អាជីព
ស្គាល់គេច្រើនចម្រើនអាជីព! បង្កើតបណ្ដាញរឹងមាំនិងមានប្រសិទ្ធភាព!
ការភ្ជាប់បណ្ដាញគឺជារឿងចាំបាច់ក្នុងការកសាងអាជីវកម្ម ប៉ុន្តែបើយើងមិនមែនជាមនុស្សមានឥទ្ធិពលផង ធ្វើយ៉ាងណា?
ទោះបីយើងមានជំនាញនិងការអប់រំ ប៉ុន្តែបើគ្មានការតភ្ជាប់ទេ វានឹងមានការលំបាកខ្លាំង ក្នុងការរកការងារធ្វើ ឬសូម្បីតែកសាងអាជីវកម្ម។
នេះគឺជាគន្លឹះ ៦ យ៉ាង ដែលនឹងជួយយើង ទោះបីយើងមិនមែនជាអ្នកជំនាញពីធម្មជាតិក៏ដោយ។
១. ផ្ដោតលើមនុស្សត្រឹមត្រូវ

អាថ៌កំបាំងក្នុងការភ្ជាប់បណ្ដាញ គឺមិនមែនឲ្យយើងទៅចូលរួមព្រឹត្តិការណ៍បណ្ដាញ ហើយចែកប័ណ្ណអាជីវកម្មឲ្យគេស្គាល់ ឬទៅជួបមនុស្សច្រើនតាមដែលអាចធ្វើទៅបានឡើយ។ ផ្ទុយទៅវិញយើងត្រូវផ្ដោតអារម្មណ៍ទៅលើមនុស្សដែលយើងបានស្គាល់ទៅវិញទេ។
កាលដែលយើងស្គាល់មនុស្សទាំងនោះ វាជាប្រយោជន៍មួយជួយធ្វើឱ្យយើងដឹង និងយល់ពីភាពខុសគ្នានៅក្នុងអាជីពរបស់យើង។
២. បង្កើតការឈ្នះស្មើគ្នា
កុំលេងសើច វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងនិងភាគីម្ខាងទៀត ទទួលបានភាពស្មើគ្នានៅពេលភ្ជាប់បណ្ដាញ។ ប្រសិនបើយើងទទួលបានអត្ថប្រយោជន៍ច្រើនជាងមនុស្សម្នាក់ទៀត នោះភាគីម្ខាងទៀតនឹងមានអារម្មណ៍ចាញ់បោកយើង ហើយគេក៏អស់ទំនុកចិត្តដែរ។
នៅពេលរឿងនោះកើតឡើង យើងមិនអាចវិលត្រឡប់ មកកសាងទំនាក់ទំនងយូរអង្វែងបានទេ។
៣. ផ្តល់មុនពេលទទួល

នៅក្នុងស្ថានភាពនៃបណ្ដាញ មនុស្សផ្សេងទៀតនឹងរំពឹងថា យើងនឹងស្នើសុំឲ្យពួកគេជួយ ឬគេស្នើឲ្យយើងជួយវិញ។ ប្រសិនបើយើងបើកទទួលវា ហើយគ្រាន់តែផ្ដល់ការគាំទ្រខ្លះទៅដៃគូបណ្ដាញរបស់យើង នោះពួកគេនឹងដឹងគុណ ហើយប្រគល់មកវិញនូវការពេញចិត្ត។
៤. ក្លាយជាអ្នកភ្ជាប់
យើងមិនចាំបាច់ទទួលបានអ្វីមួយនៅក្នុងទំនាក់ទំនងនៃបណ្ដាញទេ។ គ្រាន់តែណែនាំមនុស្សដែលអាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក វាក៏មានប្រសិទ្ធភាព។
គ្រាន់តែយើងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយមនុស្សជាច្រើន វាក៏ប្រសើរណាស់ទៅហើយ។
៥. ប្រើបណ្ដាញសង្គម
LinkedIn Facebook និង Twitter គឺជាឧបករណ៍ដែល អាចប្រើដើម្បីតភ្ជាប់តាមរបៀបរៀងខ្លួនដល់មនុស្សផ្សេងគ្នានៅក្នុងឧស្សាហកម្មរបស់យើង។ ឧទាហរណ៍នៅលើ LinkedIn យើងអាចណែនាំទំនាក់ទំនងថ្មីតាមរយៈការភ្ជាប់បច្ចុប្បន្នរបស់យើង។

យើងក៏អាចប្រើ LinkedIn ជាមូលដ្ឋានទិន្នន័យអាជីព ដើម្បីស្វែងរកមនុស្សដែលធ្វើការក្នុងវិជ្ជាជីវៈរបស់យើង នៅក្រុមហ៊ុនផ្សេងៗ ដែលយើងចាប់អារម្មណ៍។
៦. ចាប់ផ្តើមបង្កើតក្រុមបណ្ដាញផ្ទាល់ខ្លួន
វិធីល្អបំផុតមួយ ដើម្បីជួបមនុស្សដែលមានគំនិតដូចគ្នា គឺបង្កើតក្រុមបណ្ដាញផ្ទាល់ខ្លួនរបស់យើង។ យើងអាចប្រើបណ្ដេញផ្សព្វផ្សាយ ដើម្បីបង្កើតព្រឹត្តិការណ៍ជាបន្តបន្ទាប់ ក្រោមប្រធានបទជាក់លាក់ ដូចជាទីផ្សារហិរញ្ញវត្ថុ ឬគណនេយ្យ។
តាមរយៈការការបង្កើតក្រុមឬបណ្ដេញដោយយើងគឺជាអ្នកដឹកនាំក្រុម នោះយើងនឹងកាន់តែមានទំនាក់ទំនង ហើយមនុស្សនឹងស្វែងរក ចង់ជួបយើងព្រោះយើងគឺជាអ្នកបង្កើតគំនិតទាំងនោះមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ៩យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ
ចុចអាន៖ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ! ហេតុអ្វី?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


