ព័ត៌មានជាតិ
ពេញ១ឆ្នាំ២០២៣ សំណូមពរពលរដ្ឋ៤៦៧ដែលផ្ញើចូលហ្វេសប៊ុកលោក ស សុខា ត្រូវបានដោះស្រាយ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ឆ្នាំ២០២៣ កន្លងទៅនិងសេសសល់ពីឆ្នាំមុនៗខ្លះ គឺមតិយោបល់ ឬសំណូមពររបស់ពលរដ្ឋដែលផ្ញើមកទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចំនួន៤៦៧គណនី ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោះស្រាយ។ លោកបានបង្ហាញឱ្យដឹងបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃចន្ទនេះ។

លោក ស សុខា បានសង្កត់ធ្ងន់ថា លោកទទួលបានសំណូមពរ សំណួរ និងមតិយោបល់របស់ពលរដ្ឋតាមរយៈទំព័រហ្វេសប៊ុករបស់លោក និងសម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃបានចំនួន ១ ០៤៧គណនី។ ក្នុងនោះ ក្រុមការងាររបស់លោកបានដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីបានចំនួន ៤៦៧គណនី និងករណី ចំនួន ៤១៩គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ដោយឡែក ករណីមិនទាន់ដោះស្រាយតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣កន្លងទៅដែលមានចំនួន ៤១៩គណនី គឺក្រុមការងាររបស់លោកបាន និងកំពុងបន្តដំណើរការដោះស្រាយជូនផងដែរ។ យ៉ាងណាក៏ដោយ លោក ស សុខា ក៏សុំការយល់យោគអធ្យាស្រ័យពីពលរដ្ឋចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។

ដោយឡែក សម្រាប់អ្នកដែលបានផ្ញើសារផ្សេងៗទៅកាន់ហ្វេសប៊ុករបស់លោក និងសម្តេច ស ខេង ដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនោះ លោក ស សុខា ក៏បានរុញសំណូមពរ សំណួរ និងមតិយោបល់ទាំងនោះទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា ការផ្ញើសារ បញ្ចេញមតិយោបល់ ក៏ដូចជាសំណួរ និងសំណូមពររបស់ពលរដ្ឋទៅកាន់ទំព័រហ្វេសប៊ុករបស់លោក និងសម្តេច ស ខេង នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើនថែមទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


