KPT+
ហេតុផលដែលការសិក្សានៅសាលានៅតែសំខាន់ខ្លាំង ទោះយើងចង់ក្លាយជាអ្នករកស៊ី
មិនថាធ្វើការឬរកស៊ីទេ ការអប់រំជាចំណុចខ្លាំងក្នុងជីវិតមនុស្សគ្រប់គ្នា។ ការអប់រំក្នុងប្រព័ន្ធត្បិតតែមិនបានបង្រៀនយើងអំពីលុយឬយុទ្ធសាស្ត្រក្នុងការក្លាយទៅជាសេដ្ឋី ឬអ្វីៗដែលកំពុងទាក់ទាញចិត្តមនុស្សសម័យនេះ ជាមួយទំហំភាពមានបានតែការអប់រំជាស្តង់ដានៃជីវិតរស់នៅ ដែលមានចែងក្នុងសន្ធិសញ្ញាជាសាកលនានា ថាវាជាផ្នែកធំមួយនៃសិទ្ធិមនុស្ស។
សញ្ញាប័ត្រឬការអប់រំក្រៅប្រព័ន្ធភាគច្រើន ផ្តោតលើការកសាងការយល់ដឹងនិងការអនុវត្តជំនាញបច្ចេកទេសជាក់ស្ដែង ចំណែកដឺក្រេ (Degree) ផ្តោតសំខាន់លើចំណេះដឹងផ្អែកលើទ្រឹស្ដីចងក្រងនិងវិន័យជាក់លាក់។
ទោះបីជាមានការជជែកថាទ្រឹស្ដីនិងចំណេះដឹងមិនមានសារៈសំខាន់ដូចការអនុវត្តនិងបទពិសោធន៍ដែលទីផ្សារកំពុងត្រូវការតែការអនុវត្តដែលគ្មានចំណេះដឹង នឹងមិនងាយទទួលបានបទពិសោធន៍រហ័សឡើយ។
នេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៥ នៃការអប់រំកាន់តែខ្ពស់តាមដែលយើងអាចធ្វើទៅបាន
ពង្រីកសំណុំជំនាញ
គ្រប់គ្នា អាចទទួលបាននូវជំនាញថ្មីៗស្របនិងធ្វើបច្ចុប្បន្នភាពនិងស្ថានភាពការងារជាក់ស្តែង ប៉ុន្តែគុណវុឌ្ឍិ Qualifications កាន់តែជួយឲ្យយើងពង្រីកចំណេះដឹងបច្ចុប្បន្នបានលឿននិងត្រឹមត្រូវ ជាងការទៅរៀនជំនាញថ្មីទាំងស្រុង។
វាជាច្រកឆ្ពោះទៅវគ្គសិក្សាបន្ថែមផ្សេងៗ

សញ្ញាប័ត្រក្រោយឧត្ដមតែពង្រីកឱកាសអាជីពរបស់យើង ឬសូម្បីយើងបង្កើតការរកស៊ីផ្ទាល់ខ្លួន ក៏ឱកាសបើកចំហផ្តល់មកឲ្យនូវលក្ខណៈសម្បត្តិទំនុកចិត្តគ្រប់គ្រាន់សម្រាប់ដឹងថា អ្វីខ្លះទៀតដែលយើងនៅខ្វះ។ លើលោកនេះមានវិជ្ជាច្រើនណាស់ យើងរៀនមិនអស់ទេ តែការធ្វើតាមបទដ្ឋានអប់រំមួយ ជាវិទ្យាសាស្ត្រដែលនាំឲ្យមានការជ្រើសរើសត្រូវ និងមិនរាលដាលរញ៉េរញ៉ៃ។
ឧទាហរណ៍ បើយើងមាន៖
១ សញ្ញាប័ត្ររដ្ឋបាលពាណិជ្ជកម្ម

