ព័ត៌មានជាតិ
ឈប់ធ្វើការរោងចក្រមកលក់ទឹកកកឈូសបែបបុរាណបានចំណូលជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ
មានដើមកំណើតនៅខេត្តព្រៃវែង លោក ឡី វាសនា បានចំណាយពេលជាងបីឆ្នាំ ដើម្បីបម្រើការងារនៅក្នុងវិស័យកាត់ដេរ នៅរាជធានីភ្នំពេញ។

ការងាររោងចក្រ មិនបានផ្តល់ឱកាសឱ្យលោក មានប្រាក់ចំណូលធូរធារសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារនោះទេ។ លើសពីនេះទៀត លោកបានសញ្ជឹងគិតថា ការធ្វើការងាររោងចក្រហាក់ពុំមានសេរីភាព និងការងារប្រចាំថ្ងៃដដែលៗ លោកក៏សម្រេចចិត្តឈប់ធ្វើការងារនេះ ដោយចាប់យករបរថ្មី លក់ទឹកកកឈូសបែបបុរាណតាមរទេះសណ្តោងម៉ូតូវិញម្តង។ គិតមកដល់ពេលនេះ លោក វាសនា ចាប់យករបរលក់ទឹកកកឈូសនេះ បានប្រមាណជាង ២ឆ្នាំមកហើយ។
ជាយុវជនម្នាក់ដែលចូលចិត្តសេរីភាព វាសនា បានប្រាប់ឱ្យដឹងថា លោកចង់ធ្វើជាថៅកែខ្លួនឯង បើទោះជាមុខរបរនេះតូច និងមិនសូវមានតម្លៃ តែវាអាចកែច្នៃជីវិតពីធ្វើការងារឱ្យគេ មកធ្វើជាម្ចាស់នៃមុខរបរវិញ។

ជាការពិតណាស់ បើទោះបីជាមុខរបរលក់ទឹកកកឈូសតាមចិញ្ចើមថ្នល់នេះ មើលទៅមិនសូវមានការចាប់អារម្មណ៍ច្រើនពីអ្នកដទៃ តែចំណូលដែលទទួលបានពីរបរនេះ ស្មើនឹងប្រាក់ខែធ្វើការនៅតាមក្រុមហ៊ុនមួយចំនួន ក្នុងម៉ាស៊ីនត្រជាក់ដែរ។
លោក ឡី វាសនា បានបញ្ជាក់ថា លោក អាចរកចំណូលបានពីរបរនេះ ចាប់ពី ៥ម៉ឺន ទៅជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ចំពោះទឹកកកឈូស លោកថា ក្នុងមួយកែវ តម្លៃ ២ពាន់រៀល ដោយលាយជាមួយបង្អែមច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន មានដូចជា សណ្តែកខៀវ ចាប់លៀង គ្រាប់ជី ដំណាប់កន្ទួត និងផ្សេងៗទៀត។
ទីតាំងដែលលោកលក់ជាប្រចាំ គឺនៅជុំវិញផ្សារអូឡាំពិច និងនៅក្បែរៗនេះផងដែរ។ លោក វាសនា មានអតិថិជនច្រើន មកទិញទឹកកកឈូសរបស់លោកជាបន្តបន្ទាប់។ ប៉ុន្តែរបរនេះ មានទីផ្សារទៅតាមរដូវកាលប៉ុណ្ណោះ។ ពោលគឺ រដូវវស្សាមានភ្លៀងធ្លាក់ច្រើន លក់មិនសូវដាច់នោះទេ ប៉ុន្តែរដូវប្រាំងក្តៅខ្លាំង លក់ទឹកកកឈូសដាច់បានច្រើន និងចំណូលក៏ខ្ពស់ទៅតាមនោះដែរ។ នេះជាការបន្ថែមរបស់លោក ឡី វាសនា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


