KPT+
៤ បច្ចេកទេសពីអ្នកចិត្តសាស្ត្រ ជួយគ្រប់គ្រងកំហឹងបានយ៉ាងល្អ
កំហឹងវាអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ហើយជាការពិតណាស់ វាប៉ះពាល់អវិជ្ជមានដល់ខ្លួនយើង និងអ្នកដែលនៅជុំវិញយ៉ាងខ្លាំង។ ប៉ុន្តែដូចដែលអ្នកបានដឹងហើយថាខឹង វាមិនតែងតែជាអ្វីដែលយើងអាចគ្រប់គ្រងបានទេ។

ខាងក្រោមនេះគឺជាវិធី៤យ៉ាងពីអ្នកចិត្តសាស្រ្ត Rubin Koddam ដើម្បីជួយយើងគ្រប់គ្រង ឲ្យកាន់តែងាយស្រួលក្នុងការគ្រប់គ្រងកំហឹងរបស់អ្នក។
១ ដឹងពីសញ្ញាព្រមានពីកំហឹងរបស់អ្នក
ជំហានដំបូងគឺត្រូវដឹងពីកំហឹងខ្លួនឯង។ ទទួលស្គាល់សញ្ញាព្រមានថាអ្នកកំពុងស្ថិតនៅចំណុចនៃការខឹងសម្បារ ដូចជាចាប់ផ្ដើមនិយាយខ្លាំងៗ ចាប់ផ្តើមធ្វើសកម្មភាព គំនិតអវិជ្ជមានចូលមក បេះដូងលោតញាប់ មុខឡើងកម្ដៅជាដើម។ ព្យាយាមសង្កេតមើលខ្លួនឯង សាកល្បងសួរមិត្តភក្តិ ឬមនុស្សជុំវិញខ្លួន។ អ្វីក៏ដោយដែលបង្ហាញថាអ្នកនឹងខឹង ហើយរៀនគ្រប់គ្រងវាឲ្យកាន់តែងាយស្រួល។
២ ដឹងពីរបៀបវាយតម្លៃកំហឹងខ្លួនឯង
ស្រមៃមើលថាតើអ្នកខឹងប៉ុណ្ណា ដោយការវាយតម្លៃវាប្រហែលជា ០-១០ ឧទាហរណ៍ ការខកចិត្តចំពោះរឿងតូចតាច។ បន្តិចហើយមានអារម្មណ៍ខឹង មិនពេញចិត្តប្រហែលបានតែ ១-៣ តែបើមិនពេញចិត្តខ្លាំង អាចឡើងដល់ ៧ ៨ ៩ ដូច្នេះយើងដឹងថាយើងពិតជាខឹងឬអត់។ ក្នុងកម្រិតនៃកំហឹងនេះ យើងប្រហែលជាអាចនិយាយដោយមិនដឹងខ្លួន ដាក់នរណាម្នាក់ក៏មាន។
៣ ដើរទៅកន្លែងស្ងាត់
កំហឹងដែលបណ្ដាលមកពីស្ថានភាពមួយចំនួនដូចជា ការឈ្លោះប្រកែកគ្នា ការវាយតប់គ្នា ស្ថានភាពច្របូកច្របល់នាំឲ្យយើងខឹង។ វិធីមួយល្អ វាមានន័យថា ការដើរចេញពីស្ថានភាពដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នក។
៤ ស្វែងរកវិធីសាស្រ្តដែលសក្ដិសមនឹងយើងបំផុត
ជាចុងក្រោយ ព្យាយាមស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។ តើយើងអាចគ្រប់គ្រងកំហឹងនេះបានយ៉ាងដូចម្តេច ជាការជួសជុលដង្ហើមរបស់យើង ស្រមៃមើលកន្លែងសន្តិភាព? និយាយទៅកាន់ខ្លួនអ្នកទៅឆ្ងាយ ហើយធ្វើអ្វីដែលអ្នកចូលចិត្ត ព្យាយាមរកវិធីគ្រប់គ្រងកំហឹងរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីគ្រប់គ្រងកំហឹង និងបន្ថយអារម្មណ៍ឆេវឆាវមកត្រជាក់ដោយសន្តិវិធី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


