KPT+
ទម្លាប់សរសេរកំណត់ហេតុផ្ទាល់ខ្លួន ផ្ដល់គុណសម្បត្តិមិនធ្លាប់នឹកដល់
សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែទំនើប មនុស្សភាគច្រើនពេលធំពេញវ័យក៏បោះបង់ទម្លាប់សរសេរកំណត់ហេតុឬសំបុត្រចោល មិនដូចកាលនៅក្មេងៗឬកាលនៅរៀនវិទ្យាល័យទៀតឡើយ។
ការរក្សាទម្លាប់ចាស់នេះ មិនបានបង្ហាញពីវិធីចាស់គំរឹលនោះទេ នេះរឹតតែបង្កើតគំនិតល្អៗក្នុងខួរក្បាលគ្នាយើង រួមទាំងជំរុញសតិអារម្មណ៍កាន់តែមានទំនុកចិត្ត ជាពិសេសបានអនុវត្តការសរសេរអក្សរដោយដៃឲ្យនៅដូចដើម។

នេះជាហេតុផលមួយចំនួន ដែលគ្នាយើងគ្រប់គ្នាគួរបង្កើតទម្លាប់ចាស់ ដោយការធ្វើកំណត់ហេតុប្រចាំថ្ងៃ ៖
១. បង្កើនការចងចាំ និងបន្ថយស្ត្រេស

ទម្លាប់នៃការសរសេរទៀងទាត់នឹងនាំយើងមានការចងចាំកាន់តែល្អ។ នេះគឺជាសមត្ថភាពមូលដ្ឋានរបស់មនុស្ស ដើម្បីឲ្យយើងដឹងថា ខ្លួនឯងកំពុងស្ថិតនៅកន្លែងណា កំពុងធ្វើអ្វី និងមានរឿងកំពុងកើតឡើងនៅជុំវិញខ្លួន។
ជាពិសេសរាល់ពេលដែលបានសរសេរអារម្មណ៍នៃការសោកស្ដាយពីអតីតកាល ទុក្ខសោក ឬការថប់បារម្ភ ក៏អាចជួយបន្ថយសម្ពាធមួយចំនួន។
មួយវិញទៀត ប្រសិនសរសេររឿងសប្បាយៗ ពេលបើកអានមកវិញម្ដងទៀង យើងក៏អាចមានអារម្មណ៍ល្អ នូវការចងចាំរីករាយទាំងនោះ។ ហោចណាស់ ជីវិតនេះក៏មានពេលវេលាល្អៗកើតមកជាមួយ មិនមែនជួបតែរឿងអាក្រក់រហូតឯណា។
២. ជំរុញគោលដៅឲ្យឆាប់សម្រេច

សរសេរគោលដៅនៅក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាបង្ហាត់ខួរក្បាលថា “នេះគឺជារឿងសំខាន់” ។ បើមានព័ត៌មានលម្អិតអំពីគោលដៅ នោះយើងនឹងកាន់តែច្បាស់អំពីជំហាននីមួយៗ ហើយផ្លូវចិត្តនឹងកាន់តែរឹងមាំ ចំណែកឱកាសនៃភាពជោគជ័យ ក៏សម្រេចបានរហ័ស។
៣. ព្យាបាលផ្លូវចិត្ត
ការសរសេរ ប្រៀបបានជានាំការផ្លូវទៅរកការព្យាបាលផ្នែកអារម្មណ៍ និងផ្លូវចិត្តដូចគ្នា។ នៅពេលសរសេរអារម្មណ៍ចូលក្នុងសៀវភៅ ដូចបានបកប្រែអ្វីដែលអរូបីទៅជាភាសាងាយយល់។ នេះគឺជាវិធីដែលមនុស្សអាចរំដោះខ្លួនពីការគិតដែលកំពុងច្របូកច្របល់បានមួយផ្នែក។ ជាពិសេសមនុស្សដែលមិនពូកែនិយាយបញ្ហាខ្លួនប្រាប់គេ មានតែវិធីសរសេរនេះទេ ទើបអាចព្យាបាលផ្លូវចិត្តបានប្រសើរជាងរ៉ាយរ៉ាប់ទៅកាន់អ្នកជុំវិញខ្លួន។
៤. បង្កើតភាពច្នៃប្រឌិត

ក្រៅពីការយកឈ្នះផ្លូវចិត្ត ទម្លាប់នៃការសរសេរជាទៀងទាត់ នាំមកនូវគំនិតល្អៗជាច្រើនចូលមក និងពេលខ្លះសូម្បីតែអារម្មណ៍ដែលយើងមិនធ្លាប់មាននៅក្នុងគិតដល់ ក៏អាចលេចឡើងបានដែរ។
៥. មានទំនុកចិត្តលើខ្លួនឯង
រាល់ពេលដែលយើងរងនូវការឈឺចាប់ សង្ស័យខ្លួនឯង អ្វីដែលយើងត្រូវធ្វើគឺត្រឡប់ទៅរកសៀវភៅកំណត់ហេតុ ហើយសរសេរនៅរឿងរ៉ាវមិនគប្បីចំពោះខ្លួនឯងចូលពីរបីទំព័រ។ ការបញ្ចេញគំនិតបែបនេះ នឹងជំរុញឲ្យមានការបញ្ចេញអ័រម៉ូន endorphins និង dopamine ជួយបង្កើនអារម្មណ៍គោរពខ្លួនឯងឡើងវិញ។
៦. ដោះស្រាយបញ្ហាកាន់តែងាយស្រួល

ការសរសេរជាប្រចាំ ជួយធ្វើឲ្យគំនិតអារម្មណ៍ឬភារកិច្ចរអាក់រអួលចេញពីខួរក្បាលរបស់យើងបានលឿនជាងមុន។ ជួយជម្រះរឿងមិនល្អចេញពីខួរក្បាល ហើយធ្វើឲ្យយើងកាន់តែមានភាពច្បាស់ថា តើបញ្ហានៅនឹងដៃគឺជាអ្វី។ នៅពេលដែលយើងកាន់តែច្បាស់ ការស្វែងរកដំណោះស្រាយក៏ងាយស្រួលជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ curejoy
ចុចអាន៖ វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព
ចុចអាន៖ អ្នកនិពន្ធ ៣ រូប ហ្វេនៗស្ងើចសរសើរសរសេររឿងបែបរន្ធត់បានល្អខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


