Connect with us

KPT+

ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩

បានផុស

នៅ

ស្ថិតក្នុងវិបត្តិនៃជំងឺកំពុងរាតត្បាត មនុស្សជាច្រើនកំពុងប្រឈមនូវភាពតានតឹង សឹងពិបាកដកដង្ហើម។ ពេលនេះគ្រប់គ្នាចាប់ផ្ដើមថប់បារម្ភកើនឡើងជាលំដាប់។ នេះក៏ដោយសារយើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះគ្មានវិធីណាដែលអាចគេចផុត ពីទុក្ខព្រួយនោះទេ ។

Asian Woman Doing Meditation Stock Footage Video (100% Royalty-free)  3668057 | Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ការធ្វើសមាធិអាចជួយដោះស្រាយទុក្ខកង្វល់មួយចំនួន ព្រោះនៅពេលមានចិត្តស្ងប់យើងនឹងមានអារម្មណ៍គ្រប់គ្រាន់ចំពោះខ្លួនឯង ហើយចេះទទួលយកអ្វីដែលខ្លួនមាននៅក្នុងម្រិតអតិបរមា។ ការព្រួយបារម្ភនឹងកាត់បន្ថយ ពីព្រោះយើងព្រមទទួលយកគ្រប់យ៉ាងដែលកើតឡើងចំពោះខ្លួន និងអ្វីដែលចេញពីជីវិតយើងទៅ។

ក្រៅពីនោះ ការ​សិក្សា​បាន​លើកឡើង​ថា​ ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​យ៉ាង​ល្អ។ ស្ថានភាព​តានតឹង​ក្នុង​អំឡុងពេល​វីរុសកូវីដ​កំពុង​រាតត្បាត​អាច​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​ប្រព័ន្ធភាពស៊ាំ ប៉ុន្តែ​ការ​សមាធិ​អាច​ជួយ​ឲ្យ​យើង​ឆ្លើយ​តប​នឹង​ស្ថានភាព​តានតឹង​នេះ​បាន​ប្រសើរ​ឡើង។

Premium Photo | Asian woman do meditation at home in her bedroom.

ដោយសារតែការធ្វើសមាធិជាបច្ចេកទេសបន្ធូរអារម្មណ៍ស្ត្រេស វាក៏មានឥទ្ធិពលលើលំនាំដំណេកផងដែរ។ បន្ទាប់ពីហាត់ធ្វើសមាធិបានមួយរយៈ យើងនឹងមានអារម្មណ៍ថា បានសម្រាកគ្រប់គ្រាន់ជាងមុន។ ចំពោះការគេងរាល់យប់ ក៏នឹងមានប្រសិទ្ធិភាព ហើយនៅពេលអ្នកភ្ញាក់ពីគេង អារម្មណ៍នឹងមានថាមពលប្រសើរជាងរាល់ដង។

ក្រៅពីឥទ្ធិពលវិជ្ជមាននៃការធ្វើសមាធិ នាំមកនូវអត្ថប្រយោជន៍ផ្តាច់មុខមួយចំនួនបន្ថែមទៀតដែល​អ្នកជំនាញជីវសាស្ត្រកោសិកាដ៏ល្បីល្បាញនិងជាអ្នកនិពន្ធសៀវភៅ “ជីវវិទ្យានៃជំនឿ” បានបញ្ជាក់ថា ស្មារតីសមូហភាពរបស់យើងមានថាមពលក្នុងការផ្លាស់ប្តូរការពិតនិងការលំបាកតឹងតែងនានាប្រចាំថ្ងៃបាន។

Premium Photo | Couple asian both man and woman practicing yoga and  meditating at home

ដើម្បី​ចាប់ផ្តើម​សមាធិ គ្រាន់តែ​យើងផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​យើង ហើយ​ការ​អង្គុយ​ត្រង់​ខ្នង ​អាច​ជួយ​បាន។ ប្រសិនជា​យើង​មាន​អារម្មណ៍មិនមូល ចេះតែមានគំនិត​ផ្សេង​មក​រំខាន យើង​អាច​ត្រលប់​ទៅ​ផ្ដោត​លើ​ដង្ហើម​របស់​យើង​ជាថ្មី​វិញ។ ការសិក្សា​ភាគ​ច្រើន​បង្ហាញ​ថា យើង​ត្រូវ​អនុវត្ត​យ៉ាង​តិច ១០ នាទី​ក្នុង​មួយ​ថ្ងៃ​រយៈពេល ​៨ ​ទៅ​១០សប្ដាហ៍​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍។ នៅ​ពេល​សមាធិ យើង​គួរ​ជ្រើស​រើស​ពេល និង​រយៈពេល​សម្រាប់​សមាធិ​ឲ្យ​ដូចគ្នា រួមទាំង​ទី​កន្លែង​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ N26

ចុចអាន៖ វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព

ចុចអាន៖ សម័យកូវីដ ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបាន​ល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម