KPT+
កុំទាន់ថាជីវិតជោគជ័យ ប្រសិនបើមិនទាន់ធ្វើចំណុចទាំងនេះនូវឡើយ
ភាពជោគជ័យមិនមែនកើតឡើងឯកឯង ក៏មិនមែនដេកលក់ក្រោកមកជោគជ័យដែរ។ ជោគជ័យ រួមផ្សំកត្តាច្រើនយ៉ាងចូលគ្នា ទើបអាចកើតឡើងពាក្យពីរម៉ាត់នេះមកបាន។
ប៉ុន្តែមិនមែនឲ្យតែមនុស្សជោគជ័យ សុទ្ធតែធ្វើបានគ្រប់ចន្លោះ ឬហៅបានបំពេញន័យឲ្យជីវិតពេញលេញនេះទេ។ អ្នកមានខ្លះមានគ្រប់យ៉ាង តែជីវិតជោគជ័យលើការសម្ដែង ការបំភាន់អ្នកផងឲ្យគិតថាជីវិតគេល្អទាំងអស់។
ជោគជ័យពិតប្រាកដ គឺអ្នកបានធ្វើរឿងខាងក្រោមនេះ ក្នុងជីវិតមកជារៀងរាល់ថ្ងៃ៖
១ មិនទាន់បានសងគុណម៉ែឪ ក៏ហៅថាខ្លួនជោគជ័យដែរ

នេះគេមិនហៅថាជោគជ័យក្នុងជីវិតឡើយ។ ជោគជ័យសំដៅដល់ភាពសម្បូរសប្បាយ មានដល់ជីវិតនិងអ្នកជុំវិញខ្លួន និងជាពិសេសគឺដល់ព្រះរស់។ ការធ្វើគុណឬដឹងគុណដល់លោកទាំងពីរ គឺជាសេចក្ដីផ្ដើមមួយនាំយើងទៅកាន់ភាពជោគជ័យមួយកម្រិតទៀតហើយ។ ពុកម៉ែគឺជាមនុស្សដំបូងដែលយើងឃើញមុខ ត្រួសត្រាយផ្លូវយើងទៅរកចំណេះដឹង។ដូច្នេះ មិនថាបានខ្ពស់ប៉ុណ្ណា សូមកុំភ្លេចអ្នកទាំងពីរឲ្យសោះ។
២ គ្មានការរលឹកដឹងគុណដល់អ្នកជួយ

“ងើយស្កកអោនដាក់គ្រាប់” សុភាសិតខ្មែរពោលមិនខុសទេ បើអ្នកឡើងបានកន្លែងខ្ពស់កុំភ្លេចងាកមុខមើលអ្នកធ្លាប់ជួយ ធ្លាប់ជ្រោមជ្រែង ធ្លាប់ផ្ដល់មេរៀនឲ្យយើងបានឡើងខ្ពស់មកដល់សព្វថ្ងៃនេះបាន។ ការរលឹកដល់អ្នកធ្លាប់ជួយឲ្យជោគជ័យ គឺដូចបានសងគេវិញនូវគុណបំណាច់គេធ្លាប់ទំនុកបម្រុងយើងដែរ។ មិនបាច់ជាអំណោយរបស់ថ្លៃ តែត្រឹមស្នាមញញឹម ឬសំដីដឹងគុណ និងការជួយត្រលប់ទៅវិញខ្លះៗ ក៏ជាចំណែកមួយដែរ។ គ្មានការជោគជ័យណាកើតឡើងម្នាក់ឯងទេ ទាល់តែមានអ្នកជួយពីក្រោយខ្នងយើង ហើយគេនោះអាចគ្រូផ្ទាល់ ឬប្រយោល។
៣ មិនបានធ្វើល្អចេញពីចិត្ត បន្លំមុខញាតិ មុខកាំម៉េរា

ធ្វើចឹងបានអីមកវិញ! ការសម្ដែង ការផ្គាប់ឲ្យគេពេញចិត្ត វាបានតែមួយឆាវ តែថ្ងៃណាវានឹងរលាយបាត់ដោយសារតែយើងបានសម្ដែងទៅគេដែរ។ ជីវិតការងារ គ្រួសារ បើជោគជ័យពិតមែន គឺកើតចេញពីសុភមង្គលពិតៗ ពីក្នុងចិត្តមិនបានមានម្នាក់ណាសម្ដែងឡើយ។ ដូច្នេះ បើអ្នកមានលុយមានគ្រប់យ៉ាង គ្រួសារនឹងមានសុភមង្គលដោយសារតែអ្នកកំពុងដឹកនាំគ្រួសារទៅរកភាពជោគជ័យមួយទៀតហើយ។។
៤ ដឹងគុណដល់ខ្លួនឯង ថាមកកន្លែងណា

អ្នកខ្លះពេលបានខ្ពស់ បានល្អ ក៏ភ្លេចកំណើតខ្លួន ដែលមកពីកន្លែងណាពីទីណា។ មនុស្សជោគជ័យពិត គឺគេដឹងគុណទាំងអស់ ពីនំចំណីឬអាហារធ្លាប់ហូប ទីជម្រកតូចទាបដែលធ្វើឲ្យគេមានថ្ងៃនេះ។ បើសិនគ្មានវត្ថុទាំងនោះ គេមិនអាចឡើងមកដល់វេលានេះ បានខ្ពស់មុខ ខ្ពស់មាត់បានឡើយ។
ប្រសិនបើអ្នកកំពុងអានឈានដល់ថ្ងៃមួយ ដែលហៅថាជោគជ័យ ឬខិតកៀកថ្ងៃនោះ សូមកុំភ្លេចថា អ្នកខ្ពស់ប៉ុណ្ណា អ្នកធ្លាក់មកវិញក៏ឈឺប៉ុណ្ណឹងដែរ។ អ្នកមាន បុគ្គលជោគជ័យ មហាសេដ្ឋីលំដាប់ពិភពលោក ទោះមានប៉ុណ្ណាក៏នៅសាមញ្ញ ដាក់ខ្លួនគោរពអ្នកគាំទ្រ អ្នកធ្លាប់ជួយឲ្យខ្ពស់ អ្នកដែលធ្វើឲ្យគេមានថ្ងៃនេះមកបាន។
មិនមែនឲ្យតែមានលុយ មានគ្រប់យ៉ាង គឺហៅថាភាពជោគជ័យទេ តែភាសាពីរម៉ាត់នេះសំដៅលើការដាក់ខ្លួន ដាក់កាយ មានចំណុចខាងលើនេះ នោះបានហៅថា អ្នកបានជោគជ័យលើជីវិតមួយនេះ បានពេញលេញមែន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត
ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


