Connect with us

KPT+

រកអីទៀត? ទទួលទានក្រូចជាប្រចាំ ផ្ដល់ប្រយោជន៍ហួសស្មានដល់សុខភាព

បានផុស

នៅ

ផ្លែក្រូចពិតជាមានប្រយោជន៍ដ៏អស្ចារ្យណាស់។ សំខាន់បំផុតវាល្អសម្រាប់សុខភាព។ ផ្លែក្រូចជាអាហារងាយស្រួលរក ហើយក៏អាចប្រើជាអាហារសម្រន់ដ៏ល្អផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាងនៃការទទួលទានក្រូចជាប្រចាំ។

១. ជួយសុខភាពភ្នែក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លែក្រូចជាអាហារូបត្ថម្ភដែលសម្បូរដោយវីតាមីន C ខ្ពស់។ វីតាមីន C នៅក្នុងផ្លែក្រូចមានប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពភ្នែក។ វីតាមីននេះជួយឱ្យមើលឃើញច្បាស់ដោយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ជួយសម្រួលសរសៃឈាមឲ្យមានសុខភាពល្អ និងបន្ថយការចុះខ្សោយនៃភ្នែកនៅពេលមានវ័យចាស់។

ផ្លែក្រូចក៏មានសារធាតុ Beta-carotene ខ្ពស់ដែលជាសមាសធាតុផ្សំសម្រាប់រាងកាយប្រើដើម្បីបង្កើតវីតាមីន A ដែលជួយឱ្យយើងមើលឃើញក្នុងស្ថានភាពមានពន្លឺតិច។ កង្វះវីតាមីន A គឺជាមូលហេតុទី ១ នៃភាពពិការភ្នែករបស់កុមារ។ ជារៀងរាល់ឆ្នាំមានកុមារប្រមាណ ២៥០.០០០-៥០០,០០០ នាក់បានពិការភ្នែកដោយសារកង្វះវីតាមីននេះ។

២. កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

ការប្រើប្រាស់សារជាតិ flavanones ដែលជាសមាសធាតុផ្សំមាននៅក្នុងផ្លែក្រូចនិងក្រូចថ្លុង ត្រូវបានគេបង្ហាញថា អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅខួរក្បាលក្លាយជាស្ទះ ហើយវាមានប្រហែល ៨៧ % នៃជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់។

ការរកឃើញនេះគឺជាលទ្ធផលនៃការសិក្សាដ៏ធំមួយដែលធ្វើឡើងនៅសាលាវេជ្ជសាស្ត្រ Norwich ដែលបានវិភាគលើការប្រើប្រាស់អាហាររបស់ស្ត្រីជិត ៧ ម៉ឺននាក់ក្នុងរយៈពេល ១៤ ឆ្នាំ។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានជាតិ flavanones ក្នុងបរិមាណច្រើនមានការថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលតិចជាងស្ត្រីដែលបានទទួលទានជាតិ flavanones ក្នុងបរិមាណតិចបំផុត ១៩ %។ ការសិក្សាថ្មីៗនេះបានរកឃើញថា ជាមធ្យមអ្នកដែលធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាលគឺដោយសារវីតាមីន C ថយចុះ ចំណែកឯអ្នកដែលមិនមានជំងឺដាច់សរសៃឈាមខួរក្បាលគឺមានកម្រិតវីតាមីននេះធម្មតា។ លើសពីនេះទៀត ផ្លែក្រូចក៏ជួយសម្រួលសរសៃឈាមឲ្យដើរបានល្អផងដែរ។

៣. ជួយប្រយុទ្ធប្រឆាំងជំងឺមហារីក

យោងតាមវិទ្យាស្ថានអាមេរិកដែលធ្វើការស្រាវជ្រាវជំងឺមហារីកបានឱ្យដឹងថា ជាតិសរសៃនៅក្នុងចំណីអាហារ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ខណៈពេលដែលផ្លែឈើជាទូទៅអាចបន្ថយហានិភ័យនៃជំងឺមហារីកសួត ក្រពះ មាត់ បំពង់ក និងបំពង់អាហារ។

ក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានរកឃើញថា សមាសធាតុដែលមាននៅក្នុងផ្លែក្រូចមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីករួមមាន ប្រឆាំងជំងឺមហារីកសួត សុដន់ ក្រពះ ពោះវៀន ស្បែក និងមាត់។

៤. ជួយស្បែកឱ្យមានសុខភាពល្អ

ដោយសារផ្លែក្រូចត្រូវបានផ្ទុកវីតាមីន C វាជួយឱ្យរាងកាយសំយោគខូឡាជែនដែលជាប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការកសាងស្បែកឱ្យមានសុខភាពល្អ។ សមាសធាតុ Beta-carotene ខ្ពស់របស់ផ្លែក្រូចក៏ជួយដល់ការលូតលាស់របស់កោសិកាស្បែកផងដែរ។

៥. ជួយជួសជុលរាងកាយ

វីតាមីន C នៅក្នុងផ្លែក្រូចមានសារៈសំខាន់សម្រាប់ការលូតលាស់និងជួសជុលជាលិកាពាសពេញរាងកាយ។ យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland បានឲ្យដឹងថា វីតាមីន C ជួយព្យាបាលរបួស ថែរក្សាឆ្អឹងនិងធ្មេញឲ្យមានសុខភាពល្អ។ វីតាមីន C ក៏ជួយដល់ការផលិតខូឡាជែនដែលត្រូវការដើម្បីបង្កើតឆ្អឹងខ្ចី សរសៃឈាម និងស្បែក។

លើសពីនោះ វាក៏ត្រូវបានគេរកឃើញថា ការទទួលទានវីតាមីន C ជាប្រចាំអាចមានឥទ្ធិពលល្អក្នុងការជាសះស្បើយពីការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរ។ ការសិក្សារយៈពេល ២ សប្តាហ៍បានរកឃើញថា អ្នកចូលរួមទទួលទានវីតាមីន C ចំនួន​ ៤០០ មីលីក្រាមរាល់ថ្ងៃ អាចជួយឲ្យសាច់ដុំរឹងមាំ និងបន្ថយការឈឺសាច់ដុំបន្ទាប់ពីហាត់ប្រាណ៕

 ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការស្ទង់មតិ​ ​ម្ហូប​អ៊ីតាលី​នៅ​តែ​ជាប់​លេខ​មួយ​ ជា​​អាហារ​ដ៏​ឆ្ងាញ់​និង​ពេញ​និយម​បំផុត

ចុចអាន៖ អាហារធម្មជាតិខ្លះល្អមែន តែមិនអាចហូបច្រើនពេកទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម