អាជីព
សញ្ញាសម្គាល់ បុគ្គលិកដែលកំពុងបន្លំកឹបកេងលុយក្រុមហ៊ុន
ការលួចបន្លំនៅតាមបណ្ដាក្រុមហ៊ុន ឬអាជីវកម្មនានារមែងកើតមានជារឿយៗ។ ជាពិសេសអាជីវកម្មខ្នាតតូចងាយនឹងរងគ្រោះបំផុត។ ក្នុងនោះការបន្លំមានច្រើនប្រភេទរួមមាន ប្រាក់កាស សម្ភារៈ ពេលវេលា និងទំនុកចិត្តជាដើម។
ដោយឡែក អ្នកអាចសម្គាល់បាន បើសិនបុគ្គលិកណាម្នាក់ធ្វើការលួចកិបកេងនូវប្រាក់របស់ក្រុមហ៊ុនតាមរយៈសញ្ញាខាងក្រោមនេះ៖
ផ្លាស់ប្ដូររបៀបរស់នៅ សុខៗមានឡានថ្មីជិះ ទិញទូរទស្សន៍ទំនើបប្រើ និងប្ដូរផ្ទះធំ ទាំងដែលក្រុមហ៊ុនមិនបានតំឡើងប្រាក់ខែ តើបុគ្គលិកនេះបានលុយមកពីណា?
ផ្លាស់ប្ដូរទម្លាប់ការងារ គេជានិយោជិកដែលធ្លាប់មកយឺត ចេញលឿន ប៉ុន្តែក្រោយមកបែរជាមកធ្វើការមុនអ្នកផ្សេង ហើយនៅយូរៗចេញក្រោយគេជាប្រចាំ។
ចង់បានឯករាជ្យ ប្រសិនបើបុគ្គលិករបស់អ្នកស្រាប់តែសម្រេចចិត្តភ្លាមៗថា ពួកគេចង់ធ្វើការក្នុងបរិយាកាសស្ងប់ស្ងាត់ម្នាក់ឯង នោះជាសញ្ញាទង់ក្រហមហើយ។

បង្កើតមិត្តជាមួយអ្នកលក់ ភាពរួសរាយរាក់ទាក់ជាទម្លាប់ល្អរបស់មនុស្ស ប៉ុន្តែបើសុខៗគេទទួលបានអាហារឥតគិតថ្លៃពីហាងល្អៗ ឬបានសំបុត្រចូលទស្សនាកន្លែងកម្សាន្តមិនគិតប្រាក់ នោះអាចបង្ហាញថា និយោជិកបានផ្ដល់អ្វីជាថ្នូរនឹងរបស់ហ្វ្រីៗទាំងនោះ។
មិនដែលឈប់សម្រាក ប្រសិនបើមាននិយោជិកមិនងាយអវត្តមាន ហើយកម្រនឹងឈប់សម្រាក អាចមកពីពួកគេខិតខំប្រឹងប្រែងធ្វើការ។ ផ្ទុយពីនោះ បុគ្គលិកប្រភេទនេះ ក៏អាចជាមនុស្សបោកប្រាស់ក្រុមហ៊ុន ព្រោះពួកគេខំសម្ដែងធ្វើការ ក៏ដូចជាខ្លាចមាននរណារកឃើញកំហុសរបស់ខ្លួនពេលគេមិននៅកន្លែងការងារជាប់លាប់។
មានប្រាក់សងបំណុលលឿន បើសង្កេតឃើញមនុស្សក្រោមបង្គាប់មានលុយសងការប្រាក់ក្នុងរយៈពេលខ្លី នោះដល់ពេលដែលត្រូវស៊ើបអង្កេតលើពួកគេហើយ។
ទំនិញខូចគុណភាពកើនឡើង ពីមុនមក ការរកស៊ីកម្រជួបណាស់រឿងទំនិញខូចគុណភាពណាស់ ប៉ុន្តែក្រោយៗមក ចំនួនទំនិញខូចកើនឡើងទ្វេដង នោះប្រាកដជាមានអ្វីមិនទំនងកំពុងកើតឡើងមិនខាន។
បិទអេក្រង់កុំព្យូទ័រនៅពេលអ្នកដើរទៅជិត និយោជិកម្នាក់ដែលកំពុងបើកអេក្រង់កុំព្យូទ័រសុខៗសោះ ស្រាប់តែបិទងងឹតឈឹង ឬផ្លាស់ប្តូរអ្វីផ្សេងយ៉ាងរហ័ស នៅពេលអ្នកទៅជិតតុ នោះមានន័យថា ពួកគេចំណាយពេលច្រើនលើរឿងដែលមិនចង់ឲ្យអ្នកឃើញ។
សញ្ញានេះគួរឲ្យសង្ស័យ! ក្រៅពីករណីលួចទំនិញឬលួចពេលវេលាធ្វើការ ពួកគេកំពុងចូលមើលគេហទំព័រមិនល្អដែលអាចចម្លងវីរុសកុំព្យូទ័រនិងអាចបង្កអន្តរាយដល់ប្រតិបត្តិការក្រុមហ៊ុនក៏ថាបាន។

ដំណោះស្រាយសមស្រប
ដំណោះស្រាយល្អ ក្នុងនាមជាអ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុន គួរប្រមូលភ័ស្តុតាងឲ្យបានគ្រប់គ្រាន់ និងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីទុកឲ្យច្បាប់ជាអ្នកចាត់ការ។ មួយវិញទៀត ត្រូវប្លុក(Block)បុគ្គលិកប្រភេទនោះចេញពីប្រព័ន្ធការងារទាំងអស់ដូចជា អ៊ីម៉ែល ហ្គូហ្គលឯកសារ និងផ្នែកដទៃទៀតដែលគេធ្លាប់ពាក់ព័ន្ធ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BKH
ចុចអាន៖ក្រុមហ៊ុនកំពុងបាត់លុយឬអត់ មើលចំណុចទាំងនេះ(សំខាន់សម្រាប់ថៅកែៗ)
ចុចអាន៖១១ ឃ្លាដែលបុគ្គលិកត្រូវប្រយ័ត្ន មិនគួរនិយាយជាមួយចៅហ្វាយនាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


