KPT+
ព្រហ្មលិខិតចង់ឱ្យខ្ញុំដួល មានវិធីដើម្បីក្រោកឡើងវិញអត់?
ខ្ញុំមិនជឿព្រហ្មលិខិត មិនជឿភ័ព្វព្រងវាសនានោះទេ ។ នេះជាសម្តី របស់ពិធីការិនីមានទ្រព្យស្តុកស្តម្ភអូប្រាវីនហ្វ្រេ។
នៅក្នុងពេលថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Harvard ស្ត្រីដ៏ជោគជ័យរូបនេះនិយាយថា ៖
«យើងម្នាក់ៗជួបប្រទះនឹងការជំពប់ដួលខ្លះៗនៅក្នុងជីវិតរបស់យើង ស្លាកស្នាមផ្លូវចិត្តខ្លះស្រាលខ្លះធ្ងន់សឹងអាចសម្លាប់យើងបាន ជួនកាលយើងទើបតែត្រូវបានគេបញ្ឈប់ពីការងារ ឬត្រូវគេមួយបង្កាច់ ឬត្រូវរងគ្រោះដោយគ្រោះធម្មជាតិ ឬរឿងចៃដន្យណាមួយ។ ពេលខ្លះយើងត្រូវបង្ខំចិត្ត ខំប្រឹងធ្វើការងារមួយ ដែលមិនត្រូវសោះទៅតាមផែនការរបស់យើង។ ក្នុងគ្រាទាំងនេះ ពេលខ្លះយើងហាក់ចង់លែងតស៊ូ ហើយអស់កម្លាំងកាយចិត្ត លង់ជ្រៅទៅក្នុងអារម្មណ៍ឈឺចាប់និងការសង្ស័យប៉ុន្តែទាំងនេះគឺជារឿងធម្មតាប៉ុណ្ណោះ វាជាជីវិត ។ »

លោកស្រីបានបង្ហើបពី អាថ៌កំបាំងនៃការយកឈ្នះជីវិតដែលមានបន្តបន្ទាប់នៅខាងក្រោមនេះ៖
១. ទទួលយកការពិតចំពោះរឿងណាមួយដែលយើងមិនអាចផ្លាស់ប្តូរវាបាន

វាដូចជាការសោកសៅពេលនិយាយដលើត្រង់ណេះ ប៉ុន្តែនៅក្នុងជីវិតពិតជាមានរឿងខ្លះដែលលើសពីការគ្រប់គ្រងរបស់យើង។ ប្រសិនបើអាជីវកម្មរបស់យើងបរាជ័យ ហើយជំពាក់គេច្រើន យើងមិនអាចទៅផឹកស្រាដើម្បីផ្លាស់ប្តូរការពិតនេះចេញវិញបានទេ។ ប្រសិនបើមនុស្សជាទីស្រលាញ់ណាម្នាក់បានចាកចេញទៅហើយ ការឈឺចាប់នោះទោះយូរប៉ុណ្ណាក៏គង់មិនអាចផ្លាស់ប្តូរវាបានវិញដូចគ្នា។ ដូច្នេះព្យាយាមទទួលយកវាហើយចាប់ផ្តើមគិតពីអ្វីដែលជាដំណោះស្រាយ។
២. កំណត់គោលដៅជីវិតឡើងវិញ

ការរៀនពីឥរិយាបទរបស់យើងអាចនាំទៅដល់ការផ្លាស់ប្តូរ ហើយរៀនពីទិដ្ឋភាពនៃបទពិសោធន៍ដើម្បីជាទុនយកមកកំណត់គោលដៅសារជាថ្មី។ មនុស្សជាច្រើនលើលោកនេះ រៀនពីបរាជ័យច្រើនជាងជោគជ័យ។ ពួកគេបរាជ័យច្រើនដង មុនពេលជោគជ័យដល់កំពូល។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺត្រូវចងចាំថា កុំបោះបង់ចោលខ្លួនឯងទោះក្នុងកាលៈទេសៈណាក៏ដោយ។ ពិភពលោកនេះអាចស្អប់យើងបោះបង់ចោលយើង តែយើងខ្លួនឯងត្រូវតែភ្លឺស្វាងហើយដឹងថាត្រូវបន្តទៅតាមផ្លូវណា។
៣. ចូររៀនអភ័យទោសឱ្យខ្លួនឯងនិងអ្នកដទៃ

នៅពេលដែលជីវិតលំបាកលំបិន ជាធម្មតាទេដែលមានយើងអារម្មណ៍ថាមានកំហុស។ ការបន្ទោសខ្លួននិងការស្អប់ខ្លួនឯងមិនអាចជួយអ្វីបានទាំងអស់។ ទោះយ៉ាងណាក៏ដោយគ្រប់គ្នាត្រូវតែរៀនអភ័យទោសឱ្យខ្លួនឯងនិងអ្នកផ្សេង ដើម្បីបំភ្លេចចោលហើយឆ្ពោះទៅមុខ។ កុំបង្ខាំងខ្លួនយើងក្នុងភាពងងឹត។
ចូរសិក្សាមនុស្សទាំងឡាយណាដែលធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកដូចយើង ហើយពេលនេះពួកគេអាចរស់នៅដោយជោគជ័យ។ តើពួកគេបានធ្វើអ្វីដើម្បីសង្គ្រោះខ្លួនគេមកវិញ ? ការអានសំខាន់ណាស់ វាអាចជួយបានច្រើន។៕
អត្ថបទ៖ ស្រស់
ចុចអាន៖ ទម្លាប់ល្អ ៤ យ៉ាងដែលធ្វើឱ្យឱកាសល្អកើតឡើងម្តងហើយម្តងទៀតក្នុងជីវិត
ចុចអាន៖ ដឹងគន្លឹះនេះ អាចឲ្យយុវវ័យចូលចិត្តដើរកម្សាន្តជាមួយអ្នកផ្ទះជាងមិត្តភក្ដិ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


