Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី១ចុះចែកប័ណ្ណសមធម៌ដល់ពលរដ្ឋក្រីក្រក្នុងភូមិគោកចំបក់

បានផុស

នៅ

រដ្ឋបាលសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោក​ កង​ វង​ ចៅសង្កាត់នៅរសៀលថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២៥​ បានចុះផ្តល់​ ចែកប័ណ្ណសម្គាល់គ្រួសារ(ប័ណ្ណសមធម៌)​ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីកាត់បន្ថយការចំណាយថវិកាព្យាបាលជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានបញ្ជាក់ថា​ ប័ណ្ណសម្គាល់គ្រួសារនេះ​ រឺហៅថាប័ណ្ណសមធម៌​ គឺអាចជួយកាត់បន្ថយដល់គ្រួសារក្រីក្រ​ នៅពេលដែលពួកគាត់មានជំងឺឈឺថ្កាត់ ហេីយទៅព្យាបាលដោយមានការលេីកលែងមិនមានការបង់ប្រាក់នោះទេ​។ ប័ណ្ណសម្គាល់គ្រួសារ ឬប័ណ្ណសមធម៌នេះ អាចយកទៅប្រេីប្រាស់បានគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកចៅសង្កាត់ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណគុណដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់សម្រាប់ប្រជាជន ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម