Connect with us

KPT+

ផ្នត់គំនិតបីធំ​ ដែលត្រូវប្តូរភ្លាម ពេលជីវិតត្រូវ​ជាប់គាំងនឹង​វិបត្តិ

បានផុស

នៅ

ជីវិត​ឆ្ពោះទៅមុខមួយ ត្រូវការកំណត់គោលដៅច្បាស់លាស់ តែកំណត់គោលដៅយ៉ាងដូចម្តេចនៅពេលដែលយើងមានអារម្មណ៍ថា កំពុង​ជាប់គាំង?

ស្ថានភាពជំពាក់បំណុល គ្មានផ្ទះ គ្មានការងារធ្វើច្បាស់លាស់ គ្មានចំណូលល្អ និងគ្មានអារម្មណ៍ជំនឿនូវអ្វីដែលខ្លួនចង់ធ្វើ ជាដំណាក់កាលដែលគ្រប់គ្នាតែង​តែត្រូវឆ្លងកាត់នាគ្រាណាមួយ​នៃជីវិត​រស់នៅ។

អារម្មណ៍ថាបាត់បង់ខ្លួនឯង​ និងឃ្លេងឃ្លោងគោលដៅ ជាគំនិត​ដែល​ជាប់គាំងព្រោះហិរញ្ញវត្ថុ ជាធម្មតាអាចជុំរុញឱ្យយើង​មិនដឹងថាខ្លួនចង់បានអ្វីទៀតជា​បន្តបន្ទាប់នៅក្នុងជីវិតឬអាជីពដែលមិនប្រាកដថាមកពីអ្វី​ឬនឹងដោះស្រាយដោយ​វិធីណា។

នេះជាអ្វីដែលយើងគួរធ្វើ៖

ផ្តោតលើគោលដៅតូចៗសិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅដែលដែលមានលទ្ធផលយើង​ធ្លាប់ដាក់កំហិតចង់បានដូចជាសម្រកឱ្យនៅ៦០គីឡូក្រាមជាគោលដៅលទ្ធផល ចំណែក​ គោលដៅរត់ ៣ ដង ក្នុងមួយសប្តាហ៍ជាគោលដៅដំណើរការ។

នៅពេលដែលជីវិត​ហាក់ជាប់គាំងដោយបញ្ហា​ច្រើនពេក គោលដៅបែបដំណើរការអាច​ផ្តល់ឱ្យយើង​នូវសកម្មភាពជាក់លាក់ ព្រមជាមួយនិងលទ្ធផល​តូចៗដែលចូលមកលើកទឹកចិត្ត ហើយ​សកម្មភាពទាំងនោះ នឹងឈាន​ទៅកំណត់ទម្លាប់ប្រចាំថ្ងៃ ថែមទាំងចូលទៅសម្លាប់ភាពអស់សង្ឃឹម​របស់យើងបន្តិចម្តងៗបានយ៉ាងមាន​ប្រសិទ្ធិភាព។

កុំឈប់ស្ងៀម

ដើម្បីដុតបញ្ឆេះកំសួលថាមពលស្មារតីនិងខាងវិញ្ញាណន យើង​អាច​បង្កើតបន្ថែម​គោលដៅសក្មភាពតូចៗនានាថែមឡើង​ដូចជា​ចូលរួម​សិក្សាសាលា អាន​ឬសរសេរ ឬហាត់ប្រាណ ឬពិភាក្សា នេះគឺជាប្រភពនៃការសម្រាកទាំងបានចំណេះ​ទាំងមិននៅស្ងៀមព្រោះថាពេលយើងរៀនអ្វីថ្មី​យើងសម្រាកបានពីក្តីទុក្ខកង្វល់ ហើយនេះជា“ មូលហេតុ” ដ៏សំខាន់បង្កើតសេចក្តីសង្ឃឹម​ឡើង​នៅក្នុងជីវិតរបស់មនុស្ស​ម្នាក់ៗ។

ប្រសិនបើមិនប្រាកដថា តើនឹង​ត្រូវចាប់ផ្តើមនៅទីណា សូមកំណត់គោលដៅអធិស្ឋានឬធ្វើសមាធិរយៈពេលពីរនាទីជារៀងរាល់ថ្ងៃឬចំណាយពេលស្រោចផ្កា ដើរ​ក្នុងធម្មជាតិ។ ស្វែងរកសកម្មភាពដែលជួយឱ្យមានទំនាក់ទំនងជាមួយប្រាជ្ញាខាងក្នុងនិងអំណាចស្មារតីខ្ពស់មកវិញ។

សាកល្បងអ្វីដែលថ្មី

នៅពេលដែលគ្រប់គ្នា​ដួលបរាជ័យ​ឬបង់ខាត រឿងដ៍ទំនង​មួយគឺអាចយើងចងសម្ព័ន្ធមនុស្សខុសឬធ្វើការ​ងារខុស ដូច្នេះ អ្វីដែលត្រូវ​ធ្វើគឺ​​ទាក់ទងជាមួយមនុស្សថ្មីឬមិត្ដភក្ដិមហាវិទ្យាល័យអតីតមិត្តរួមការងារនិងអ្នកស្គាល់គ្នា​លើ LinkedIn ដែលខានមិនបាននិយាយរាប់ឆ្នាំមកហើយ។ ចំនុចសំខាន់គឺទាញយកទស្សនវិស័យថ្មីពីជំនាញ​ឬឧស្សាហកម្មខុសៗគ្នាមកគិត ជាបទពិសោធន៍ ជាចំណេះ​ថ្មី គឺមានឥទ្ធិពលបំផុតសម្រាប់ការស្វែងរកឱកាស៕

ប្រែសម្រួល៖ សុភា

ប្រភព៖ lifehack

ចុចអាន៖ ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម

ចុចអាន៖​ ហេតុផល​​ គួរ​តែ​គោរព​និង​ឲ្យ​តម្លៃ​អ្នក​សំអាត​មាត់​ធ្មេញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម