KPT+
យុវវ័យជួបរឿងពិបាកចិត្តដោះស្រាយយ៉ាងម៉េច កុំឲ្យរ៉ាំរ៉ៃក្លាយជាធ្ងន់ធ្ងរបាន?
សោកសៅឬពិបាកចិត្ត គឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស។ អារម្មណ៍សោកសៅខ្លះកើតឡើងតែត្រឹមពេលមួយភ្លែត ហើយខ្លះទៀត២បីថ្ងៃ តែខ្លះអាចនៅយូររ៉ាំរ៉ៃ។
តើអារម្មណ៍សោកសៅអាចទុកថា ធម្មតាដែរអត់?
អារម្មណ៍សោកសៅតែងកើតមាននៅពេលខ្លះក្នុងជីវិត តែវាមិនអីទេ! ដរាបណាវាមិនកើតឡើងញឹកញាប់ ឬរ៉ាំរ៉ៃយូរពេក។ អ្នកអាចស៊ូទ្រាំនឹងរឿងសោកសៅពិបាកចិត្តកើតឡើងបាន ដរាបណាអ្នកឈ្លាសវៃចេះបង្កើតឬធ្វើអ្វីមួយ ដើម្បីបន្ធូរអារម្មណ៍សោកសៅទាំងនោះចេញ។
ដំណោះស្រាយមានប្រសិទ្ធិភាពសម្រាប់យុវវ័យពេលពិបាកចិត្ត?
បើសិនសោកសៅ មិនចាំបាច់ព្យាយាមប្រើអារម្មណ៍ទៅបំផ្លាញថ្ងៃល្អរបស់អ្នកឡើយ។ ធ្វើអ្វីមួយដើម្បីជួយខ្លួនអ្នកឲ្យប្រសើរឡើងក្នុងពេលនេះ កុំបណ្ដោយឲ្យវានៅជាប់គាំងយូរពេក។
វិធីវិជ្ជមាន ដើម្បីដោះស្រាយអារម្មណ៍សោកសៅ ចូរព្យាយាមចំណាំពីអារម្មណ៍ខ្លួនឯង និងមូលហេតុ។ ការដឹងពីអារម្មណ៍ខ្លួនឯង ជួយអ្នកឲ្យយល់និងទទួលយកខ្លួនឯងក្នុងពេលនេះ។
ប្រសិនបើសុខៗស្រាប់តែអារម្មណ៍សោកសៅ សូមចំណាំ ប៉ុន្តែកុំផ្សារភ្ជាប់លើវាយូរពេក ឬនិយាយឲ្យស្រួល គឺកុំដ្រាម៉ាដូចក្នុងកុនភាគ។ គ្រាន់តែប្រាប់ខ្លួនអ្នក (ឬនរណាម្នាក់ផ្សេងទៀត) ថាអ្នកមានអារម្មណ៍មិនល្អ។ ហើយព្យាយាមរកមូលហេតុ និងវិធីដោះស្រាយជាបន្ទាន់។
ចូរបង្ហាញហេតុផលល្អៗប្រាប់ខ្លួនឯង ហើយនិយាយថាមិនអីទេ។ រំលឹកខ្លួនអ្នកថា ទុក្ខព្រួយនឹងកន្លងផុតទៅ ហើយអ្នកនឹងមានអារម្មណ៍ធូរស្បើយមកវិញ។ អ្នកអាចលេងល្បែងកម្សាន្ត ឬកីឡាជិះកង់ រាំ ឬដើរ រត់ បង្កើតសិល្បៈតន្ត្រី ការអានសៀវភៅ ចំណាយពេលជាមួយនរណាម្នាក់ដែលអ្នកចូលចិត្ត។ ត្រឡប់មកវិញ ពីការខកចិត្តឬការបរាជ័យ នៅពេលដែលអ្វីៗមិនដំណើរការ សូមកុំបោះបង់ចោល! ចូរស្ថិតនៅក្នុងហ្គេមនេះ ហើយប្រាប់ខ្លួនឯងថា នៅមានឱកាសក្រោយទៀត។ ព្យាយាមលើកតម្កើងខ្លួនឯង ផ្ដោតលើអ្វីដែលត្រូវការ ចូររក្សាឥរិយាបថវិជ្ជមាននេះ ហើយជឿលើខ្លួនឯង ថាខ្ញុំធ្វើបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ធ្លាប់ទេ ពេលខ្លះបាក់ទឹកចិត្តព្រោះយល់ថាជីវិតអយុត្តិធម៌?
ចុចអាន៖ ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែសម្រាប់ខ្លួនឯង ?
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង