កំពូលមេដឹកនាំមានបំផុតលើលោកជាប្រធានាធិបតីរុស្ស៊ី ទី២គឺ...
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កំពូលមេដឹកនាំមានបំផុតលើលោកជាប្រធានាធិបតីរុស្ស៊ី ទី២គឺ…

Published

on

ថ្ងៃនេះ កម្ពុជាថ្មី ផ្លឹស នឹងបង្ហាញមុខប្រធានាធិបតីឬប្រមុខរដ្ឋដែលជាមហាសេដ្ឋីនាំមុខគេលើលោកនាដើមឆ្នាំ ២០២១ មកជូនអ្នកអានបានដឹង។ ប៉ុន្តែអត្ថបទនេះមិនរាប់បញ្ចូលកំពូលមេដឹកនាំអ្នកមានៗដែលមកពីខ្សែរាជវង្សនោះទេ (ស្ដេចថៃ ស្ដេចព្រុយណេ ស្ដេចអារ៉ាប៊ីសាអូឌីត។ល។) ។

តើមេដឹកនាំរូបណា ជាអ្នកមានជាងគេលើពិភពលោកក្នុងឆ្នាំនេះ?

១. ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ទ្រព្យសម្បត្តិសុទ្ធពិតប្រាកដរបស់មេដឹកនាំរុស្ស៊ីពុំមានសារព័ត៌មានណាមួយចុះផ្សាយឱ្យច្បាស់ឡើយ។ ប៉ុន្តែបើយោងតាមគេហទំព័រ FOX BUSINESS បានប៉ាន់ស្មានថា ពូទីន មានទ្រព្យប្រមាណពី ៧០-២០០ ពាន់លានដុល្លារអាមេរិក។ 

២. មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

គីម ជុងអ៊ុន ត្រូវបានសារព័ត៌មាន Celebrity Net-worth ចាត់ជាមេដឹកនាំមានលំដាប់ទី២ បន្ទាប់ពី ពូទីន ដោយទ្រព្យសម្បត្តិសរុបប្រមាណ ៥​ ពាន់លានដុល្លារអាមេរិក។

បើប្រៀបធៀបទៅនឹងមេដឹកនាំនយោបាយដទៃទៀត ព័ត៌មានផ្ទាល់ខ្លួនអំពីលោក គីម ជុងអ៊ុន មិនសូវមានមហាជនបានដឹងនោះទេ ប៉ុន្តែប្រមុខរដ្ឋរូបនេះនៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោកទាក់ទិននឹងទ្រព្យធនរបស់លោក។

៣. ប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង

មេដឹកនាំរូបនេះជាប់ជាបុគ្គលមានឥទ្ធិពលជាងគេលើលោកកាលពីឆ្នាំ ២០២០ កន្លងទៅ។ ទ្រព្យសម្បត្តិរបស់លោក ស៊ី គ្មាននរណាដឹងច្បាស់ទេ ពីព្រោះព័ត៌មានផ្ទាល់ខ្លួននានាត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនីសចិន CCP ។ យ៉ាងណាក្ដីបើតាមប្រភពពី Quora ចុះផ្សាយថា គ្រួសារលោក ស៊ី ជាម្ចាស់ទ្រព្យប្រមាណជា ១.៧ ពាន់លានដុល្លារអាមេរិកជាង ១០ ឆ្នាំមកហើយ។ ឆ្នាំ ២០១៥ ​សារព័ត៌មាន Spearswms រាយការណ៍ថាប្រធានាធិបតីចិនរូបនេះ មានទ្រព្យប្រមាណ ១០០ លានដុល្លារប៉ុណ្ណោះ។  

រហូតមកទល់ឆ្នាំ ២០២១ របាយការណ៍ពី Quora ថា លោក ស៊ី មានប្រាក់ប្រហែល ១.៥១ ​ពាន់លានដុល្លារអាមេរិក។ ប្រភពដដែលបន្តថា លោកស៊ី ពុំត្រូវបានច្បាប់អនុញ្ញាតឱ្យធ្វើវិនិយោគនានានោះឡើយ។ ដូច្នេះចំណូលទាំងអស់សុទ្ធសឹងជា ប្រាក់ខែប្រធានាធិបតី ដែលក្នុងមួយឆ្នាំលោកទទួលបានប្រមាណ ១.៥ លានដុល្លារអាមេរិក។

៤. ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន

សារព័ត៌មាន Popularbio រាយការណ៍នៅចុងឆ្នាំ ២០២០ ថា លោក មូន ចេអ៊ីន មានទ្រព្យសម្បត្តិប្រមាណ ៥៣ លានដុល្លារអាមេរិក។ ប្រភពចំណូលចម្បងរបស់ ប្រធានាធិបតីរូបនេះបានមកពីអាជីពរបស់លោកតែម្ដង។ លោកក៏មានចំណូលផ្សេង ដែលបានមកពីប្រភពដទៃទៀតដែរ តែយ៉ាងណាក៏គ្មានអ្នកអាចបញ្ជាក់ច្បាស់នោះទេថាប្រភពនោះជាអ្វី។

៥. ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន

លោក ចូ បៃដិន ត្រូវបានសារព័ត៌មាន marieclaire, Celebrity Net-worth និងទស្សនាវដ្ដី Forbes រាយការណ៍ដូចៗគ្នាថា ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៩ លានដុល្លារអាមរិក។

លោក បៃដិន ត្រូវបានសារព័ត៌មានចាត់ទុកជាប្រធានាធិបតីក្រជាងគេក្នុងចំណោមប្រធានាធិបតីអាមេរិកមុនៗ។

ក្នុងឆ្នាំ ២០១៩ ទស្សនាវដ្តី Forbes រាយការណ៍ថា លោក បៃដិន និងភរិយា មានផលប័ត្រសរុបចំនួន ៤ លានដុល្លារអាមេរិកលើអចលនទ្រព្យដោយកាន់កាប់ផ្ទះចំនួន ២ នៅរដ្ឋ Delaware សាច់ប្រាក់វិនិយោគតម្លៃ ៤ លានដុល្លារ និងប្រាក់សោធនសហព័ន្ធតម្លៃជាង ១ ដុល្លារលាន។ រីឯចំណូលផ្សេងទៀតបានមកពីប្រាក់បៀរវត្សរ៍របស់លោកនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ដេច ៥ អង្គមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនៅដើមឆ្នាំ ២០២១

ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​

ព័ត៌មានជាតិ19 mins ago

អភិបាលខេត្ត​កោះកុង ស្នើឱ្យ​ឥណ្ឌា​ជួយ​លើកកម្ពស់​វិស័យ​អប់រំ សុខាភិបាល និង​កសិកម្ម​

ព័ត៌មានជាតិ36 mins ago

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថវិកា​ដល់​សាលា​ពលទាហាន​ទី​៥

ព័ត៌មានជាតិ39 mins ago

ស្ត្រីជា​ម្តា​យនៅ​ខណ្ឌដង្កោ ឆ្លងកូវីដពីកូនប្រុស​ មនុស្ស​៥០០នាក់ ត្រូវ​ធ្វើតេស្តសំណាក

ព័ត៌មានជាតិ41 mins ago

លោកជំទាវ​ ម៉ែន សំអន ធ្វើពិធីបុណ្យ​រំលឹក​ខួប​គម្រប់ ៥​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services