KPT+
ក្នុងនាមមិត្តភក្ដិគ្នា អាចជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?
Published
2 weeks agoon
By
Sonyaបច្ចុប្បន្នជំងឺធ្លាក់ទឹកចិត្តកំពុងគ្របដណ្ដប់លើមនុស្សពេញវ័យនិងកុមារមិនតិចជាង ៣០០ លាននាក់ ឲ្យរស់នៅជាមួយវា។ នេះបើយោងតាមរបាយកាណ៍ពីវិទ្យាស្ថានសុខភាពផ្លូវចិត្តជាតិរបស់សហរដ្ឋអាមេរិក។ ក្នុងនោះជំងឺធ្លាក់ទឹកចិត្តមានច្រើនប្រភេទ និងមានរោគសញ្ញាពុំដូចគ្នាឡើយ អាស្រ័យលើមនុស្សម្នាក់ៗនិងស្ថានភាពរបស់ពួកគេ។

ជាទូទៅជំងឺនេះមានរោគសញ្ញារួមមាន សោកសៅ ឧស្សាហ៍យំ គ្មានសង្ឃឹម គ្មានចំណាប់អារម្មណ៍ពីអ្វីៗដែលនៅជុំវិញខ្លួន ឆាប់អន់ចិត្ត គ្មានកម្លាំង គេងតិចពេកឬច្រើនជ្រុល ខ្វល់ខ្វាយសម្ដីនិងទង្វើអ្នកដទៃខ្លាំង ញ៉ាំតិចពេកឬច្រើនពេក ឆាប់ភ្លេចភ្លាំង ចូលចិត្តនៅម្នាក់ឯង និងចូលចិត្តនិយាយពីការស្លាប់ឬការធ្វើអត្តឃាត។
តើអ្នកមានមិត្តភក្ដិឬមនុស្សជិតដិតមានរោគសញ្ញាទាំងនេះដែរទេ? ប្រសិនបើអ្នកមានមិត្តដែលមានរោគសញ្ញាមួយចំនួនដូចខាងលើ មានន័យថាពួកគេកំពុងមានជំងឺធ្លាក់ទឹកចិត្តហើយ។ ដូច្នេះអ្នកអាចជួយពួកគេតាមវិធីដូចខាងក្រោម៖
១. ស្ដាប់ពួកគេនិយាយ

ត្រូវធ្វើឲ្យមិត្តមានអារម្មណ៍ថា អ្នកនៅជាមួយពួកគេគ្រប់ពេលដែលពួកគេជួបការលំបាក។ មនុស្សធ្លាក់ទឹកចិត្តភាគច្រើនមិនសូវចូលចិត្តនិយាយច្រើនទេ ប៉ុន្តែក្នុងនាមជាមិត្តម្នាក់ត្រូវសួរសុខទុក្ខ តែកុំសួរពីបញ្ហា។ ជួនកាលគេមិននិយាយភ្លាមៗទេ តែអ្នកអាចបង្ហាញពីការខ្វល់ខ្វាយតាមរយៈកាយវិការ ហើយកុំផ្ដល់ដំបូន្មានអ្វីឲ្យសោះ។ បើអ្នកនៅឆ្ងាយពីគ្នា អ្នកទាំងពីរគួរវីដេអូ call និយាយគ្នាពីនេះពីនោះ ជាពិសេសទុកឱកាសឲ្យគេនិយាយឲ្យច្រើន។
២. ជួយពួកគេស្វែងរកការគាំទ្រ
ជួនកាលអ្នកជំងឺមិនបានដឹងខ្លួនថា ពួកគេមានបញ្ហាធ្លាក់ទឹកចិត្តទេ ប៉ុន្តែជួនកាលពួកគេដឹងខ្លួនដែរ គ្រាន់តែមិនហ៊ានប្រឈមនឹងការព្យាបាលឬស្វែងរកអ្នកជួយប៉ុណ្ណោះ។ ដូច្នេះអ្នកត្រូវជួយពួកគេដោយធ្វើបញ្ជីរសំខាន់ៗនៃវិធីព្យបាលដែលមានប្រសិទ្ធិភាព ឬណែនាំរកការប្រឹក្សាផ្លូវចិត្ត ឬមន្ទីរពេទ្យផ្លូវចិត្តជាដើម។ លើកទឹកចិត្តនិងគាំទ្រមិត្តជានិច្ចក្នុងការជួយរកវិធីព្យាបាលសមស្របសម្រាប់ពួកគេ។
៣. បន្តគាំទ្រមិត្តដើម្បីព្យាបាល

ទោះបីអ្នកបានជួយស្វែងរកការព្យាបាលសម្រាប់អ្នកជំងឺម្ដងហើយក្ដី តែកុំបោះបង់ពួកគេចោល ខណៈពួកគេមិនទាន់ជាសះស្បើយ។ ចូរបន្តជួយមិត្តរហូតចប់ចុងចប់ដើម។
៤.មើលថែខ្លួនឯង
ទោះជាអ្នកត្រូវមើលថែអ្នកជំងឺក៏ដោយ តែកុំភ្លេចមើលថែខ្លួនឯងឲ្យមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ ចងចាំ! ទាល់តែអ្នករឹងមាំ ទើបអាចយឹតយោងអ្នកដទៃបាន។
៥. រៀនសូត្រពីជំងឺធ្លាក់ទឹកចិត្តដោយខ្លួនឯងបន្ថែមទៀត
កុំសួរអ្នកជំងឺពីអាការៈរបស់គេ តែចូររៀនសង្កេតដោយខ្លួនអ្នក។ រៀនពីរោគសញ្ញា ផលប៉ះពាល់ វិធីព្យាបាល និងបញ្ហាផ្សេងទៀតនៃជំងឺនេះ ហើយយកវាមកវាស់វែងជាមួយមិត្តរបស់អ្នក។
៦. ជួយមិត្តក្នុងសកម្មភាពប្រចាំថ្ងៃរបស់គេ

អ្នកមានជំងឺផ្លូវចិត្តមិនអាចនៅនឹងមួយកន្លែង ហើយធូរស្រាលទេ។ ក្រៅពីការប្រឹក្សាលើកទឹកចិត្ត សកម្មភាពនានាក៏ត្រូវតែធ្វើរាល់ថ្ងៃដែរដើម្បីឲ្យឆាប់ជា។ សកម្មភាពនោះមិនមែនជាកិច្ចការធំដុំអ្វីទេ។ ពេលខ្លះអ្នកទាំងពីរអាចស្ដាប់ភ្លេងជាមួយគ្នា លាងចាន បោកខោអាវ និងធ្វើកិច្ចការផ្ទះ។ល។ អ្នកជំងឺផ្លូវចិត្តតែងតែមានអារម្មណ៍ឯកោ ដូច្នេះបើអាចនៅជាមួយពួកគេឲ្យបានច្រើន នោះជាការល្អបំផុត។
៧. ពន្យាការជួបជុំ
ជាមិត្តនឹងគ្នា ចៀសមិនរួចទេការជួបជុំគ្នាជជែកលេង ឬកម្មវិធីជប់លៀង ឬដំណើរកម្សាន្តជាដើម។ យ៉ាងណាបើមានការទាំងនេះត្រូវកើតឡើង សូមកុំដាក់សម្ពាធលើអ្នកជំងឺឲ្យខានតែបានឲ្យសោះ ព្រោះពួកគេអាចមានអារម្មណ៍កាន់តែពិបាកចិត្ត។ ប្រាប់ពួកគេទៅ ថាអ្នកបារម្ភពីពួកគេច្រើនជាងការជួបជុំ។
៨. ចូរអត់ធ្មត់

ជំងឺធ្លាក់ទឹកចិត្ត ជួនឆាប់ជា ជួនក៏ប្រើពេលយូរ។ ជួនកាលវិធីព្យាបាលមួយសម្រាប់អ្នកជំងឺម្នាក់នោះអាចជាសះស្បើយ តែគ្មានប្រសិទ្ធភាពសម្រាប់ម្នាក់ទៀតទៅវិញ។ ដូច្នេះអ្នកត្រូវអត់ធ្មត់ខ្ពស់ ស្វែងដំណោះស្រាយនិងវិធីព្យាបាលផ្សេង បើវិធីមួយមិនអាចប្រើការបាន។
៩. រក្សាទំនាក់ទំនងជិតស្និទ្ធ
ទោះបីអ្នកមិននៅផ្ទះជាមួយអ្នកជំងឺ ឬមិននៅជិតៗផ្ទះពួកគេ អ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងជិតស្និទ្ធដោយការហៅទូរសព្ទ វីដេអូ call ឬឆាតជាដើម។ កុំភ្លេចឧស្សហ៍សួរសុខទុក្ខពួកឲ្យញឹកញាប់បំផុត ឬអាចរៀងរាល់ថ្ងៃកាន់តែប្រសើរ ដើម្បីកុំពួកគេមានតែលតោលតែឯង។
១០. ស្គាល់ពីប្រភេទជំងឺធ្លាក់ទឹកចិត្ត

