មកនោះទេ គេមានគំនិត​ដាច់ដោយឡែក ហើយ​គេ​ឱ្យតម្លៃគំនិតនិងភាពជាខ្លួនឯង។

៣  ចេះគ្រប់គ្រងលុយនិង ពេលវេលា

មនុស្ស​នេះ​គេមិនទិញរបស់ដែលមនុស្ស​ស្រើបស្រាលចង់បានទេ​ គេទិញតែរបស់ដែលជាតម្រូវការ​ក្នុងការរស់នៅប្រចាំថ្ងៃចាំំបាច់ ឧទាហរណ៍ ការហូបចុក ស្លៀកពាក់ និងសម្ភារៈសិក្សា។

គេមិនចំណាយលុយ​យកឈ្នះអ្នកណា​ឬធ្វើឱ្យ​អ្នកណាកោតសរសើរគេ​នោះឡើយ។ មនុស្ស​បែបនេះ មិនអួតអាងក៏មិនងាយ អោនលំទោនចំពោះមុខ​ទ្រព្យ​សម្បត្តិអ្នកដទៃនោះដែរ។ គេឱ្យ​តម្លៃលុយតែមិនបោះបង់តម្លៃ​ខ្លួនឯង​ចោល​ដើម្បីលុយទេ។

៤ ចេះ​គ្រប់គ្រង​លើអារម្មណ៍

អារម្មណ៍​ងាយធ្វើឱ្យ​យើង​រងគ្រោះ។ គ្រប់គ្នាមាន​អារម្មណ៍ តែកុំដោះស្រាយបញ្ហា​ដោយអារម្មណ៍។ អារម្មណ៍​យើង​អាចធ្វើឱ្យយើង​រៀនចេះអំពីជីវិត ដឹងថា ការឈឺចាប់កើតឡើងអំពីអ្វី ដឹងថាមោទកភាពពិតជាអ្វី ហើយ​ក៏​ដឹងដែរថា​ គុណធម៌ជា​អ្វី។ ប្រើអារម្មណ៍មកអប់រំចិត្ត តែកុំយកវាទៅដោះស្រាយ​បញ្ហា​។ បញ្ហា​ត្រូវ​ដោះស្រាយ​ដោយ​បច្ចេកទេស ដែល​គេហៅថា Problem Solving បច្ចេកទេសនេះ​គ្រប់គ្នា​ត្រូវ​ចេះ ព្រោះ​ជីវិត​មនុស្ស​ម្នាក់ៗរមែងតែងមាន​បញ្ហា​សម្រាប់ដោះស្រាយ៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ មេរៀន​ជីវិត​ទាំង ៥ បំផុស​គំនិត​សម្រាប់​ជោគជ័យ​ថ្ងៃ​អនាគត

ចុចអាន៖ ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុពេក មនុស្ស​ក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤២ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៥ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម