Connect with us

KPT+

សិក្សាពី​មហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

បានផុស

នៅ

ខណៈដែល​តម្លៃ​ភាគហ៊ុន​របស់ IR ជប៉ុនហក់ឡើងខ្ពស់ ​នាយក​ប្រតិបត្តិ​ Shirou Terashita បានត្រូវគេចាត់បញ្ជូលទៅ​ក្នុង​ជួរ​មហាសេដ្ឋី​ពិភពលោកភ្លាមៗតែម្តង​។

លោក Terashita អាយុ ៦១ ឆ្នាំ​បានកើន​ទ្រព្យសម្បត្តិ​រ​ដល់ ១ ពាន់​លាន​ដុល្លារ​ ថ្មី២នេះ ដោយសារ​ភាគហ៊ុន​របស់ IR(​ ចុះបញ្ជី​នៅ​ទីក្រុង​តូក្យូ​ជាក្រុមហ៊ុន​​ពិគ្រោះ​យោបល់​ខាង​ទំនាក់ទំនង) ​ កើន​ឡើង  ២៤៧%  ក្នុង​ឆ្នាំ​កន្លងមក។

នៅ​ក្នុង​ត្រី​មាស​បាន​បញ្ចប់​នៅ​ក្នុង​ខែ​ មិថុនា IR ជប៉ុន​បាន​និយាយ​ថា ​ការ​លក់​របស់​ខ្លួន​បាន​កើន​ឡើង ៩,៧% ពី​មួយ​ឆ្នាំ​មុន​ ដល់ ២,៣៨ ពាន់​លាន​យ៉េន (ប្រហែល ២០ លាន​ដុល្លារ) ។ ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​ទទួល​បាន ៩១៣ លាន​យ៉េន​ កើន​ឡើង ៧,៨% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។

IR ជប៉ុន​បាន​រាយការណ៍​ថា ​ការ​លក់​បាន​កើន​ឡើង ៥៩% ដល់ ៧,៧ ពាន់​លាន​យ៉េន​ សម្រាប់​​ដំណាច់​ខែ​មីនា​ ហើយ​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង ១៥០% ទៅ ២,៤ ពាន់​លាន​យ៉េន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា “ សកម្មជន​នានា​កំពុង​ធ្វើ​ចលនា​យ៉ាង​ខ្លាំង ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត” ។ ចំនួន​មូលនិធិ​សកម្មជន​ដែល​ដាក់​សំណើ​ភាគហ៊ុន​ បាន​ឈាន​ដល់​កម្រិត​ថ្មី​រួច​ហើយ​នៅ​ឆ្នាំ​នេះ។

គួរ​បញ្ជាក់​ថា IR ជប៉ុន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៤ ហើយ​បាន​ចាប់ផ្ដើម​ដោយ​ជួយ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​រៀបចំ​សម្រាប់​ការ​ប្រជុំ​ជាមួយ​វិនិយោគិន​ និង​បកប្រែ​ឯកសារ​បទបង្ហាញ​ជា​ភាសា​អង់គ្លេស។

លោកTerashita បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន IRជប៉ុន​ក្នុង​ឆ្នាំ ១៩៩៧ ហើយ​ទីបំផុត​លោក​បាន​កាន់កាប់​ក្រុមហ៊ុន​នេះ​តាម​រយៈ​ការ​ទិញ​និង​ការ​គ្រប់គ្រង​នៅ​ឆ្នាំ ២០០៨ ។

លោក Terashita  បាន​លេចធ្លោ​ក្នុង​ចំណោម​មហាសេដ្ឋី​នៅ​ប្រទេស​ជប៉ុន​ ភាគច្រើន​ពួកគេ​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ លោក​ក៏​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​ទំនាក់ទំនង​វិនិយោគិន​ទាំងអស់​ក្នុង​អាជីព​របស់​លោក​ ដោយ​ចាប់ផ្ដើម​នៅ​ឆ្នាំ ១៩៨២ បន្ទាប់ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Aoyama Gakuin ជាមួយ​នឹង​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​អាជីវកម្ម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

ចុចអាន៖ហេតុផល​ដែល​ការ​សិក្សា​នៅ​សាលា​នៅ​តែ​សំខាន់​ខ្លាំង​ ទោះ​យើង​ចង់​ក្លាយ​ជា​អ្នក​រកស៊ី

ចុចអាន៖ទម្លាប់​សរសេរកំណត់ហេតុ​ផ្ទាល់ខ្លួន ផ្ដល់គុណសម្បត្តិមិនធ្លាប់នឹកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម