Connect with us

KPT+

មិត្តភក្ដិ​រៀបការចោលអស់​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ

បានផុស

នៅ

អាចជាជា​រឿង​ដែលមិន​មែន​រីករាយ​ នៅ​ពេល​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​នៅ​លីវ​តែ​ឯង​ ហើយ​មិត្តភក្ដិ​ទាំងអស់​មាន​គ្រួសារ ​រី​ឯ​អ្នក​ខ្លះ​កំពុង​តែ​មាន​កូន ។

កុំ​មាន​ទុក្ខ​ព្រួយ​នាំ​សៅហ្មង​ មក​អាន​ពី​​​របៀប​ដោះស្រាយ​ស្ថានភាព​ស្មុគស្មាញ​ ហើយ​​ត្រឡប់​មក​ជា​មាន​អារម្មណ៍​ល្អ​ឡើងវិញ។

១ . រស់នៅ​តាម​ពេលវេលាកំពុងមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​យើង​នៅ​លីវ​ ស្របពេលមិត្តភក្ដិ​​មាន​ផ្ទៃពោះ​ឬ​ចិញ្ចឹម​កូន​តូច​ ​ជឿ​ថា​ស្រី​ៗ​គ្នាយើងខ្លះ ប្រាកដ​ជា​មាន​អារម្មណ៍​អាណិត​ខ្លួនឯង​ នេះ​គេ​ហៅ​ថា ​អន្ទាក់​ប្រៀបធៀប។ ជា​ការ​ពិត​មិន​មាន​អ្វី​ខុស​ ​តែក៏​មិន​ចាំបាច់​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​មិត្ត​របស់​យើង​ដែរ។

រស់នៅ​តាម​ពេលវេលា​ផ្ទាល់ខ្លួន​ដែលកំពុងមាន ហើយ​ធ្វើការ​ជ្រើសរើស​​នូវ​អ្វី​ដែល​សម​នឹង​យើង។ នៅ​ពេល​ចាប់ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​ខ្លួនឯង​ ក៏ដូចជាឈប់​គិត​ច្រើន​ពី​អ្វី​ដែល​អ្នកផ្សេង​ទៀត​កំពុង​មាន​ នោះ​ភាព​រីករាយ​ជាមួយ​ខ្លួនឯង​នឹង​មាន​កាន់​តែ​ច្រើនទ្វេរ។ រីឯការ​ប្រៀបធៀប​នឹង​លែង​ចាំបាច់​ ឬ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ដែរ។

២. ចងចាំ​នូវ​រាល់​របស់​ល្អ​ដែល​មាន​ក្នុង​ជីវិត

ជំនួស​ឱ្យ​ការ​គិត “មិត្តភក្ដិ​របស់​ខ្ញុំ​ទាំងអស់​សុទ្ធ​តែ​មាន​កូន​ ហើយ​ខ្ញុំ​នៅ​តែ​នៅ​លីវ​ដដែល” ចូរគិត​តែពី​អ្វី​ដែល​យើង​មាន​បានហើយ។ ប្រាកដ​ណាស់​​ ពេលនេះយើង​​មិន​អាច​ចិញ្ចឹម​កូន​អាយុ ២ ឆ្នាំ​ឬ​មិនទាន់មាន​ផ្ទៃពោះ​ពិតមែន ហើយ​ក៏រកសង្សារ​មិនទាន់ឃើញ ប៉ុន្តែ​យើង​មាន​ផ្ទះ​ មានការងារ​ ហើយមានប្រាក់ខែចាយ។

នៅ​លីវ​ អាច​ធ្វើ​រឿងអ្វី​ដែល​ចង់ធ្វើ មិនចាំបាច់ស្មុគស្មាញរឿងប្ដីសី។ យើង​ចូលចិត្ត​ហាត់​យូហ្គា​ឬ​ចូលចិត្ត​អាន ​គឺធ្វើបាន​ភ្លាមៗ​ ឥត​បង្អង់។ ឃើញ​ទេ? យើងអាចធ្វើ​រឿង​​ផ្សេងទៀត​ដោយមិនខ្វល់ច្រើន។

៣. កុំ​ស្មាន​ថា​ជីវិត​មិត្ត​មាន​គ្រួសារ​ងាយស្រួល​ជាង

មិនមែន​មិត្តភក្ដិ​បាន​រៀបការ​និង​មាន​កូន​ មានន័យថា​ ពួកគេ​ពិត​ជា​សប្បាយ​រីករាយ​នោះ​ទេ។ និយាយរួម​ពួកគេ​មិន​ដូច​យើង​ឡើយ។

ការពិត​ ​មិត្ត​យើង​អាច​ជា​ច្រណែន​នឹង​យើង​វិញ​ផង​មិន​ដឹង។ ពួកគេ​មិន​បាន​សប្បាយ​ចិត្ត​រាល់​ថ្ងៃ​ឡើយ ​ពីព្រោះ​ពួកគេ​មាន​គ្រួសារ​ត្រូវ​រ៉ាប់រង​និង​បញ្ហា​ផ្ទាល់ខ្លួន​ សឹង​រាល់ថ្ងៃ។ គ្រាន់​តែ​ថា ​បញ្ហា​របស់​ពួកគេ​មើល​ទៅ​ខុស​គ្នា​ពី​យើង។

៤. បន្ត​ឈោងចាប់អ្វី​ដែល​ចង់​បាន

ចូរ​បន្ត​ឈោងចាប់អ្វី​ដែល​យើង​ធ្លាប់​ចង់​បាន​! មិនថា​ជា​រឿង​អ្វី​ ត្រូវ​តែ​ខិតខំ ​និង​ជឿជាក់​លើ​ខ្លួនឯង​ ហើយ​រឿង​តែ​មួយ​គត់​ដែល​អាច​បរាជ័យ ​លុះណា​តែ​យើង​ឈប់​ព្យាយាមប៉ុណ្ណោះ។

បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ នោះ​យើង​នឹង​មិន​ច្រណែន​មិត្ត​យើង​ទេ​ ពីព្រោះ​យើង​មាន​អ្វី​ដែល​ចង់បាន​រួចហើយ។

៥. កុំ​មាន​អារម្មណ៍​ខឹង​ឬ​អន់ចិត្ត

មិត្តភក្ដិ​មាន​កូន​នៅ​ពេល​ដែល​យើង​នៅ​លីវ​ មិន​មានន័យថា ​ពួកគេ​បាន​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ ហើយ​​យើង​​បាន​ធ្វើអ្វី​ខុស ។

សូម​រក្សា​ការ​ផ្ញើ​សារ​និង​ដើរ​លេង​ជាមួយ​មិត្ត​ដូចដែល​យើង​ធ្វើ​ពី​មុន។ មិត្តភាព​នៅ​តែ​មាន​សារៈសំខាន់​ ហើយ​ពួកគេ​មិន​ភ្លេច​ឬ​ព្រងើយ​កន្តើយ​ចំពោះ​យើង​​ ដរាប​ណា​យើង​មិន​ភ្លេច​គេ​ដែរ។​ ណាមួយ​ដោយសារ​តែ​ពួកគេ​មាន​កូន​ ទើប​រវល់ ចងចាំ​រឿង​នេះ ​ហើយ​រក្សា​មិត្តភាព​ដដែល។

គន្លឹះ​ទាំង​នេះ​អាច​ជួយ​យើង​ដោះស្រាយ​បញ្ហាយើងបាន នៅ​ពេល​​ដែលមិត្ត​​គ្រប់គ្នា​សុទ្ធ​តែ​មាន​គ្រួសារ។ ចូរចងចាំថា មិត្តភក្ដិ​រៀបការ​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ ចុង​បញ្ចប់​គឺជាអ្វីដែលយើងតែងគិតអគតិលើខ្លួនឯងទៅវិញទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ youqueen

ចុចអាន៖ សង្សារខ្ចីលុយ​ គួរឱ្យដែរ?

ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម