មនុស្ស​អវិជ្ជមាន សម្គាល់​តាម​ចរិត​រិះគន់​និង​វិភាគ​ស្វែងរក​តែ​កំហុស​អ្នកដទៃ​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មនុស្ស​អវិជ្ជមាន សម្គាល់​តាម​ចរិត​រិះគន់​និង​វិភាគ​ស្វែងរក​តែ​កំហុស​អ្នកដទៃ​

Published

on

កុំ​ថា​ដល់​ក្រប​ខណ្ឌ​ប្រទេស ត្រឹម​គណៈ​គ្រប់គ្រង​ឬ​មិត្ត​រួម​ការងារ​ក្នុង​ស្ថាប័ន មួយ ខុសគ្នា​រវាង​ការ​រិះគន់​និង​កែតម្រូវ អាច​មាន​ធ្វើ​ឲ្យ​ភាព​ច្របូកច្របល់​ទៅ​ហើយ ទម្រាំ​សង្គម​ជាតិ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​យើង​និយាយ​អំពី​បញ្ហា ព័ត៌មាន​ យោបល់ និង​ចង្អុល​បញ្ហា តែង​ជា​សកម្មភាព​ភាព​វិជ្ជមាន​ឈាន​ទៅ​ដល់​រក​ការ​ផ្លាស់ប្ដូរ ចំណែក​គ្រប់​ទម្រង់​នៃ​ការរិះគន់ គឺ​ជា​សកម្មភាព​អវិជ្ជមាន។

នៅ​ក្នុង​ប្រទេស​នីតិរដ្ឋ គ្រប់គ្នា​មាន​សិទ្ធិ​ហារ​ស្ដី ចង្អុល​ចំណុច​ល្អ ឬ​មិនល្អ​បញ្ចេញ​យោបល់​គាំទ្រ ឬ​កែតម្រូវ ប៉ុន្តែ​យោបល់​ដែល​មក​ជាមួយ​ជេរ​ស្ដី​អគតិ បន្ទោស ប្រមាថកាតទាន គឺជា​ការ​រិះគន់ ដែល​មិន​នាំដល់ការកែប្រែអ្វីបានទំាងអស់ ហើយវាជាសកម្មភាព​អវិជ្ជមាន នៃ​ឥរិយាបថ​អវិជ្ជមាន​បង្កើត​ឡើង​ដោយ​មនុស្ស​អវិជ្ជមាន​។

ពាក្យថា​អវិជ្ជមាន សូម្បី​សហគ្រាសនីមួយៗ​ គេគេចណាស់មិនចង់បានទេ​ ទោះពូកែ​ប៉ុណ្ណា​ក្ដី​ ព្រោះការរិះគន់ជាធម្មតារំខានដល់និយោជិកពីការងាររបស់គាត់ ផ្សារភ្ជាប់អារម្មណ៍​អវិជ្ជមាន​របស់គាត់ទៅកាន់អ្នកដទៃ អាចបង្កើតបរិយាកាស​ការងារ​អាក្រក់​និង​បង្ក​បញ្ហា​ច្រើន​ឡើងៗ​ជាមួយ​នឹង​ការរិះគន់មិនសំចៃ គឺ​ថា​បញ្ហា​ត្រូវ​បាន​ដោះស្រាយ (មិន​យូរ​មិន​ឆាប់​គាត់​មាន​ការ​រិះគន់​ថ្មី​ទៀត​ព្រោះ​វា​ជា​ចរិតលក្ខណៈ) ។ ប្រសិន​បើ​ការ​រិះគន់​កើត​ឡើង​ញឹកញាប់ និយោជិក​អាច​ស្វែងរក​ការងារ​ថ្មី​បានព្រោះគ្មាន​អ្នក​ណា​វិនិយោគ​លើ​គាត់​ទេ។ ចុះ​ក្នុង​សង្គម​ជាតិមួយ ដែល​ពលរដ្ឋ​ខ្លះ​មិន​ចេះ​បញ្ចេញយោបល់​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​បែរ​ជា​ជេរ​ប្រមាថ សូម្បី​រវាងគ្នា​នឹង​គ្នា​ដែល​មាន​គំនិតផ្ទុយពីខ្លួន?

សូម​យល់អំពីភាពខុសគ្នា​រវាង​យោបល់កែលម្អរនិង​ការិះគន់​តាមរយៈឧទាហរណ៍ខាងក្រោម៖

១ ការ​កែលំអ

សួស្តី សុភា! ការមកយឺតពេលជាប្រចាំ អាច​ប៉ះពាល់ដល់​ប្រាក់​ខែ​ប្រាក់​រង្វាន់ឬ​ឱកាស​នៃការ​ឡើង​តួនាទីបាន។ យើង​ឲ្យ​តម្លៃការងាររបស់សុភា​ដែលល្អ នៅទីនេះ ដូច្នេះ​សូម​ព្យាយាម​កំណត់​ម៉ោង​រោទិ៍​មក​ទាន់​ជាង​នេះ ។

២ ការរិះគន់

សុភា​ឯង មកយឺតរហូត មនុស្ស​សុភាឯងយ៉ាប់ធ្វើ​ឲ្យ​​ក្រុមហ៊ុនចង់ធុញហើយ។ កុំសង្ឃឹម​​ឲ្យ​សោះរឿង​ប្រាក់​រង្វាន់ បំណាច់ឆ្នាំហើយនិងការឡើងតួនាទី។

(ចរិត)រិះគន់ គឺជាបញ្ហា​របស់មនុស្ស។ វាជាបុគ្គលិកលក្ខណៈ​ដែលពិបាក​កែប្រែ ដោយ​និយម​ធ្វើការ​វិនិច្ឆ័យ​ឬវាយតម្លៃអ្វីមួយផ្អែក​តែលើផ្នែក​អវិជ្ជមានហើយច្រាន​ចោល​ផ្នែកវិជ្ជមាន​។ រឿង​នេះ​មិន​មែន​កើតមាន​តែលើក្រុមមនុស្ស​មានចំណេះ​ដឹងទាបងាយ​ត្រូវ​គេបញ្ឆេះបាននោះទេ​ ​សូម្បី​តែ​ក្នុង​ចំណោម​មនុស្ស​រៀនបាន​ច្រើន តែចរិតពីកំណើតមកគឺជ្រុលនិយម។

គេ​សម្គាល់​មនុស្ស​នេះ​បាន​ត្រង់​ គាត់ប្រើបញ្ញា ទៅកំណត់កំហុសជានិច្ច មិនថា​អ្នកនោះ​គាត់​ទើបតែ​ជួប​គេបានម្តងឬអ្វី។ គាត់និយម​ធ្វើ​ការ​វាយតម្លៃ​និងវិភាគអ្វីមួយ​ដោយ​កំណត់​តែ​លើ​រឿង​អវិជ្ជមាន។

រិះគន់ – ន័យកិរិយាស័ព្ទ ដើម្បីកំណត់អត្តសញ្ញាណអវិជ្ជមាន
ការរិះគន់ – នាម សំដៅទៅលើសេចក្តីថ្លែងការណ៍នៃរឿងអវិជ្ជមាន;
រិះគន់ស្ថាបនា – កិរិយាស័ព្ទ / នាម សំដៅទៅលើការវាយតម្លៃនិងកំណត់ពីចំណុចវិជ្ជមាននិងអវិជ្ជមានស្វែងរកការធ្វើ​ឲ្យ​ប្រសើរឡើង។

សម្គាល់៖ ភាគ​ច្រើន​បុគ្គល​អវិជ្ជមាន ពួកគេ​មិន​ឡូឡា​ទេ គេ​សម្ងំ​មិន​និយាយ​ស្ដី ឬ​ធ្វើ​ជា​មនុស្ស​ថ្លៃថ្នូរ​ញញឹម​ញញែម ប៉ុន្តែ​នៅ​ពេល​ដែលគេ​មាន​គណនេយ្យ​ក្លែងបន្លំ លាក់​មុខ​មាត់​ពិត គេ​នឹង​បញ្ចេញ​ធាតុ​ពិត​តាម​រយៈ​សំណេរ ឬ​រូបភាព​នៃ​កា​រវាយប្រហារ​យ៉ាង​គំហុគ។

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ទ្រព្យ​ជាប់​ខ្លួន៣យ៉ាង ​​ដែល​នាំ​ឲ្យ​ធ្វើអ្វី​ក៏​បរាជ័យ​

ចុចអាន៖ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services