Connect with us

KPT+

កំពូល​ស្ត្រី Rebecca Wei ៖ ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ថ្មី តែ​ក៏មិនចេះតែហក់លោត

បានផុស

នៅ

ទីប្រឹក្សាសាកលវិទ្យាល័យ​លំដាប់ពិភពលោក Harvard University និង​ជា​អតីត​នាយិកា​ក្រុមហ៊ុន​ដេញថ្លៃ​ទំនិញ​អនឡាញ​ល្បី​ឈ្មោះ Christie’s Asia អ្នកស្រី Rebecca Wei មិនត្រឹម​តែ​ជា​បុគ្គល​ម្នាក់​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេសចិនទេ នាង​ក៏​ស្ត្រី​ដ៏​មាន​កេរ្តិ៍ឈ្មោះ​លំដាប់​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីជោគជ័យរូបនេះនិយាយថា ខ្លួនអាចឈរក្នុងតំណែងសព្វថ្ងៃក៏ដោយសារ ​អ្នកស្រីមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី តែក៏មិនចេះតែហក់លោតដែរ។

នៅក្នុងអំឡុងទសវត្សឆ្នាំ ៩០ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបានជួបនឹងវិបត្តិ រួមទាំងនៅក្នុងប្រទេសចិនដែរ។ ហេតុនេះប្រជាជនត្រូវប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ។

ប៉ុន្តែក្នុងវ័យត្រឹមតែ ២៧ ឆ្នាំ Rebecca ហ៊ានលាលែង​ពីការងារដែលមានតួនាទី​ជានាយកប្រតិបត្តិក្រុមហ៊ុនមួយ ខណៈដែលអ្នកដទៃកំពុងឆ្វាត់ឆ្វែងស្វែងរកការងារធ្វើ។ ទម្រាំ​ទទួល​បាន​តំណែងមួយនេះក៏មិនមែនជារឿងងាយស្រួលដែរសម្រាប់គាត់ អ្នកស្រី​ធ្វើការនៅទីនោះ​អស់រយៈពេលពីរបី​ឆ្នាំ ក៏ចាកចេញដោយសារយល់ថា វាមិនមែនជាអ្វី​ដែល​ខ្លួន​ត្រូវការ។

ក្រោយសម្រេចចិត្តប្តូរការងារ ហើយមានមតិរិះគន់ជាច្រើន និង​សូម្បីតែគ្រួសារអ្នកស្រីផ្ទាល់។ Rebecca មាន​ប្រសាសន៍​ថា នៅ​ពេលនោះ​អ្នកស្រីឈឺចាប់ខ្លាំងណាស់ ព្រោះ​មនុស្ស​«ជុំវិញ​ខ្លួន​គ្មាន​នរណាម្នាក់គាំទ្រឡើយ។ ម្យ៉ាងប្រទេសចិនពេលនោះ ក៏រឹតបន្តឹង ការ​គ្រប់គ្រង​លើ​សហគ្រាស​ឯកជនខ្លាំងមែនទែន។

Rebecca បន្តថា​ បើអ្នកស្រីប្រាកដចិត្តថានឹងជោគជ័យ អ្នកស្រី​ក៏មិនខ្លាច​នឹង​បោះជំហាន​ទៅមុខ​ដែរ។ អ្នកស្រីសម្រេចចិត្តលាឈប់ពី comfort zone ព្រោះតែចង់ឈ្នះលើខ្លួនឯង។ អ្នកស្រី​លើកឡើងទៀតថា ក្នុងនាមជាមនុស្សម្នាក់ គ្រប់គ្នា​មាន​ពេល​តែពីរឬបី​ឆ្នាំ​ទេ​សម្រាប់​ការងារ​នីមួយៗ ដូច្នេះ​វា​ជា​រឿង​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ផ្លាស់ប្ដូរ។

ទីប្រឹក្សា​រូប​នេះ តែងតែ​អនុវត្ត​ទស្សនៈ​ទាំង​នេះ​ជាមួយ​ជីវិត​ការងារ​របស់​ខ្លួន។ ក្រោយមក អ្នកស្រី​រៀន​បន្ត​យក​សញ្ញាប័ត្រ​អនុបណ្ឌិត ហើយ​កំលុងពេល​នោះ អ្នកស្រី​ជាធ្វើជាអ្នក​ប្រឹក្សានៅក្រុមហ៊ុន Mckinsey & Company ប្រមាណ ១០ ឆ្នាំ។  ក្រុមហ៊ុនប្រឹក្សា Mckinsey & Company ជាកន្លែងនោះដែល​ធ្វើ Rebecca ក្លាយជាស្ត្រីដំបូងបង្អស់ដែលត្រូវបានតែងតាំងជា Greater China Office ។

ក្នុង​វ័យ ៤០ ឆ្នាំ អ្នកស្រីសម្រេចចិត្តចូលប្រឡូកក្នុងវិស័យដេញថ្លៃវិញម្តង ដោយ​ធ្វើការ​ចាប់ផ្ដើម​នៅ​ក្រុមហ៊ុនដេញថ្លៃអនឡាញ Charistie ។ បន្ទាប់​ពី​នោះ Rebecca ក៏​ក្លាយ​ជា​ប្រធាន​មួយ​រូប​នៅ​ក្រុមហ៊ុន។ ​

អ្នកស្រី Rebecca Wei ឲ្យដំបូន្មានទៅកមនុស្សគ្រប់គ្នា​ថា “កុំភ័យខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី ប៉ុន្តែ​ក៏​កុំ​ចេះ​តែ​ហក់លោត”។ អ្នកស្រីបន្តថា ចូរប្តូរការងារ បើមានអារម្មណ៍ថា​លែង​ពេញចិត្ត​ជាមួយ​វា ប៉ុន្តែ​ត្រូវ​ប្ដូរ​ដោយ​ឆន្ទៈ ហើយ​ស្វែងរកអ្វី​ដែល​ខ្លួន​ស្រឡាញ់​ឲ្យ​ពិតប្រាកដ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ទម្លាប់​ល្អៗ​នៃ​សហគ្រិន​ជោគជ័យ ដែល​យើង​គួរ​ចងចាំ​ទុក​ជា​មេរៀន​ជីវិត​

ចុចអាន៖មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម