Connect with us

KPT+

ផ្នត់គំនិតទាំង ៥ ជួយរារាំងការភ័យខ្លាច ដើម្បីឆាប់ដល់គោលដៅជោគជ័យ

បានផុស

នៅ

ជីវិតបច្ចុប្បន្ននេះ ជាសិទ្ធិក្នុងការរស់នៅ ប៉ុន្តែនៅពេលដែលជីវិតមិនប្រសើរជាងមុនទេ អ្នកគួរតែ កែលំអហើយ។ ប៉ុន្តែនៅពេលដែលមកដល់ការកែលម្អជីវិត និងភាពជោគជ័យ យើងទាំងអស់គ្នាដឹងថា វាមិនងាយស្រួលដូចការនិយាយនោះទេ។ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត និងអាជីព អ្នកត្រូវតែចាប់ផ្តើមពីការបណ្តុះផ្នត់គំនិតត្រឹមត្រូវដូចក្នុង ៥ ចំណុចខាងក្រោម ដើម្បីកុំឲ្យភាពភ័យខ្លាច មករារាំងភាពជោគជ័យរបស់យើងឲ្យសោះ។

១ កុំស្ទាក់ស្ទើរក្នុងការសាកល្បងអ្វីដែលថ្មី ហើយទទួលយកបញ្ហាប្រឈម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នត់គំនិត​ដំបូង​ ដែលត្រូវ​ដាក់​បញ្ចូល​ក្នុង​ខ្លួន​អ្នក ​គឺ​មិន​ត្រូវ​ខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី និង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ឡើយ។ មិនថាវាជាអ្វីក៏ដោយ ឬទាក់ទងនឹងចំណង់ចំណូលចិត្ត របៀបរស់នៅកាន់តែប្រសើរ ឬសូម្បីតែជំនាញថ្មី។ ជីវិតប្រៀបដូចជាកង់វិល បើអ្នកចង់​ផ្លាស់ប្តូរ​ទម្រង់​នៃ​ការ​កែលំអ និង​ជោគជ័យ អ្នក​ត្រូវ​តែ​ផ្លាស់ទី ហើយ​ការ​សាកល្បង​អ្វី​ដែល​ថ្មី​ អាច​ជា​មធ្យោបាយ​មួយឈានទៅកន្លែងបន្ទាប់។

២ កុំ​ខ្លាច​បរាជ័យ​ក្នុង​អ្វី​ដែល​អ្នក​ធ្វើ

បញ្ចូល​ផ្នត់គំនិតនេះនៅក្នុងខ្លួនអ្នក ដើម្បីកុំឲ្យ​ការភ័យខ្លាចរារាំងភាពជោគជ័យ ពោល​គឺ​កុំ​ខ្លាច​បរាជ័យ​ក្នុង​អ្វី​ដែល​យើង​ធ្វើ។ កន្លែងដែលយើង​ជោគជ័យ និងបរាជ័យក្នុងការធ្វើអ្វីមួយ គឺជា​ភស្តុតាង​ដែលយើង​​បាន​ព្យាយាម។ ការបរាជ័យនឹងមិនធ្វើឲ្យ​ជីវិត​បញ្ចប់​នោះទេ វាការមេរៀន​មួយ​ ហើយធ្វើឲ្យយើង​កាន់តែក្លាហាននៅថ្ងៃអនាគត។ ព្រោះ​ការ​ដឹង​ថា​អ្វី​ដែល​ធ្វើឲ្យ​យើង​​​បរាជ័យ ​នឹង​ធ្វើ​ឲ្យ​​អ្នក​ជោគជ័យ​សម្រាប់​អាជីវកម្ម​បន្ទាប់​ទៀត។

៣ ហ៊ាន​ធ្វើ​អ្វី​ដែល​ថ្មី​ក្នុង​ការងារ​របស់​ខ្លួន

ផ្នត់គំនិតមួយទៀត ដែលអ្នកត្រូវតែមាននោះគឺ ត្រូវតែហ៊ានធ្វើអ្វីដែលថ្មីនៅក្នុងការងាររបស់អ្នក ប្រសិនបើ​ពិតជាចង់ជោគជ័យ។ នេះមានន័យថា យើង​ត្រូវតែក្លាហានដើម្បី​សាកល្បង ឱកាស​ផ្សេងៗ​ដែល​មាន​នៅ​កន្លែង​ធ្វើការ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានគម្រោងថ្មី ឬកិច្ចការសំខាន់ដែល​មាន​សក្តានុពល​ក្នុងការធ្វើឲ្យ​ប្រសើរឡើងនូវអាជីពរបស់យើង​នោះ​ត្រូវ​តែ​សាកល្បងវា​ទាំងអស់គ្នា។ វិធីនោះ យើង​អាចស្វែងយល់ពីរឿងជាច្រើន ហើយអាច​មើលឃើញ​ចន្លោះ​ប្រហោង នៃ​ឱកាស​ណាមួយ ដែលអាចប្រើជា​ជណ្ដើរ​នៃ​ភាព​ជោគជ័យ​បន្ទាប់។

៤ ចេញពីតំបន់ផាសុកភាព និងត្រៀមគ្រប់យ៉ាង

ផ្នត់គំនិតទី​បួន ​ដែលអ្នកត្រូវតែមាន គឺ​អំពីសារៈសំខាន់នៃ​ការចាកចេញពី​តំបន់​សុខស្រួល​របស់ខ្លួន។ ម៉្យាងទៀតនៅពេលដែលចេញពីតំបន់ផាសុខភាពហើយ អ្នកត្រូវតែបំពាក់ខ្លួនឯង​ជាមួយនឹងចំណេះដឹង​គ្រប់គ្រាន់ និងការត្រៀមខ្លួនខាងផ្លូវចិត្ត។ ព្រោះ​ចំណុច​នេះ ​អាច​និយាយ​បាន​ថា វាអាច​បង្ក​ឲ្យ​មានអារម្មណ៍មិនល្អនៅ​ក្នុង​ជីវិត។ ការព្យាយាមចេញពីតំបន់សុខស្រួល មានន័យថា អ្នកជំរុញខ្លួនឯង​ឲ្យ​សម្រប​ខ្លួន​ទៅ​នឹង​អ្វី​ដែល​មិន​មាន​នៅ​ក្នុង​វិស័យ​របស់អ្នក ដើម្បីសម្រេចបានជោគជ័យ។ ដូច្នេះ យើងមិនគួរ​ចេញមក​ដោយ​គ្មាន​ការរៀបចំ និង​ទំនុក​ចិត្ត​លើ​ខ្លួនឯង​នោះ​ទេ​។

៥ ប្រថុយប្រថាន ដើម្បីស្វែងរកដែនកំណត់អតិបរមារ

បន្ទាប់មក​ទៀត ​ត្រូវ​ប្រាកដថា មាន​ផ្នត់គំនិត​មួយនេះនៅក្នុងខ្លួន ពោលគឺត្រូវហ៊ានប្រថុយប្រថាន​ដើម្បីដឹងពីដែន​កំណត់​អតិបរមា​នៃ​សមត្ថភាព​របស់អ្នក។ ជាពិសេសនៅក្នុងអាជីពរបស់អ្នក ដូច្នេះអ្នក​ដឹងថា អ្នកអាចទៅបានឆ្ងាយប៉ុណ្ណា។ បើគ្មានភាពក្លាហានទេ អ្នកនឹងមិនទៅណាទេ ហើយក៏មិនមានអារម្មណ៍ថា មានឈ្មោះជោគជ័យដែរ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ចុះ​ចាញ់​នឹង​ការ​ភ័យ​ខ្លាច ព្រោះ​ដើម្បី​អាច​សម្រេច​បាន​ជោគជ័យ អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​ដ៏​ធំ​ដូច​គ្នា។ ការឈានជើងឡើង និងប្រយុទ្ធជាធម្មតាត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាច ប៉ុន្តែព្យាយាមបណ្តុះផ្នត់គំនិតទាំងប្រាំនេះ ដើម្បីកុំឲ្យការភ័យខ្លាចរារាំងភាពជោគជ័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង បញ្ជាក់ថា មនុស្សស្រីជាម្ចាស់លើខ្លួនឯង ដោយមិនពឹងលើស្វាមីមួយមុខ

ចុចអាន៖ដំណោះស្រាយ ៣ យ៉ាង ចាកចេញពីភាពមិនចុះសម្រុងជាមួយមិត្តរួមការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម