KPT+
៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!
សេដ្ឋី Rush Limbaugh គឺជាអ្នកសំដែងជនជាតិអាមេរិក និងអ្នករៀបចំកម្មវិធីវិទ្យុជាអ្នកនិពន្ធក៏ជាអ្នកអត្ថាធិប្បាយនយោបាយផងដែលមានការវាយតម្លៃថា ទ្រព្យសម្បត្តិរបស់លោកនៅឆ្នាំ២០១៨ មានចំនួន ៥៩០ លានដុល្លារអាមេរិក។
លោកបានឲ្យដំបូន្មានបីយ៉ាងចំពោះអ្នកដែលនៅសុខៗទទួលបានទ្រព្យសម្បត្តិដោយស្មានមិនដល់ថា៖
១ កុំទាន់ឈប់ពីការងារ
ការឈប់ការងារភ្លាមៗបន្ទាប់ពីមានប្រាក់ គឺជារឿងដែលធ្លាប់ធ្វើឲ្យអ្នកមានជាច្រើនក្ស័យធនរួចមកហើយ។ យើងនៅលើលោកនេះ គ្មានអ្នកណាម្នាក់អាចរីកចម្រើនដោយមិនធ្វើការងារនោះទេ ទោះអ្នកខ្ជិល អ្នកខ្សោយ អ្នកមាន កប់ពពកយ៉ាងណា ពួកគេតែងតែត្រូវក្រោកឡើង
មក ហើយចេញទៅធ្វើការ ។ បុគ្គលដែលមិនធ្វើការងារហើយមានប្រាក់ច្រើន គេនឹងចាយវាយវា រហូតអស់ពីខ្លួន ចំណែកទីតាំងការងារក្នុងសង្គមក៏ខកខានតាមមិនទាន់គេឯងចុងក្រោយគេនឹងបរាជ័យ។ រក្សាការងារប្រចាំថ្ងៃនិងរបៀបដែលធ្វើកន្លងមក មិនថាការដាក់ខ្លួន ការសន្សំ ការរៀនសូត្រពីបញ្ហា នឹងជួយបង្ហាញផ្លូវដល់យើងក្នុងការធ្វើយ៉ាងណាឲ្យប្រើប្រាស់ប្រាក់សំណាងនោះបានប្រសើរជាងមុន។

២ អនុវត្ត ទម្លាប់ ៥% របស់ពួកអ្នកមាន
ច្បាប់ ៥ ភាគរយ ជាទម្លាប់ដែលពួកអ្នកមានចេះមកតគ្នា។ ច្បាប់ ៥ ភាគរយកើតឡើងពីការវិនិយោគជាមធ្យម។ នេះជារបៀបទុកលុយប្រមូលយកការប្រាក់ដែលពួកអ្នកមាននិយមធ្វើ ដែលទុកចោលនៅធនាគារឬជាមួយការវិនិយោគណាមួយដែលតូចៗតែមានហានិភ័យតិចបំផុត ដែលតែងនាំត្រឡប់មកវិញនូវការប្រាក់ ច្រើនជាង ៥ ភាគរយក្នុងមួយឆ្នាំ។
ឧទាហរណ៍ ដីនោះលក់បាន ១លានដុល្លារ។ ប្រើទម្លាប់ ៥% នោះនិងនាំមកនូវប្រាក់បន្ថែម៥ម៉ឺន ដុល្លារក្នុងមួយឆ្នាំស្រេចទៅហើយ។ ចុះបើវាកើនជារៀងរាល់ឆ្នាំ? បញ្ហាធំរបស់មនុស្សយើងគឺនៅពេលដែលមានលុយលានក្នុងដៃ បែរជាចូលចិត្តទៅវិនិយោគអ្វីដែលទទួលបានផលចំណេញម្ដងរាប់លានតែម្ដងហើយ ប្រឈមនិងហានិភ័យខ្ពស់ដោយមើលរំលងទម្លាប់៥ភាគរយនេះ។
៣ កុំឲ្យមិត្តភ័ក្ដិខ្ចីលុយ
បើឲ្យគេរាល់គ្នាដឹងថាយើងកំពុងមានលុយ មានន័យថា មិនយូរមិនឆាប់ពួកគេធំក្លិនវាហើយចង់បានចំណែកឬហោចណាស់មកពឹងពាក់ដោយប្រើនុយមនោសញ្ចេតនា។
ពួកគេទាំងអស់អាចចូលមកជាមួយ គំនិតបណ្ដាក់ទុនថ្មីៗ គម្រោងថ្មីៗ គំនិតថ្មីៗ ឬមានបញ្ហាបន្ទាន់ថ្មីដែលត្រូវការលុយរបស់យើង។ ពេលដែលលុយចេញពីដៃយើងហើយ វាមិនងាយវិលមកវិញនោះទេ។ នោះហើយជាមូលហេតុដែលលុយនិងទំនាក់ទំនងរបស់យើងនឹងត្រូវវិនាសទៅក្នុងពេលជាមួយគ្នា។ ប្រសិនបើយើងព្រមឲ្យលុយទៅពួកគេយើងនឹងបាត់បង់ប្រាក់នោះ ហើយប្រសិនបើយើងព្រមពួកគេនឹងអាក់អន់ចិត្ត។ ចង់គេចបញ្ហានេះហើយបានជាមនុស្សជាច្រើនមិនរើសយកវិធីអួតអាងសម្ដែងអំពីកម្រិតទ្រព្យសម្បត្តិដែលគេមាននោះទេ។
ពិធីករកម្មវិធីជជែកតាមវិទ្យុលោក Rush Limbaugh កើតនៅ រដ្ឋ Missouri ជាកូនប្រុសរបស់មេធាវីនិងជាអ្នកបើកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។ គាត់បានបញ្ចប់ Cape Girardeau វិទ្យាល័យ Missouri Central ហើយបង្កើតកម្មវិធីជជែកតាមវិទ្យុ ដោយចាប់ផ្ដើមនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ១៩៨៤ ។
បួនឆ្នាំក្រោយមកកម្មវិធីរបស់គាត់ត្រូវបានចាក់ផ្សាយបន្ថែមទៅកាន់ទីក្រុងញូវយ៉ក។ បច្ចុប្បន្នRush Limbaugh Show ចាក់ផ្សាយពីរដ្ឋ ផ្លរីដា ជាកម្មវិធីប្រមូលផ្ដុំអ្នកស្ដាប់ប្រហែល ១៣,២៥ លាននាក់ក្នុងមួយថ្ងៃ និងជាកម្មវិធីដែលមានអ្នកស្ដាប់ច្រើនបំផុតនៅអាមេរិក។
នៅទសវត្សឆ្នាំ ១៩៩០ គាត់បានចេញសៀវភៅខ្លះដែលត្រូវបានរាប់ចូលក្នុងបញ្ជីលក់ដាច់បំផុតនៅញូវយ៉ក។
Rush Limbaugh ក៏ជាអ្នកនិយាយវិទ្យុដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិប្រព័ន្ធផ្សព្វផ្សាយអាមេរិក គឺនៅឆ្នាំ ២០០៦ គាត់បានចុះកិច្ចសន្យានិយាយ ក្នុងតម្លៃ ៤០ លានដុល្លារក្នុងមួយឆ្នាំ ជាមួយកិច្ចសន្យាដប់ឆ្នាំ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖គេនៅតែសង្ស័យអំពីសកម្មភាពមនុស្សធម៌របស់ក្រុមមហាសេដ្ឋី ថាជាយុទ្ធសាស្តរកស៊ី !
ចុចអាន៖របត់សំខាន់បី នៃជីវិតមនុស្សដែលគ្រប់គ្នាគួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


