KPT+
តើធ្វើដូចម្តេចដើម្បីរស់នៅក្នុងជីវិតដ៏ល្អ និងជារបស់ខ្លួនឯង មិនចំណុះអ្នកណា?
និយាយពីសុភមង្គល មនុស្សជាច្រើននឹងនឹកទៅដល់ប្រាក់ កិត្តិយស អំណាច ឬប្រជាប្រិយភាពក្នុងសង្គម។ តើរឿងទាំងនេះពិតជាផ្ដល់សុភមង្គលពិតដល់មនុស្ស? មែនហើយ! ទាំងនេះជាសុភមង្គលមួយ ប៉ុន្តែមិនមែនមកពីវាទាំងអស់នោះទេ។ សុភមង្គលពិតប្រាកដដែលយើងអាចរកឃើញតាមរយៈទឹកចិត្តប្រពៃ ក្ដីស្រឡាញ់ ស្នាមញញឹម ការចែករំលែក និងបានធ្វើអ្វីដែលខ្លួនចូលចិត្តដោយមិនស្ថិតក្រោមសម្ពាធ។
ស្វែងរកអ្វីយើងសប្បាយចិត្ត

ពាក្យថា ជីវិត បើថាស្មុគស្មាញក៏ដូចជាមិនមែនទេ ព្រោះសូម្បីតែរឿងសាមញ្ញតូចៗក៏វាអាចជួយមនុស្សឲ្យអាចរស់នៅប្រកបដោយក្ដីសប្បាយបានដែរ។ ងាយបំផុត គ្រាន់តែកត់ត្រានូវអ្វីដែលយើងស្រឡាញ់ និងចូលចិត្តដាក់ក្នុងសៀវភៅ ហើយយកវាមកអានរួចអនុត្តទៅ ទោះមិនបានទាំងអស់ក៏យើងបានសម្រេចកិច្ចការមួយដែរ។
ស្វែងរកអ្វីយើងមិនចូលចិត្ត

មនុស្សយើងរស់នៅដោយសារហេតុផលផ្សេងៗគ្នា។ គ្រប់គ្នាមានសិទ្ធិលើជីវិតខ្លួន គេរស់នៅរបៀបគេ យើងរស់នៅរបៀបយើង។ រឿងខ្លះដែលយើងមិនចូលចិត្ត មិនចាំបាច់ធ្វើដើម្បីផ្គាប់អ្នកដទៃទេ។ អ្វីដែលតែងនាំអារម្មណ៍មួរហ្មងក៏គ្រវាត់វាចោលទៅ ហើយអ្វីដែលធ្វើឲ្យយើងឈឺចាប់ក៏កប់វាទុកចុះ។
កែទម្លាប់អាក្រក់

វិធីងាយបំផុតមួយដើម្បីចាប់ផ្តើមរស់នៅក្នុងជីវិតដែលល្អបំផុត គឺត្រូវដឹងអ្វីដែលធ្វើឱ្យយើងសប្បាយចិត្ត និងចាប់ផ្តើមចោលទម្លាប់អាក្រក់។ ធ្វើអ្វីដែលនាំឱ្យខ្លួនឯងរីករាយកាន់តែញឹកញាប់ ហើយទុកចោលនូវភាពអវិជ្ជមានក៏ដូចជាបំបាត់ទម្លាប់ទុទិដ្ឋិនិយមចេញឲ្យអស់ពីបញ្ជីរជីវិតរីករាយ។
រក្សាទង្វើវិជ្ជមាន

កត្តាសំខាន់មួយនៃសុភមង្គលជីវិតរបស់មនុស្សគឺភាពវិជ្ជមាន។ ភាពវិជ្ជមានជួយឱ្យការគិតរបស់យើងកាន់តែប្រសើរនិងមានថាមពល។ ដើម្បីទទួលបានភាពរីករាយគឺសើចឲ្យញឹកញាប់។ ការស្រាវជ្រាវបានបង្ហាញថា ការសើចអាចជួយបន្ថយសម្ពាធឈាម កាត់បន្ថយអរម៉ូនស្ត្រេស បង្កើនមុខងារប្រព័ន្ធភាពស៊ាំតាមរយៈការបង្កើនកម្រិតកោសិកាប្រយុទ្ធប្រឆាំងនឹងការឆ្លង ព្រមទាំងបង្កើតឲ្យមានអារម្មណ៍ល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CULTURALLYOURS
ចុចអាន៖ រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត
ចុចអាន៖ រស់នៅជាមួយគំនុំគុំគួននាំមកនូវអន្តរាយមិនថា ការរកស៊ីឬសង្គមគ្រួសារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


