Connect with us

KPT+

ចេះ​ចាយ​លុយ​តាម ៦ របៀប​នេះ​អ្នក​នឹង​មិន​ជួប​ការ​ខ្វះខាត​ទេ

បានផុស

នៅ

មនុស្ស​ដែលមានទ្រព្យសម្បត្តិសល់ច្រើនហូរហៀរ​ រហូតក្លាយជាអ្នកមានឬសេដ្ឋីបាន មិនមែនគេចេះរកលុយតែមួយប៉ុណ្ណោះទេ តែអាថ៌កំបាំងសំខាន់មួយទៀតនោះគឺ ការចេះចាយវាយលុយដែលរកមក។ ទោះបីអ្នកមានប្រាក់ខែតិចតួចក៏ដោយ ឲ្យតែអ្នកចេះចាត់ចែងចំណាយឲ្យបានត្រឹមត្រូវ នោះលុយនឹងសល់មិនចេះខ្វះឡើយ។

១. ចំណាយចាំតាមបាច់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាយតាមភាពចាំបាច់សម្ដៅដល់ ការចំណាយលើម្ហូបអាហារ បង់ទឹកភ្លើង សម្លៀកបំពាក់ ការធ្វើដំណើរប្រចាំថ្ងៃ ឬបង់ថ្លៃផ្ទះឬបន្ទប់ជួល។ល។ ជាទូទៅចំណាយទាំងនេះអាចមានដល់ ៥០% នៃប្រាក់់ខែសរុបរបស់អ្នក។ ប៉ុន្តែបើអ្នកចេះចាត់ចែងទុកមុនឲ្យបានត្រឹមត្រូវចំណាយចាំបាច់ទាំងនេះមិនមានការខ្វះខាតទេ។

២. ចំណាយ​តាម​ចំណង់

ចំណាយ​តាម​ចំណង់ គឺ​ចាយវាយ​មិនបានព្រាងទុកដោយឃើញរបស់អ្វីចេញថ្មី ឬ​ស្រឡាញ់ ក៏​ហូត​លុយ​ចេញ​ពី​កាបូបទិញមិនគិតតាមចិត្តចង់បាន។ ជួនកាលចំណាយលុយ​ប្ដូរ​ម៉ាកទូរសព្ទ ដេញស៊េរី​ម៉ូតូម៉ូដថ្មី ទិញ​សម្ភារៈ​ប្រេនៗតាមគេតាមឯងជាដើម។ ចំណាយ​ទាំងនេះ​មិនត្រឹម​តែ​គ្មាន​លុយ​សល់​ទេ ថែមទាំង​ធ្វើ​ឲ្យ​ជំពាក់បំណុលគេដោយមិនដឹងខ្លួន។ មនុស្សឆ្លាត មិន​ងាយ​ចាយវាយ​ផ្ដេសផ្ដាសដោយគ្មានគោលដៅ និងគ្មានគម្រោងនេះណាស់។

៣. ចំណាយ​តាម​តម្រូវការ

តម្រូវការទីនេះ សម្ដៅតម្រូវការរបស់អ្នក​ផ្ទះ ដែល​ជាទូទៅអ្នកធ្វើការឆ្ងាយពីគ្រួសារតែងតែផ្ញើលុយទៅឲ្យឪពុកម្ដាយឬសាច់ញាតិជាទៀងទាត់។ បញ្ហា​ត្រង់​នេះ​គឺថា អ្នកខ្លះផ្ញើប្រាក់ខែរបស់ខ្លួនទាំងអស់ឬស្ទើរទាំងអស់ទៅគ្រួសារ ទើប​ធ្វើ​ឲ្យ​ពួកគេ​ខ្វះខាត និង​ជួនកាល​មាន​ជាប់​បំណុល​ទៀត​ផង។ ទោះបី​អ្នក​ជា​មនុស្ស​កត្តញ្ញូ​ក៏​ដោយ​ចុះ តែ​អ្នក​ត្រូវ​ចេះ​កំណត់​ពី​ចំនួន​ប្រាក់​ដែល​ជូន​អ្នកមានគុណឬសមាជិកគ្រួសារ​ឲ្យ​ជាក់លាក់ ទើប​មិន​ធូរ​ហោប៉ៅ។

៤. ចំណាយ​បង់រំលោះ

ការ​បង់រំលោះភាគច្រើនកើតមានចំពោះអ្នកមានគ្រួសារហើយដូចជា ការទិញដី ទិញផ្ទះ ឬ​រថយន្ត​បង់​រំលោះ​ជាដើម។ បើអ្នកជា​មនុស្សដែល​អាច​តស៊ូ​នឹង​ការ​លំបាក​នៅ​ផ្ទះ​ជួល​បាន​មួយ​រយៈ​សិន ឬ​អ្នក​មិនមែន​ជា​មនុស្ស​សម្ភារៈនិយមអ្វីនោះទេ ការ​ចំណាយ​រំលោះ​មិនមែន​ជា​បន្ទុក​សម្ពាធ​លើ​អ្នកឡើយ ហើយខ្ទង់ចំណាយក៏នឹងនៅសល់។

៥. ចំណាយ​ចំពោះ​បញ្ហា

បញ្ហា​សុខភាព គ្រោះថ្នាក់​ឬហេតុមិនល្អផ្សេងទៀតដែលអាចកើតឡើងជាយថាហេតុ​​ពិតជា​គ្មាន​នរណា​អាច​ដឹង​មុន​នោះទេ។ ដូច្នេះការត្រៀមថវិកាសម្រាប់រឿងទាំងនេះ ជាការ​ចាំបាច់​ដែល​ត្រូវ​គិត​គូ​កុំ​ឲ្យ​អ្នក​ពិបាក បើបញ្ហានឹងមកដល់ដោយមិនដឹងខ្លួន។

៦. ចំណាយឥតព្រាងទុក

ចំណាយ​ឥតព្រាងទុកមានដូចជា ពិធីជប់លៀង ខួបកំណើត អាពាហ៍ពិពាហ៍ និង​ពិធី​បុណ្យ​ផ្សេងៗ។ បើ​អ្នកជាមនុស្សនៅក្មេង មានប្រាក់ខែទាប ឬអ្នកទើបចេញរកស៊ីថ្មីៗ អ្នក​មិន​ចាំបាច់​ចូលរួម​គ្រប់ការអញ្ជើញទាំងនេះទេ។ ពេលខ្លះអ្នកមិនចាំបាច់ចេញមុខចេញចេញមាត់ពេកដែរ ព្រោះ​ថាបើ​លេចមុខគ្រប់កម្មវិធីពេក កុំថាឡើយប្រាក់ខែអ្នកប៉ុណ្ណេះ សូម្បី​ខ្ចីបុល​គេ​ហើយ​នៅ​មិន​គ្រប់​ផង​មើលទៅ។

លុយ និងទ្រព្យសម្បត្តិជារបស់ដែលយើងអាចមានសមត្ថភាពរកវាបានមក វាត្រូវការ​តែម្យ៉ាង​ទៀត​ប៉ុណ្ណោះ គឺ​ចេះ​គ្រប់គ្រង​ចាយវាយ​ឲ្យវាបានត្រឹមត្រូវ ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Businesinsider

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានាថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

ចុចអាន៖សញ្ញាសម្គាល់ បុគ្គលិកដែលកំពុងបន្លំ​កឹបកេងលុយ​ក្រុមហ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម