Connect with us

KPT+

មកស្គាល់ពីស្ថាបត្យករល្បីឈ្មោះ Kengo Kuma ដែលយកឈើបង្កើតជារូបរាងអគារដ៏ប្រណីតៗ

បានផុស

នៅ

ស្ថាបត្យករល្បីឈ្មោះជនជាតិជប៉ុន លោក Kengo Kuma ត្រូវបានគេស្គាល់ជុំវិញពិភពលោកថា ជាស្ថាបត្យករដ៏ពូកែម្នាក់ក្នុងប្រទេសជប៉ុន ដែលតែងតែសាងសង់សំណង់អគារផ្សេងៗដោយឈើ និងប្រកបដោយភាពច្នៃប្រឌិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kengo Kuma កើតនៅឆ្នាំ១៩៥៤ នៅ Yokohama ខេត្ត Kanagawa ប្រទេសជប៉ុន។ ក្នុងឆ្នាំ១៩៧៩ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យតូក្យូ បន្ទាប់មកលោកក៏បានបន្តសិក្សារយៈពេល២ឆ្នាំនៅប្រទេសកូឡុំប៊ី។ នៅឆ្នាំ១៩៨៧ លោកបានបង្កើតស្ទូឌីយោរចនាផ្ទាល់ខ្លួន។ លុះឆ្នាំ១៩៩០ លោកក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា Kengo Kuma & Associates (KKAA) ដែលមានការិយាល័យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅទីក្រុងប៉ារីស ប្រទេសបារាំង និងនៅទីក្រុងប៉េកាំង ប្រទេសចិន ។ សព្វថ្ងៃក្រុមហ៊ុនលោក ដំណើរការក្នុងប្រទេសជាង៣០ នៅលើពិភពលោក។

លោក Kengo Kuma ស្រឡាញ់ការរចនាម៉ូដអគារដែលមានកម្ពស់ទាបៗ​ ដែលអមជាមួយនឹងធម្មជាតិ ជាជាងសំណង់អគារខ្ពស់ៗ ព្រោះលោកយល់ថា មនុស្សត្រូវការរស់នៅជាមួយនឹងធម្មជាតិ ដើម្បីកាត់បន្ថយភាពតានតឹងនានាក្នុងជីវិតរបស់ពួកគេ។ អគារនីមួយៗក្រៅពីធ្វើដោយឈើ លោក Kengo Kuma ក៏បានយកដើមឫស្សី ថ្មសេរ៉ាមិច និងប្លាស្ទិក ព្រមទាំងសាធាតុផ្សំផ្សេងៗសម្រាប់កែច្នៃអគារមួយប្រកបដោយភាពទាក់ទាញ គុណភាព និងផាសុខភាព។

រាល់អគាររបស់ស្ថាបត្យករល្បីឈ្មោះរូបនេះ តែងតែមានភាពលេចធ្លោ និងគិតគូរពីគុណភាព ព្រមទាំងភ្ជាប់គ្រប់យ៉ាងរវាងមនុស្ស បច្ចេកវិទ្យា នឹងធម្មជាតិជានិច្ច។ អ្វីដែលកាន់តែពិសេសនោះ គឺលោក Kengo ជាស្ថាបត្យករម្នាក់ដែលបាន​ឌីហ្សាញពហុកីឡាដ្ឋានជាតិរបស់ជប៉ុន ដែលមានការរចនាយ៉ាងល្អជាមួយការលំអដោយឈើនៅផ្នែកផ្សេងៗ។ ការសាងសង់ បានចំណាយអស់ ១.២៥ ពាន់លានដុល្លារ សម្រាប់ខ្លួនជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិក។

មិនត្រឹមតែសាងសង់អគារក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ លោក Kengo ក៏បានធ្វើគម្រោងសាងសង់សំណង់អគារនៅតាមបណ្តាប្រទេសផ្សេងៗទៀត ដូចជា ប្រទេសអូស្ត្រាលី ចិន អ៉ីតាលី អាល្លឺម៉ង់ តៃវ៉ាន់ ស្វីស និងប្រទេសជាច្រើនទៀត។ ការសាងសង់រប​ស់លោកក្នុងប្រទេសនីមួយៗ មានដូចជា សារមន្ទីរ ស្ពានឈើ ប្រាសាទ ហាងកាហ្វេ សណ្ឋាគារ ផ្ទះផ្ទាំងកញ្ចក់ ផ្ទះការពារពីគ្រោះធម្មជាតិនានា រីសត ផ្ទះលំហែ និងមជ្ឈមណ្ឌលពិសោធន៍ជាដើម។

ជាមួយគ្នានេះ លោកក៏មានគម្រោងសាងសង់មួយរបស់គម្រោង ING Foundation នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ដែលវាជាលើកដំបូងរបស់លោក Kengo សម្រាប់ការសាងសង់គម្រោងនៅកម្ពុជា។

ក្រៅពីជាស្ថាបត្យករដ៏ល្បីឈ្មោះ លោក Kengo Kuma ក៏ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យល្បីៗមួយចំនួនដូចជា សាកលវិទ្យាល័យតូក្យូ សាកលវិទ្យាល័យកូឡុំប៊ី សាកលវិទ្យាល័យអ៉ីលីណយ និងសាកលវិទ្យាល័យខាអូ។លោកសាស្ត្រាចារ្យ ទទួលបានពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់វិទ្យាស្ថានស្ថាបត្យកម្មជប៉ុន (១៩៩៧) ពានរង្វាន់វិញ្ញាណស្ថាបត្យកម្មធម្មជាតិ, ហ្វាំងឡង់ (២០០២) ពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិសម្រាប់ការរចនាសកលថ្មីល្អបំផុត (២០០៧) និងឋានៈកិត្តិយសរបស់មន្រ្តី De L’Des letres della repubblica ហ្វ្រង់ស័រ (ឆ្នាំ ២០០៩) និងពានរង្វាន់ “មនុស្សមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ២០២១” ពីទស្សនាវដ្តី Time ផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម