KPT+
ហេតុផល ៣ យ៉ាងដែលអ្នកមិនអាចព្រងើយកន្តើយ ចំពោះបញ្ហាសុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្តមានសារៈសំខាន់ណាស់ ជាពិសេសនៅគ្រប់ដំណាក់កាលនៃជីវិតរបស់យើង។ វារួមបញ្ចូលទាំងសុខុមាលភាពទូទៅ និងប៉ះពាល់ដល់ជីវិតតាមរបៀបជាច្រើនទៀត។
អត្ថបទនេះលើកយកមូលហេតុបីយ៉ាង ដែលបញ្ជាក់ថាសុខភាពផ្លូវចិត្តមានសារៈសំខាន់ និងមិនអាចព្រងើយកន្តើយឡើយ ៖
១. សុខភាពផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ

ជំងឺផ្លូវចិត្តមានបញ្ហាដូចគ្នានឹងជំងឺមហារីកដែរ ហើយវាអាចធ្វើឱ្យជីវិតមនុស្សវិវត្តទៅរកសភាពធ្ងន់ធ្ងរ។ វាបង្កឱ្យមានភាពតានតឹង ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហានានា។
ធ្ងន់ធ្ងរបំផុតនោះ វាអាចអាចឈានទៅរកការធ្វើអត្តឃាត បើសិនជាមិនបានព្យាបាលទាន់ពេលវេលាទេ។ ភាពតានតឹងនិងការថប់បារម្ភ អាចជះឥទ្ធិពលដល់សុខភាពរាងកាយទ្រុឌទ្រោមឡើងៗ។
យោងតាម គេហទំព័រ MD បញ្ជាក់ថា ការព្រួយបារម្ភធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន ស្ត្រេស ដែលបង្កើនល្បឿនចង្វាក់បេះដូង ដកដង្ហើម បង្កើនជាតិស្ករក្នុងឈាមនិងបញ្ជូនឈាមបន្ថែមទៀតទៅដៃនិងជើង។ យូរៗទៅបញ្ហាទាំងនេះអាចប៉ះពាល់ដល់បេះដូងសរសៃឈាម សាច់ដុំ និងប្រព័ន្ធផ្សេងៗទៀត ។ នេះក៏ដោយសារចិត្តនិងរាងកាយយើង មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
២. សុខភាពផ្លូវចិត្តមានឥទ្ធិពលលើអ្វីៗគ្រប់យ៉ាង

សុខភាពផ្លូវចិត្តមានឥទ្ធិពលលើរបៀបដែលយើងស៊ូទ្រាំនឹងជីវិត។ កង្វះការព្យាបាល នាំឱ្យអស់សង្ឃឹម សោកសៅ គ្មានតម្លៃ មានអារម្មណ៍ថាមានកំហុស ថប់បារម្ភ ព្រួយបារម្ភ ភ័យខ្លាច និងបាត់បង់ការគ្រប់គ្រង។
យើងក៏ប្រហែលជាបាត់បង់ចំណាប់អារម្មណ៍ លើអ្វីដែលយើងធ្លាប់តែរីករាយ ដូចជា ការបំពេញភារកិច្ច និងការគ្រប់គ្រងពេលវេលាជាដើម។ ជាពិសេសអាចឈានទៅរកការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ជាលទ្ធផលចុងក្រោយនឹងធ្វើអត្តឃាត ឬគ្រោះថ្នាក់។
សរុបមក អ្វីៗនឹងត្រូវស្ដាយក្រោយ ប្រសិនបើយើងមិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លូវចិត្ត។ បើបានជួបប្រទះនឹងបញ្ហាទាំងនេះ វាដល់ពេលដែលត្រូវស្វែងរកជំនួយជាបន្ទាន់ហើយ។
៣. មិនឱ្យតម្លៃជីវិតខ្លួន

ផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ នឹងជះឥទ្ធិពលដល់សមត្ថភាងក្នុងការស៊ូទ្រាំលើរឿងអ្វីមួយមិនខាន។ ពេលខ្លះតែងគិតថាខ្លួនឯងទាប អន់ មាក់ងាយ ក៏អាចក្លាយជាឥរិយាបថដែលបំផ្លិចបំផ្លាញខ្លួនយើងផងដែរ។
យើងនឹងក្លាយជាមនុស្សបាត់បង់សមត្ថភាព ក្នុងការដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយនៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះឈប់បន្ទោស ឈប់មាក់ងាយ និងខ្មាសអៀននឹងខ្លួនឯង ត្រូវប្រឈមនឹងការពិតហើយដោះស្រាយវា។
ពេលយើងជួយខ្លួនឯងបាន យើងក៏អាចជួយអ្នកដទៃដែរ។ ហើយយើងក៏អាចចែករំលែករឿងរ៉ាវរបស់យើង ទៅកាន់អ្នកផ្សេង ដើម្បីកុំឲ្យពួកគេក្លាយជាជនរងគ្រោះដូចយើងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សម្គាល់មើល តើប្តីប្រពន្ធយើងកំពុងកើត Depression ដែរ?
ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៧ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក