Connect with us

KPT+

យុទ្ធសាស្ត្រ ៤ ធំៗដែលមេដឹកនាំនិយម​​ប្រើ​ប្រឆាំង​នឹង​ការ​គិតបែបអវិជ្ជមាន​

បានផុស

នៅ

គំនិត​អវិជ្ជមាន ​តែង​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​គ្រប់គ្នាដោយ​អ្នក​ខ្លះ​ចេះ​គ្រប់គ្រង​បាន អ្នកខ្លះបណ្តែតបណ្តោយឱ្យជះឥទ្ធិពលអាក្រក់ធំដល់ជីវិត។

ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ ដែល​ស្ថាបនិក​ព្រមទាំង​​នាយក​ប្រតិបត្តិ​មកពីក្រុមហ៊ុនជាច្រើន​ផ្សេងៗគ្នាអះអាង​ថា ពួកគេបាន​អនុវត្ត​ នៅ​ពេល​ណាខួរក្បាល​ចាប់ផ្ដើម​គិត​ពី​រឿង​អវិជ្ជមាន។

១. លោក Andrey Khusid នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Miro

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្ញុំ​ព្យាយាម​មាន​តម្លាភាព​ព្រមទាំងយល់​ពី​ទស្សនៈ​របស់​អ្នកដទៃ  វា​ក៏​មាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការ​មាន​មិត្តភក្ដិ​និង​អ្នក​ណែនាំ​នៅ​ក្នុង​ពិភព​នៃ​ភាព​ជា​សហគ្រិន​ដែល​អាច​ជួយ​យើង​បាន។

នៅ​ពេល​ដែល​យើង​មាន​បញ្ហា​នេះ ​ជា​រឿង​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ចងចាំ​ថា ​យើង​មិនបាន​នៅ​ម្នាក់ឯង​ទេ ​អ្នក​ផ្សេង​ទៀត​បាន​ឆ្លង​កាត់​ការ​តស៊ូ​ខ្លាំងនេះផងក៏មិនដឹង ហើយ​ពន្លឺ​តែងតែមាននៅ​ចុង​បញ្ចប់​ ទោះបី​ផ្លូវ​រូង​ក្រោម​ដីក៏ដោយ។

២. Shailesh Date ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LRC Systems

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គិត​អវិជ្ជមាន ​អាច​ថា​ជា​រឿង​ពិបាក​បំផុត ​ព្រោះ​យើង​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាងម៉េច​ឬ​បន្ត​យ៉ាងណា។

ប៉ុន្តែ​ខ្ញុំ​ជ្រើស​យក​ការ​នៅ​ក្បែរ​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​ ដែល​អាច​ស្ដាប់​និង​រីករាយ​ផ្ដល់​នូវ​ទស្សនៈ​មានប្រយោជន៍​ដល់​ខ្ញុំ។

៣. Emmalyn Shaw ដៃគូ​គ្រប់គ្រង​នៅ Flourish Networks

ខ្ញុំ​តែងតែ​រំលឹក​ខ្លួនឯង​ពី​អំណាច​នៃ​ការ​ដឹងគុណ។ ពេល​ខ្លះ​នៅ​ពេល​ភាព​ធ្វេសប្រហែស​កើតឡើង ​ខ្ញុំ​បញ្ឈប់​ខ្លួនឯង​សិន​ ហើយ​ដកដង្ហើម​វែងៗ​ និង​រក​មើល​ការ​យក​ចិត្ត​ទុក​ដាក់​ខាង​ក្នុង​របស់​ខ្ញុំ​ចំពោះ​គ្រួសារ​និង​សមត្ថភាព​ក្នុង​ការ​ជួយ​អ្នកដទៃ។

នេះ​ជា​ការ​ក្រើនរំលឹក​នៃ​ការ​ដឹងគុណ​ដែល​ខ្ញុំ​ប្រយុទ្ធ​ប្រឆាំង​នឹង​គំនិត​អវិជ្ជមាន​ ហើយ​រក្សា​ស្នាមញញឹម​ដែល​ខ្ញុំ​ត្រូវការ​ ដើម្បី​ព្យាយាម​ធ្វើការ​ផ្លាស់ប្ដូរ​ពិតប្រាកដ​នៅ​ក្នុង​ពិភពលោក។

៤. Damien Lee ស្ថាបនិក​ផលិត​គ្រឿង​ឧបភោគបរិភោគ​លោក Lee

ការ​គិត​អវិជ្ជមាន ​មិន​មែន​ជា​អាកប្បកិរិយា​ដែល​ខ្ញុំ​លើក​ស្ទួយ​នោះ​ទេ។ ផ្លាស់ប្ដូរ​ការ​ផ្ដោត​អារម្មណ៍​នៃ​គំនិត​របស់​យើងជាមុនសិន ​ទើបអាច​ផ្លាស់ប្ដូរ​ទស្សនៈ​និង​អាកប្បកិរិយា​របស់​យើង​បាន។

ខ្ញុំ​មាន​ទំនោរ​មើល​ទៅ​ផ្នែក​វិជ្ជមាន​នៃ​រឿង ​និង​មើល​ឧបសគ្គ​ដែល​ជា​ស៊េរី​នៃ​ការ​ប្រកួតប្រជែង​ ដើម្បី​រុករក​យក​ភាព​ឈ្នះ៕

​ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖ ហេតុផល ៣ យ៉ាង​ដែល​អ្នក​មិន​អាច​​ព្រងើយ​កន្តើយ​ ចំពោះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត

ចុចអាន៖ ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម