ព័ត៌មានជាតិ
ពលរដ្ឋភូមិទួលពង្រ ថា ក្រុមហ៊ុនប្រមូលសំរាមក្នុងខណ្ឌពោធិ៍សែនជ័យ មិនមានការយឺតយ៉ាវ ឬទុកសំរាមឲ្យស្អុយនោះទេ
ប្រជាពលរដ្ឋរស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ លើកឡើងថា ការប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងមូលដ្ឋានពួកគាត់មិនមានអ្វីឲ្យទាស់ចិត្តនោះទេ គឺការប្រមូលទៀងទាត់ពេលវេលាល្អ មិនទុកឲ្យសំរាមទាំងនោះស្អុយរលួយនោះឡើយ។

អ្នកស្រី សោភ័ណ្ឌ ជាប្រជាពលរដ្ឋនៅក្នុងភូមិទួលពង្រ បានលើកឡើងថា ការប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាម គឺដើរប្រមូលមួយថ្ងៃ ២ ដង ជារៀងរាល់ថ្ងៃ ដោយមិនទុកឲ្យសំរាមទាំងនោះស្អុយម្តងណាឡើយ។

ចំណែក អ្នកស្រី ស៊ីនួន ជាប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា ក្នុង ១ ខែ គាត់បង់ថ្លៃសំរាម ២.៥០ ដុល្លារ និងថ្លៃសេវា ០.២០ ដុល្លារ ដោយភ្ជាប់ជាមួយវិក្កយបត្រភ្លើង។

ដោយឡែក អ្នកស្រី ផា ជាម្ចាស់បន្ទប់ជួលនៅតំបន់នោះ បានឲ្យដឹងថា គាត់បង់ថ្លៃសេវាប្រមូលសំរាមក្នុង ១ ខែ ២.៥០ ដុល្លារ សម្រាប់បន្ទប់ជួលតិច តែបើបន្ទប់ជួលច្រើន គឺ ៣ ដុល្លារ ក្នុង ១ ខែ។

ជាមួយនេះ លោក សុភា ជាប្រជាពលរដ្ឋរស់នៅក្នុងបុរីធូលន ស៊ីធី ស្ថិតក្នុងភូមិព្រៃពមរីងត្បូង ១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា សំរាម ឬកាកសំណល់ដែលប្រជាពលរដ្ឋប្រើប្រាស់រួចយកទៅចោលក្នុងធុងសំរាម ត្រឹមតែរយៈពេល ២ ថ្ងៃ គឺ ក្រុមប្រមូលសំរាមតែងតែមកប្រមូលយកទៅអស់។

លោកបន្តថា ចំពោះសេវាកម្មបង់ថ្លៃប្រមូលសំរាមក្នុង ១ ខែ តាមបណ្ដាផ្ទះនីមួយៗ ខុសគ្នា ដោយផ្ទះប្រកបអាជីវកម្មក្នុង ១ ខែ ៥ ដុល្លារ ផ្ទះល្វែងធម្មតា ៣ ដុល្លារ និងផ្ទះខ្លះ ២.៥០ ដុល្លារ ដោយគិតជាលុយដុល្លារ និងបង់តាមវិក្កយបត្របង់ភ្លើង។

លោក សុភា និងពលរដ្ឋរស់នៅតំបន់ខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាអនាម័យ បរិស្ថាន ឲ្យបានល្អ ទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្រុមហ៊ុនប្រមូលសំរាមមកយកទៅចាក់ចោល៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


