Connect with us

KPT+

ពិនិត្យ​ឡើង​វិញ អ្នក​ប្រហែល​ជា​បុគ្គល​ជោគជ័យ គ្រាន់​តែ​មិន​ដឹង​ខ្លួន

បានផុស

នៅ

ពាក្យ​ថា​បុគ្គល​ជោគជ័យ កំពុងត្រូវបាន​គេ​ចំអកឡកលើយព្រោះ​ ក្នុងសង្គមខ្មែរត្រូវ​មនុស្ស​មិន​បាន​ការ​មួយ​ចំនួន រើសពាក្យនេះ​យកមកពាក់បង្អួតភ្នែកគេ តែធាតុពិត​ជាស្គរប្រហោងក្នុង។

ផ្តើម​រកស៊ីអចលនទ្រព្យ ឬ​អង្គុយរួមតុជាមួយ​អ្នកមាន​លុយ​ ចាប់ផ្តើម​ទទួលបានចំណូល​ខ្លះពី​មុខរបរផ្ទាល់ខ្លួន បើកហាងបានមួយ​ចំនួន ឡើង​និយាយកោកកាកលើឆាក (ខ្លះបង្កើត​កម្មវិធី​ឡើងនកិយាយខ្លួនឯង) ក៏ទុកខ្លួនជាបុគ្គលជោគជ័យ ធ្វើ​ឲ្យ​យុវវ័យជាច្រើន​ចាប់ផ្តើម​សង្ស័យនឹងពាក្យនេះ​រហូត​ដល់ «អត់សូវចង់»។ ជួនកាល អ្នកមិនបាច់​ដូចពួកគេ​ តែ​តាមពិត​អ្នកជា​បុគ្គលជោគជ័យ​ពិតៗរួចស្រេចទៅហើយ ឧទាហរណ៍៖

១ អ្នកកំពុង​តែ​ឈានទៅមុខ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំនេះ​នឹងឆ្នាំមុន អ្នករីកចម្រើន។ មិនថាអ្នកកំពុងមាន​របរផ្ទាល់ខ្លួន​ឬ​កំពុង​បំពេញ​ការងារនៅស្ថាប័នណាក្តី អ្នកឡើងតួនាទី​ឬបំពេញការងារបានធំជាងមុន លំបាកជាងមុន នៅតែអាចធ្វើបាន ពិតណាស់អ្នកកំពុងជោគជ័យ។

២ អ្នកបោះបង់ទម្លាប់អាក្រក់

អ្នកបានបញ្ចប់ជាស្ថាពរជីវិត​ស្រវឹងខួប ទម្លាប់ភ្នាល់​លេងល្បែង ខ្វះវិន័យ និងជក់បង្ហុយ។ល។ បើនេះមិនជោគជ័យ​តើជាស្អីវិញ?

៣ បំភ្លេចអតីតកាលចាប់យកអនាគត

អ្នកធ្លាប់ជាមនុស្ស​ដែលដួល​ហើយ​ពួកគេចង្អុលថា​អ្នកក្រោកមមិនរួចទេ!​ពួកគេ បានបោះបង់អ្នក! មិត្ត ! គ្រួសារ! ញាតិ! សង្គមនេះ មនុស្ស​សឹងមួយផែនដី មិនជឿថា អ្នកក្រោកមកបាន! គ្មានយប់ណាយូរជាង​១២ម៉ោងទេ! ក្រោកឡើងមក ហើយ​ជោគជ័យ​ឲ្យគេមើល!

៤ មនុស្ស​ដែលហៅថាខ្លួនឯងជោគជ័យ​ភាគច្រើន​មិនបានអ្វីដុំកំភួនទេ​

ចំណែក​អ្នកដែលកំពុង​ខំ​ប្រឹង​និងដាក់ខ្លួន​រាល់នោះវិញ កំពុង​ឆ្លងកាត់ជីវិត​បានបណ្តើរៗហើយ។​ ឧបសគ្គ​ ការលំបាក ការយកឈ្នះ​ខ្លួនឯង អ្នកឆ្លងកាត់បានហើយ​ទៅជឿ​សម្តីបុគ្គលជោគជ័យ​ត្បាញអាយឯណាវិញ៕

៥ អ្នកមានជម្រើស​ច្រើន

មនុស្ស​មិនទ័លច្រកគឺមនុស្សមិនឱ្យខ្លួនឯងទ័ល។ នេះជាសម័យ​អ៊ីនធើណេត ជាសម័យ​កាលដែលមនុស្ស​ឲ្យតម្លៃ​លើ​ទេពកោសល្យ​ និងការ​ព្យាយាម។ ប្រសិន​បើយើង​ចង់ឲ្យគេមកទទួលស្គាល់យើង​ ដោយ​ដេកទទូរភួយខ្ចិល និង​លេងទូរសព្ទ តើពេលណា​ទៅ ​ទើបយើងមានជម្រើស? មេឃមិនទម្លាក់អ្វីមក​ក្រៅពីភ្លៀងទេ។ ឱកាស​គឺយើង​បង្កើតឡើង។

ស្រលាញ់ខ្លួនឯងឡើង!

ប្រែសម្រួល៖ស្រស់

ចុចអាន៖ស្គាល់​គេ​ច្រើន​ចម្រើន​អាជីព! បង្កើត​បណ្ដាញ​​រឹងមាំ​និង​មាន​ប្រសិទ្ធភាព!

ចុចអាន៖ឧបសគ្គធំៗ​របស់​សហគ្រិន​ស្ត្រី​ដែល​តែងតែ​ជួប​ប្រទះ​ពេល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម