Connect with us

KPT+

ព្រះវិហារបុរាណ​មួយ​​មាន​អាយុកាលជាង ២០០ ឆ្នាំ សង់​ពីឈើប្រណិតនៅខេត្តបាត់ដំបង

បានផុស

នៅ

ព្រះវិហារ​ចំណាស់​មួយ​សាងសង់​ឡើង​ពី​ឈើ​ប្រណិត ដែល​មាន​អាយុ​កាល​ប្រមាណ​ជាង ២៣៤​ឆ្នាំ​ នៅ​​នៅ​ក្នុង​ចំណុះ​វត្ត​មុនី​រតនារាម (ហៅ​វត្ត​កែវ) ស្ថិត​នៅ​ភូមិ​កំពង់​សំបូរ ឃុំ​សំរោង​ក្នុង ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាមមន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ ព្រះវិហារ​ចំណាស់​ដែល​សង់​ឡើង​ពី​ឈើ​ប្រណិត​មួយ​នេះ​មាន​រចនា​បទ​ក្បូរក្បាច់​យ៉ាង​​ស្រស់​ស្អាត ដោយ​នៅ​តាម​បង្អួច​មានក្បាច់​បណ្ដែត ក្បាច់​លោត ក្បាច់​លិប ក្បាច់​ផ្កា​ភ្ញី​ជា​ច្រើន​ទៀត ធ្វើ​អំពី​ដី​បាយអ​ដោយ​ប្រើ​ល្បាយ ជ័រ​ឈើ បាយ​ដំណើប ទឹក​ឃ្មុំ កំបោរ ខ្សាច់ ក្រដាស​ប៉ុយ ជា​ដើម។ នៅ​ក្នុង​ព្រះវិហារ ក៏​មាន​ព្រះពុទ្ធ​រូប​មួយ​អង្គ​ធំ ដែល​អ្នក​ស្រុក​មាន​ជំនឿ​ថា​ពូកែ​សក្ដិសិទ្ធិ។

ព្រះវិហារ​មួយ​នេះសាងសង់​ឡើងបែរ​ទៅ​រក​ទិស​ណា​មួយ​មិន​ប្រាកដ ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​ភូមិ​សាស្ត្រ​ជាក់ស្ដែង ឬ​ទៅ​តាម​ការ​យល់​ឃើញ​របស់​អ្នក​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​សាងសង់។

តាម​ការ​បកស្រាយ​របស់​អាចារ្យ​វត្ត​ម្នាក់​បាន​ឱ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​សង់​ព្រះវិហារគឺ​អាស្រ័យ​ទៅ​នឹង​ភូមិ​សាស្ត្រ​ជាក់ស្ដែង, ជា​ពិសេសបើ​សង់​​នៅ​មាត់​ស្ទឹង​ គឺ​ព្រះវិហារ​ច្បាស់​ជា​សង់​បែរ​ទៅ​រក​ស្ទឹង, ទៅ​រក​ទឹកដែល​ក្នុង​ជំនឿនឹង​ផ្ដល់​នូវ​ភាព​ត្រជាក់ត្រជំ​​ដល់​អ្នក​ស្រុក។

ទន្ទឹម​នេះ ក្រៅ​ពី​ព្រះវិហារ​សង់​ពី​ឈើ​ប្រណិត​អាយុ​កាល​ជាង ២៣៤​ឆ្នាំ​នេះ ក៏​នៅ​មាន​ទី​តាំង​ទាក់ទាញ​មួយ​ចំនួន​ទៀត​ដូច​ជា​ ព្រះវិហារ​ថ្មី  រូប​ចម្លាក់​ព្រះអង្គ​ធំ (ព្រះពុទ្ធ​ចូល​បរិនិព្វាន)  ប្រាង្គ កុដិ សាលាឆាន់ សាលា​ធម្មសភា ចេតិយ សួន​ផ្កា  ដើម​ឈើ​តូច ធំ​ចម្រុះ ចម្លាក់​ពុទ្ធបដិមា  ចម្លាក់​ពុទ្ធប្រវត្តិ ស្រះទឹក និង​រូប​ចម្លាក់​សត្វ​ជា​ច្រើន​​ប្រភេទ​ទៀត​ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​ទី​ជិត​ឆ្ងាយ ទៅ​ទស្សនា​ យ៉ាង​ច្រើន​កុះករ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម