KPT+
លែងបារម្ភខ្លាចគេបោក ឬលួចលុយពេលទិញទំនិញអនឡាញ បើចេះក្បួនទាំងនេះ
សម័យបច្ចេកវិទ្យាទំនើប ការទិញទំនិញអនឡាញ ជារឿងដ៏ពេញនិយមសម្រាប់មនុស្ស ដោយគ្រាន់តែប្រើកាតទិញតាមអ៊ិនធឺណេតប៉ុណ្ណោះ។
ទន្ទឹមនឹងការរីកចម្រើន មនុស្សខិលខូចក៏មានច្រើន ក្នុងការឆ្លៀតឱកាសទាញយកប្រយោជន៍នានា។ ហេតុនេះ ដើម្បីការចាញ់បោក ឬការបាត់ប្រាក់ដោយពុំដឹងខ្លួន សូមតាមដានគន្លឹះទាំង ៦ នេះជាមួយគ្នា៖
១. ស្វែងរកទិញតែលើវេបសាយឬផេកល្បីៗ

ចៀសវាងការបន្លំផ្សេងៗ សូមរកមើលទិញឥវ៉ាន់តែនៅលើវេបសាយឬផេកលក់ដែលល្បីៗបានហើយ។ ម្យ៉ាងទៀត រាល់ពេលទិញទំនិញគួរតែប្រើអ៊ិនធឺណេតផ្ទាល់ខ្លួន ឬវ៉ាយហ្វាយ (WiFi) ដែលទុកចិត្តតែប៉ុណ្ណោះ ទើបមានសុវត្ថិភាពល្អ។
២. កុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួនច្រើនពេក

ជាធម្មតារាល់ការទិញទំនិញតាមអនឡាញ តែងតែមានការសាកសួរព័ត៌មានខ្លះៗមិនខាន។ ករណីមានសំណួរ និងការបំពេញឯកសារប្លែកៗ ឬច្រើនជ្រុលពេក យកល្អ គួរតែចាកចេញ និងឈប់បន្តការទិញទំនិញនោះបន្តទៀត ដើម្បីការពារការលួចយកទិន្នន័យ និងបង្ការការលួចយកប្រាក់នៅក្នុងគណនីធនាគារជាដើម។
៣. មើលតម្លៃទំនិញឲ្យបានច្បាស់
ដើម្បីសុវត្ថិភាព មិនត្រូវមើលរំលងតម្លៃទំនិញទេ កុំចេះតែឃើញថោក ហើយស្រវ៉ាចង់ទិញឲ្យសោះ។ ការបញ្ចុះតម្លៃទំនិញតាមវេបសាយផ្សេងៗជារឿងធម្មតា តែការបញ្ចុះតម្លៃទាបជ្រុលពេក នោះអាចជាសញ្ញានៃវេបសាយបោកប្រាស់។ ដូច្នេះត្រូវតែសង្កេតតម្លៃ និងប្រុងប្រយ័ត្នឲ្យមែនទែនមុននឹងសម្រេចចិត្តទិញ។
៤. បង្កើតលេខកូដសម្ងាត់ផ្សេងគ្នា តាមប្រភេទវេបសាយ
ការប្រើលេខកូដសម្ងាត់ដូចៗគ្នា គ្រប់វេបសាយទិញទំនិញតាមអនឡាញ ពិតជាមិនអាចការពារសុវត្ថិភាពគណនីធនាគារបានទេ។ ហេតុនេះ កុំឲ្យមានបញ្ហាលួចយកទិន្នន័យ ឬកុំឲ្យមានការលួចយកទិន្នន័យទៅប្រើប្រាស់ផ្សេងៗ ដែលបង្កហានិភ័យដល់ការបាត់សាច់ប្រាក់ ត្រូវមានលេខកូដសម្ងាត់ផ្សេងគ្នា។
៥. រកវេបសាយដែលមានអក្សរ https:// ពីមុខ

មុននឹងបញ្ជាទិញទំនិញក្នុងវេបសាយអនឡាញដោយការប្រើកាត គឺត្រូវសង្កេតមើលរបារឈ្មោះវេបសាយដែលកំពុងទិញនោះថា មានអក្សរបែបណាពីមុខ។ ចំពោះរបារឈ្មោះដែលមានសុវត្ថិភាពតែងតែរបារអក្សរពីមុខជា https:// ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖មានប្រាក់តិចតួច គិតថាវិនិយោគមិនបាន? ខុសហើយ! អានវិធីប៉ុន្មាននេះ
ចុចអាន៖របៀបធ្វើជា“ ចៅហ្វាយរួសរាយ” ដោយមិនបាត់បង់អំណាច
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