ដូចដែលបានធ្លាប់ប្រាប់ថា ជំងឺធ្លាក់ទឹកចិត្តមានច្រើនប្រភេទទាំងស្រាលនិងធ្ងន់។ នៅពេលអ្នកស្គាល់ពីប្រភេទរបស់ជំងឺដែលមិត្តអ្នកកំពុងតែមាន នោះអ្នកងាយរកវិធីបានឆាប់រហ័សនិងមានប្រសិទ្ធិភាពជួយពួកគេទាន់ពេល។
ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលមិនសូវសមប្រកបជាមួយថ្នាំពេទ្យនោះទេ។ ដូច្នេះវាមានតែការជំរុញលើកទឹកចិត្តពីអ្នកជុំវិញនេះឯងដែលធ្វើឲ្យអ្នកជំងឺឆាប់ជាឡើងវិញបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ healthline
ចុចអាន៖ ព្រហ្មលិខិតចង់ឱ្យខ្ញុំដួល មានវិធីដើម្បីក្រោកឡើងវិញអត់?
ចុចអាន៖ វិធីយកឈ្នះលើអារម្មណ៍ដែលតែងវិលវល់ គ្មានកោះត្រើយអំពីជីវិត
You may like
-
ដើម្បីអាជីព ដើម្បីមានជីវិតថ្មីដែលល្អជាងនេះ ស្រីៗត្រូវចេះផ្លាស់ប្ដូរ
-
រស់នៅជាមួយគំនុំគុំគួននាំមកនូវអន្តរាយមិនថា ការរកស៊ីឬសង្គមគ្រួសារ
-
កុំកសាងជញ្ជាំងក្នុងបេះដូង រារាំងខ្លួនឯងពីពិភពលោកនេះ
-
ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!
-
ច្បាប់សម្រាប់ជីវិតជោគជ័យ មានមនុស្សភាគច្រើនបានដឹង តែមិនសូវអើពើ
-
អានហេតុផល ៥ យ៉ាងនេះចប់ គួរឈប់ផ្ញើសុភមង្គលយើងលើមាត់អ្នកដទៃទៀត
ចុច Like Facebook កម្ពុជាថ្មី

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បដិសេធប៉េអឹមដែលត្រូវបាញ់សម្លាប់ជាបញ្ជាការអង្គរក្ស

រកឃើញបុគ្គលិករួមទាំងភ្ញៀវ១១នាក់ មានឆ្លងកូវីដ១៩ NAGA World ស្ម័គ្រចិត្តផ្អាកអាជីវកម្មបណ្តោះអាសន្ន

ជនសង្ស័យ៥នាក់ មានអ្នកជក់និងអ្នកលក់ ត្រូវនគរបាលបង្ក្រាបនិងដកហូតវត្ថុតាងទ្រង់ទ្រាយធំ

Update៖ ស្គាល់អត្តសញ្ញាណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតនៅបុរីអង្គរភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារលើកទឹកចិត្ត និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ3 days ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ6 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ1 week ago
សម្តេច ហ៊ុន សែន ឲ្យត្រៀមមន្ទីរពេទ្យទាហាននិងមន្ទីពេទ្យផ្សេងទៀតដាក់អ្នកជំងឺកូវី១៩ ខណៈមានអ្នកឆ្លងកើនឡើងយ៉ាងគំហុក
-
ព័ត៌មានអន្ដរជាតិ6 days ago
មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
-
ព័ត៌មានជាតិ1 week ago
រកឃើញម្តាយសិស្សថ្នាក់ទី៦ ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ កើតកូវីដ១៩
-
ព័ត៌មានជាតិ1 week ago
ក្រសួងអប់រំ ប្រកាសបិទសាលារៀនពីរទាំងយប់
-
ព័ត៌មានអន្ដរជាតិ5 days ago
អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
-
ជំនឿ2 days ago
តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?