KPT+
ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មានចំណុចនេះឡើយ
ភរិយាជាមនុស្សស្រីនាំសិរីសួស្ដីដល់ស្វាមី និងគ្រួសារ។ បែបនេះហើយទើបការដាក់ចិត្តស្រលាញ់ងាយ ឯរៀបការបែរជាត្រូវគិតគូរច្រើនប្រការ ព្រោះថាជាការសម្រេចចិត្តដែលនឹងពាក់ព័ន្ធនឹងអនាគតអស់មួយជីវិត។
ជាទូទៅបុរសៗខ្លាចណាស់ ក្នុងការរៀបការជាគូប៉ះនឹងនារីដែលមានចំណុចដូចខាងក្រោម៖
១. ចរិតសមរម្យ

ទោះជា សម្រស់ទាក់ទាញមុន តែមាយាទជាចំណុចដែលត្រូវពិចារណានិងសំខាន់ជាងគេនៅពេលរើសគូស្រករ។ ត្បិតតែមនុស្សស្រីសម័យទំនើបមិនអាចគ្រប់លក្ខិណា តាមការទូន្មានរបស់ចាស់ៗជំនាន់មុន តែយ៉ាងហោចនាងក៏គួរចរិយាខ្លះ ដែលសមល្មមនឹងតស៊ូឆ្លងកាត់ជីវិតជាមួយគ្នាបានដែរ ។ បើស្រី្តជាសង្សារចេះតែខាងរករឿងគ្មានហេតុផល ចិត្តរាយមាយស្រើបស្រាល និយាយស្តី មិនស្គាល់ចាស់ទុំ ទោះជាស្រលាញ់ប៉ុនណា រៀបការហើយក្ដី ក៏ពិបាកចុះសម្រុងនឹងគ្នាណាស់។
២. មិនចេះទុកដាក់លុយកាក់

ពាក្យចាស់ពោលថា “ទ្រព្យគង់ត្បិតស្រីចេះរៀបដាក់ទុក ផ្ទះធំស្រណុកត្បិតភរិយាជា” ចុះបើមនុស្សស្រីចាយលុយមិនចេះស្ដាយ មានប៉ុន្មានក៏មិនសល់ សួរថា អនាគតគ្រួសារនឹងទៅជាយ៉ាងណា? ច្បាស់ណាស់ ជីវិតគូគ្មានស្គាល់ភាពមានបាននឹងគេឡើយ។
សម្គាល់បែបណា ទើបដឹងថានាងជាមនុស្សស្រីមិនចេះសន្សំ? ចម្លើយនោះគឺ តាមរយៈការចំណាយប្រចាំថ្ងៃរបស់នាង! តើនាងចូលហាងប្រេនៗប៉ុណ្ណា? សម្ភារប្រើប្រាស់លើសតម្រូវការឬអត់?។ល។
៣. ការសេពគប់មិត្តរបស់នាង

មិត្តភក្តិច្រើនឬតិច មិនបានកំណត់ថា នាងជាមនុស្សស្រីល្អឬមិនល្អឡើយ។ ទោះជាយ៉ាងនេះក្ដី ប្រសិនបើមិត្តស្រី ស្ទើរតែគ្មានមិត្តភក្តិសោះ នោះមិនមែនជារឿងល្អទេ ពីព្រោះអាចបញ្ជាក់បានថា នាងជាប្រភេទមនុស្សស្រី គ្មានទំនាក់ទំនងល្អ សោះអង្គើយ ពិបាករាប់ញាតិ ហើយអនាគតទៅ បើបានគ្នាជាប្ដីប្រពន្ធ មិនដឹងថា នាងអាចរាប់រកសាច់ថ្លៃឬអត់ផង។
៤. មនុស្សស្រីទើបតែស្គាល់ភ្លាមស្រលាញ់បានភ្លែត

ស្នេហាភ្លើងចម្បើង រមែងឆាប់រលត់ទៅវិញយ៉ាងសោះកក្រោះ។ ហេតុនេះទើបគេផ្ដល់តម្លៃដល់ពេលវេលាវែងនៃការកសាងស្គាល់ចិត្តគ្នាយ៉ាងហោចណាស់ក៏ពី ៦ ខែទៅ ២ ឆ្នាំដែរ សឹមសម្រេចចាប់ដៃគ្នាកសាងគ្រួសារ។ ហេតុផលនេះក៏ព្រោះតែ ការស្គាល់គ្នារយៈពេលខ្លីពេក យើងមិនបានស្គាល់ប្រវត្តិនាងច្រើន មិនទាន់យល់ចិត្តគ្នាច្បាស់ ហើយអាចមិនទាន់ទទួលយកចំណុចអវិជ្ជមានរបស់គ្នានៅឡើយ។ បើរៀបការហើយ មុខតែបានពីរបីខែ ឬត្រឹមមួយឆ្នាំពីរ រួចលែងលះគ្នាវិញដដែល ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BRIDES
ចុចអាន៖ រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្តរងគ្រោះធ្ងន់
ចុចអាន៖ មនុស្សស្រី៥ប្រភេទដែលសប្រុសៗឮហើយខ្លាចរអាក្នុងការរួមជីវិតជាមួយ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?