KPT+
វិធី ៤ យ៉ាង ដើម្បីធ្វើឲ្យអាជីវកម្មអនឡាញកាន់តែរីកចម្រើនឡើង
គ្រប់គ្នាដឹងហើយថា ការចាប់ផ្ដើមធ្វើអាជីវកម្មតាមអនឡាញមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ទោះបីជាបច្ចេកវិទ្យាសម័យនេះដំណើរការទំនើបយ៉ាងណាក្ដី។
ចង់ចាប់ផ្ដើមអាជីវកម្មតាមអ៊ីនធឺណិត ប្រសើរជាងគូប្រជែងគួរតែស្វែងយល់ពីគន្លឹះនិងដំបូន្មានខាងក្រោមនេះ៖
១. គិតពីអ្វីដែលអ្នកចូលចិត្តនិងធ្វើបានល្អ

ប្រសិនបើអ្នកចូលចិត្តធ្វើអ្វីមួយ ហើយគិតថាផលិតផលឬសេវាកម្មនោះអាចជាអ្វីដែលសង្គមកំពុងតែត្រូវការ ឬចូលចិត្ត សូមសាកល្បងធ្វើវា។
អ្នកអាចចាប់ផ្ដើមប្លក់គេហទំព័រ ឬបើកគណនីមួយនៅលើទីផ្សារ ហើយចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែសូមចងចាំ ត្រូវទទួលយកហានិភ័យនិងការសម្រេចចិត្ត ហើយរៀនពីការបរាជ័យរបស់ខ្លួនឯង។
២. កំណត់តម្រូវការក្នុងស្រុក
អ្នកមិនអាចចាប់ផ្ដើមអាជីវកម្មដោយមិនបានស្វែងយល់ពីអ្វីដែលមាននៅលើទីផ្សារ និងពិចារណាលើតម្រូវការក្នុងស្រុកនោះទេ។ ត្រូវដឹងពីអ្វីដែលមនុស្សកំពុងស្វែងរក ឬអ្វីដែលមានប្រយោជន៍សម្រាប់ពួកគេ។
សូមចងចាំថា អ្នករាល់គ្នាកំពុងព្យាយាមស្វែងរកជីវិតនិងគន្លឹះ ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេកាន់តែងាយស្រួល។ ដូច្នេះអ្នកត្រូវស្វែងរកអ្វីដែលថ្មី មិនថាជាផលិតផលឬសេវាកម្ម ហើយគ្មានអ្នកផ្សេងទៀតមាន ។
អាចចាប់ផ្ដើមស្រាវជ្រាវតាមអ៊ីនធឺណិត នៅលើគេហទំព័រណាមួយ ឬអត្ថបទព័ត៌មាន ហើយកំណត់បញ្ហា ការចូលចិត្ត និងតម្រូវការរបស់មនុស្ស។
៣. បង្កើតផែនការទីផ្សារនិងធនធានល្អ

មិនថាអ្នកមានគម្រោងបង្កើតក្រុមហ៊ុនដែលផ្ដោតលើផលិតផលឬសេវាកម្មទេ អ្នកត្រូវមានធនធានសម្រាប់ទីផ្សារនិងការអភិវឌ្ឍន៍។ អាចចាប់ផ្ដើមបង្កើតនិងគ្រប់គ្រងបណ្ដាញសង្គមជំនួញ រួមទាំងការផ្សព្វផ្សាយព័ត៌មាន និងអត្ថបទមានប្រយោជន៍មួយចំនួន ដូចជាការថតរូបផលិតផលដ៏អស្ចារ្យ និងធ្វើសកម្មភាពជាមួយអតិថិជនដំបូងរបស់អ្នក។
៤. ព្យាយាមនិងស្វែងរកអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា

ការចាប់ផ្ដើមអាជីវកម្មថ្មី គឺមិនងាយស្រួលទេ ហើយអ្នកក៏មិនអាច ធ្វើការនេះតែម្នាក់ឯងបានទាំងស្រុងឡើយ។
ជាការពិតដែលថា អ្នកត្រូវការអ្នកជំនាញលើផ្នែកនីមួយៗ នៃអាជីវកម្ម ដូចជា អ្នកទីផ្សារ គណនេយ្យ ឬមេធាវីជាដើម។ ហើយអ្នកក៏ត្រូវបែងចែកភារកិច្ច និងបន្ទុកការងារទៅពួកគេ។
ចំពោះបញ្ហានេះ វាចាំបាច់ណាស់ ដែលអ្នកត្រូវតែស្វែងរកមិត្តរួមការងារ ដៃគូ ឬអ្នកវិនិយោគ ជុំវិញខ្លួន ជាមួយមនុស្សដែលអ្នកស្គាល់ថា អាចធ្វើការជាមួយអ្នក និងអាចចូលរួមបង្កើតគំនិតច្នៃប្រឌិត រួមគ្នាបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់
ចុចអាន៖ចង់ជោគជ័យក្នុងជីវិត និងអាចសម្រេចគោលដៅនៅថ្ងៃអនាគត អនុវត្តវិធីខាងក្រោមនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