លទ្ធផលសញ្ញាប័ត្រធុរកិច្ចមានច្រើនប្រភេទណាស់ ។ សញ្ញាប័ត្រធុរកិច្ចបង្រៀនជំនាញដូចជាការគ្រប់គ្រង ដំណើរការជ្រើសរើសបុគ្គលិកនិងដំណើរការគ្រប់គ្រងហានិភ័យ ជំនាញគ្រប់គ្រងគម្រោងសំខាន់ៗ ការគ្រប់គ្រងប្រាក់ចំណូល និងច្រើនទៀត។ យើងអាចទទួលបាននូវជំនាញដែលត្រូវការច្រើនយ៉ាងបញ្ជូលគ្នា ដើម្បីចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនហើយក៏អាចផ្គូផ្គងជំនាញប្រតិបត្តិការទាំងនេះជាមួយនឹងគុណវុឌ្ឍិជាក់លាក់នៃឧស្សាហកម្មដែលខ្លួនចង់ចូល ដូចជាធនធានមនុស្ស ផ្នែកភស្តុភារ ការគ្រប់គ្រងគម្រោងការ និងអ្វីៗជាច្រើនទៀត។ ជាមួយនឹងជំនាញសញ្ញាប័ត្រពាណិជ្ជកម្ម និស្សិតអាចដឹងបានស្ទើរតែគ្រប់តួនាទីនៅក្នុងធុរកិច្ច ហើយគេបន្តយកសញ្ញាប័ត្រជំនាញខ្លីៗបន្ថែម លើផ្នែកណាមួយដែលខ្លួនគេមានសក្តានុពលបំផុត។
២ សញ្ញាប័ត្រភាពជាអ្នកដឹកនាំ
ស្រដៀងនឹងសញ្ញាប័ត្រធុរកិច្ច សញ្ញាប័ត្រភាពជាអ្នកដឹកនាំជាជំនាញដែលត្រូវការចាំបាច់នៅក្នុងតួនាទីគ្រប់គ្រង មិនរើសឧស្សាហកម្ម មិនថា ទេសចរ បច្ចេកវិទ្យា។ល។ ពេលរៀនចប់ យើងអាចអភិវឌ្ឍជំនាញណាមួយក្នុងចំណោមនោះ ដូចជាការគ្រប់គ្រងផែនការប្រតិបត្ដិ ការអភិវឌ្ឍនិងប្រើបញ្ញាអារម្មណ៍ដឹកនាំ គ្រប់គ្រងសេវាកម្មអតិថិជនប្រកបដោយគុណភាព ការផ្លាស់ប្ដូរអង្គភាពដឹកនាំនិង ការរុះរើ តួនាទីមុខតំណែង ឬច្រើនទៀត។ ឱកាសការងារជាមួយសញ្ញាប័ត្រនេះគឺគ្មានទីបញ្ចប់ទេ ហើយគុណវុឌ្ឍិរបស់អ្នកអាចកាន់តែមានឥទ្ធិពលខ្លាំង នៅពេលភ្ជាប់ជាមួយសញ្ញាប័ត្រជំនាញបន្ថែមតូចៗ។
សរុបមកវិញ ពិតជាមានអត្ថប្រយោជន៍ជាច្រើនដែលនិស្សិតអាចទទួលបានភ្លាមៗពីការមានការអប់រំក្រោយឧត្តម៖
លើកកំពស់ឱកាសនៃការរីកចម្រើនក្នុងអាជីព
សុបិនចង់ឡើងជណ្តើរអាជីព? ប្រសិនបើកំពុងមានការងារឬកំពុងបើកអ្វីមួយខ្លួនឯងសញ្ញាប័ត្រដែលមានស្រាប់ បង្ហាញថាយើង ជាមនុស្សម្នាក់ដែលតស៊ូនិងមានឆន្ទៈក្នុងការរៀនសូត្រ ហើយក៏បង្ហាញយើងផងដែរថាយើងនៅខ្វះអ្វីទៀត ចំណុចណាទៀតគួររៀនបន្ថែមភ្លាមចំណុចណាទៀតអាចចាំរៀននៅពេលក្រោយ។ ត្រង់ណេះហើយដែលការសិក្សាធ្វើឲ្យយើងរៀបរយនិងមានគោលដៅច្បាស់លាស់ ចិត្តស្ងប់ហើយមិនអួតអាង។ ត្បិតតែការសិក្សាមិនបានបង្រៀនរបៀបក្លាយជាអ្នកមាន បានប៉ុន្តែចំណេះដឹងទាំងនោះធ្វើឲ្យយើងឲ្យតម្លៃលើជីវិត និងមុខជំនាញទាំងសដែលមិនចាំបាច់វាស់វែងដោយប្រាក់។ ក្រមសីលធម៌នានាត្រូវបានបង្វឹកនៅក្នុងការអប់រំជាលក្ខណៈប្រព័ន្ធជាហេតុធ្វើឲ្យបណ្ឌិតបញ្ញវន្តមានរបៀបរស់នៅដែលមិនប្រណាំងប្រជែង និងយកការគោរពជាធំ។
ចំណេះដឹងគឺជាអំណាច

ក្នុងសម័យកាលដែលសហគ្រិនភាពកំពុងតែវាយលុក មនុស្សម្នាចូលចិត្តលើកមក អត្ថាធិប្បាយអំពីជីវិតមហាសេដ្ឋីឬពាណិជ្ជករដែលមានបានទាំងចោះបង់ចោលសាលារៀន និងបង្កើតលុយពីបាតដៃទទេ។ ដោយសារការងារសាលាតឹងតែងផង យុវវ័យជាច្រើនចង់បោះបង់ចោលការសិក្សាទៅតាមទ្រឹស្តីសហគ្រិនទាំងនោះ។ គេមិនបានដឹងទេថាសេដ្ឋីទាំងនោះចង់បានចំណេះដឹងកម្រិតណា រហូតដល់រកគ្រប់មធ្យោបាយបញ្ជូនមនុស្សជំនាន់ក្រោយរបស់ពួកគែទៅរកកំពូលសាលាថ្លៃៗបំផុតនៅក្នុងលោក។
ចំណេះដឹងក្រោយឧត្តម លើគ្រប់វិស័យដែលនិស្សិតនានាបានជ្រើសរើសសិក្សា តាមពិតនៅតែជាមូលដ្ឋានគ្រឹះដែលគាំទ្រដល់អាជីពនិងជីវិតពួកគេទាំងមូល។
ប្រែសម្រួល៖សុភា
ចុចអាន៖វត្ថុ ៨ យ៉ាងទោះមានលុយវាល់លានក៏មិនអាចទិញបានដែរ
ចុចអាន៖ហេតុអ្វីលោក James Quincey អាចក្ដាប់តំណែង CEO ក្រុមហ៊ុនភេសជ្ជៈធំជាងគេលើលោកបាន?

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?