KPT+
ទោះបីឥណ្ឌាខ្លាំង តែក៏មិនអាចក្លាយជាស្តេចសេដ្ឋកិច្ចពិភពលោក ព្រោះហេតុផលទំាងនេះ
ទោះបីជាខ្លួនមានគន្លងសេដ្ឋកិច្ចដែលស្ទុះខ្លាំង និងមានសេដ្ឋីជាច្រើន ក៏ប្រទេសឥណ្ឌាចាំបាច់ត្រូវជំនះឧបសគ្គមួយចំនួនទៀត មុនពេលដែលសង្ឃឹមអាចយកឈ្នះសហរដ្ឋអាមេរិកនិងចិនក្នុងការឡើងអង្គុយកៅអី ជាស្តេចលើសេដ្ឋកិច្ចពិភពលោក។

យោងតាម Economist Magazine បញ្ហាប្រឈមចម្បងនៅឥណ្ឌា គឺកំណើននៃភាពមិនមានការងារ។ កម្លាំងពលកម្មវ័យដ៏ធំរបស់ឥណ្ឌាគឺជាឧបសគ្គនៃការផ្តល់ការងារបានគ្រប់និងមានប្រាក់ខែសមរម្យ និងអាចទ្រទ្រង់ជីវភាព។
នៅឆ្នាំ ២០១៨ អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន រវាងពេល ៤៥ ឆ្នាំកន្លងមក ដោយសារតែចំនួនការងារ មិនបានកើនឡើងដូចជាអត្រាសេដ្ឋកិច្ចប្រទេស។

នេះមានន័យថា វិនិយោគិនឥណ្ឌា មិនបានធ្វើកិច្ចខិតខំក្នុងការជួលកម្មករ ព្រោះគេសប្បាយចិត្តលើស្វ័យប្រវត្តិកម្មជាង ឬអាចថា គេបានបង្កើត ការងារក្រៅផ្លូវការ ដែលងាយស្រួលក្នុងការចៀសវាងពី បញ្ហាពន្ធឬកាតព្វកិច្ចនានាបន្ថែមពីលើកម្រៃទៀត។
ប្រជាជនឥណ្ឌា ក៏មានអ្នកលក់ដូរនៅតាមចិញ្ចើមថ្នល់ អ្នកបើកឡាន និងអ្នកបម្រើតាមផ្ទះ ដែលមិនទទួលបានអត្ថប្រយោជន៍ច្រើន ឬការយកចិត្តទុកដាការពារផ្នែកសង្គមកិច្ច សុខមាលភាពក្នុងជីវិត។ល។ ទោះបីជាពួកគេបានចូលរួមចំណែកបង្កើតប្រហែលពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបក៏ដោយ។

វណ្ណៈកណ្តាលនិងក្រីក្រ ភាគច្រើនលើសលុបធ្វើការពឹងផ្អែកលើសាច់ប្រាក់ ហើយលក្ខណៈក្រៅផ្លូវការទៀត ធ្វើឱ្យសមត្ថភាពរបស់ពួកគេក្នុងការរីកចម្រើនគ្មានភាពច្បាស់លាស់នៅឡើយ។
ប្រសិនបើឥណ្ឌាចាត់វិធានការចាំបាច់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចផ្លូវការក្រៅផ្លូវការរបស់ពួកគេ ទទួលបាន ប្រាក់ឈ្នួលកើនឡើង ក្រុមហ៊ុនកាន់តែច្រើននឹងក្លាយជាអ្នកបង់ពន្ធខ្ពស់ដល់រដ្ឋ ចំណែក កម្មករក៏នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានប្រាក់កម្ចីអាជីវកម្ម និងធនធានរដ្ឋាភិបាលផ្សេងទៀតដែលអាចឆ្ពោះទៅរកអាជីវកម្មផ្ទាល់ខ្លួន។

បកក្រោយបន្តិច បន្ទាប់ពីរាប់ទសវត្សនៃទ្រឹងផ្នែកសេដ្ឋកិច្ចនៅទ្រឹងនិងភាពក្រីក្ររីករាលដាលពេញប្រទេស ឥណ្ឌាបានស្ថិតនៅលើផ្លូវប្រកាសអាសន្នមួយនា ឆ្នាំ ១៩៩១ ។ ការដួលរលំនៃសហភាពសូវៀតដែលជាដៃគូពាណិជ្ជកម្មចម្បង ហើយនិងសង្គ្រាមឈូងសមុទ្រ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ។ មិនតែប៉ុណ្ណោះ នយោបាយ កាត់ផ្តាច់មិនឱ្យពលរដ្ឋឥណ្ឌាអាចផ្ញើប្រាក់មកផ្ទះវិញពេលពួកគេកំពុងធ្វើការនៅមជ្ឈឹមបូព៌ា ទាំងនេះសុទ្ធជាកត្តាដែលនាំឱ្យឥណ្ឌាឈានដល់ដំណាក់កាលវិបត្តិហិរញ្ញវត្ថុធំ។
ដោយស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់នៃការសងប្រាក់កម្ចីផង ឥណ្ឌា បានរកផ្លូធ្វើកំណែទម្រង់ធំ។ ប្រទេសនេះ ត្រូវបានធានាដោយមូលនិធិរូបិយវត្ថុអន្តរជាតិជាមួយនឹងប្រាក់កម្ចី ១.៨ ពាន់លានដុល្លារបន្ថែម ក្រោមលក្ខខណ្ឌលំបាកៗ បង្ខំឱ្យ រដ្ឋាភិបាល ត្រូវតែអនុវត្តកំណែទម្រង់សេដ្ឋកិច្ចនិងនយោបាយថ្នាក់ជាតិសំខាន់ៗចេញចោល។

ពន្ធត្រូវបានកាត់បន្ថយហើយភាពផ្តាច់មុខនានារបស់វណ្ណៈអ្នកមាន ត្រូវបានលុបបំបាត់។ នៅឆ្នាំ ២០០៣ ប្រទេសឥណ្ឌា បានបង្កើតសេដ្ឋកិច្ចទីផ្សារសេរី ហើយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បានចាប់ផ្តើមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សហគ្រិនឥណ្ឌាចាប់យកវិស័យព័ត៌មានវិទ្យាគឺជាផ្នែកមួយដ៏ធំជាងគេ។
នៅឆ្នាំ ២០០៧ ប្រាក់ចំណូលពីវិស័យព័ត៌មានវិទ្យា មានចំនួនសរុប ២៣.៥ ពាន់លានដុល្លារនៅទូទំាងឥណ្ឌា។
ក្នុងពាក់កណ្តាលឆ្នាំ ២០១៩ ប្រាក់ចំណូលបានឡើងដល់ ១៦៧ ពាន់លានដុល្លារគ្រាន់តែបានពីវិស័យព័ត៌មានវិទ្យាតែមួយ។ ការកើនឡើងនៃអាជីវកម្មផ្អែកលើបច្ចេកវិទ្យា នៅឥណ្ឌា បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕
អត្ថបទ៖ សាយ ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


