Connect with us

KPT+

លា​ឈប់​ម្ដង​ហើយ ហើយ​គួរ​ចូល​កន្លែង​ចាស់​វិញ​អត់?

បានផុស

នៅ

លើ​លោក​នេះ​គ្មាន​អ្វី​ដែល​ថា​ មិន​អាច​កើត​មាន​ឡើង​នោះ​ទេ ​ឲ្យ​តែ​មនុស្ស​ចង់ គេ​តែងតែ​រក​បាន​ហេតុផល​សមស្រប​ណាមួយ ​ដើម្បី​គាំទ្រ​ការសម្រេចចិត្ត​របស់​ខ្លួនឯង​ជាក់​ជាមិនខាន។
ហេតុផល​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​កន្លែងធ្វើការ​ចាស់​វិញ អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ៖

១ កាល​ពី​មុន​ចេញ​ព្រោះ​គ្មាន​អ្វី​ថ្មី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​អាច​វិល​ទៅ​វិញ​បាន ប្រសិន​បើ​យើង​យល់ថា មាន​កម្មវិធី​ឬ​គម្រោង​ថ្មី​មួយ​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ រំភើបចិត្ត​។ ប្រការ​នេះ មាន​ឧទាហរណ៍ ដូចជា ឱកាស​សិក្សា​អ្វី​ថ្មីៗ ក៏ដូចជា ទទួល​បទពិសោធន៍​ឬ​ប្រើ​បទពិសោធន៍​ជាមួយ​ការ​សាកល្បង​តតាំង​ឧបសគ្គ​ថ្មី។


២​ ក្រោយ​ការ​ប្រៀបធៀប

ក្រោយ​ការ​ប្រៀបធៀប​ជាមួយ​កន្លែង​ធ្វើការ​ថ្មី​និង​កន្លែង​ចាស់​ឃើញ​ថា​នៅ​ទីនោះ​ល្អ​ជាង​ ហេតុអ្វី​យើង​វិល​វិញ​មិនបាន? ប្រសិន​ចាកចេញ​ព្រោះ​គិត​ខុស​ថា ទី​ផ្សេង​ប្រសើរ​ជាង​ហើយ​ចុងក្រោយ​ក៏​រក​ឃើញ​ថា នៅ​កន្លែង​ចាស់​មាន​គុណសម្បត្តិ ប្រព័ន្ធ​ការងារ​ច្បាស់លាស់​ត្រូវចិត្ត​ជាង វិល​វិញ​ទៅ នៅ​ចាំ​អី​ទៀត?

៣ មេដឹកនាំ​ដែល​មិនល្អ​ចាកចេញ

ពាក្យ​មួយ​គេ​ថា បុគ្គលិក​លាឈប់​ព្រោះ​មេដឹកនាំ​មិនល្អ មិនមែន​ព្រោះ​ស្ថាប័ន​ឡើយ។ ​ប្រសិន​បើ​មេដឹកនាំ​រូប​នោះ​លែង​មាន​វត្តមាន​ហើយ​យើង​អាច​វិល​វិញ​បាន​ប្រសិន​បើ​យើង ចង់។

៤ មាន​គោលដៅ​ថ្មី

អ្នក​ខ្លះ​ចាក​ចេញ​ទៅ​ព្រោះ​មិន​ឃើញ​គោលដៅ មិន​ឃើញ​កត្តា​ជំរុញ​ទឹកចិត្ត​។ ក្រុមហ៊ុន​ខ្លះ មិន​មាន​គោលដៅ ថែមទាំង​មិន​មាន​ការ​លើកទឹកចិត្ត​ ប៉ុន្តែ​មិន​មែន​ជា​រៀង​រហូត​ទេ។ ថ្ងៃណាមួយ​គេ​អាច​នឹង​កែប្រែ ពីព្រោះ​ពេល​បរាជ័យ មនុស្ស​នឹង​ឃើញ​មូលហេតុ​ដោយ​ខ្លួនឯង៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖មនុស្ស​អវិជ្ជមាន សម្គាល់​តាម​ចរិត​រិះគន់​និង​វិភាគ​ស្វែងរក​តែ​កំហុស​អ្នកដទៃ​

ចុចអាន៖ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម