ព័ត៌មានជាតិ
រដ្ឋាភិបាល គ្រោងនឹងផ្តល់ប័ណ្ណសមធម៌ជូនអ្នកជំងឺអេដស៍ដែលនៅសេសសល់ឱ្យរួចរាល់នៅបំណាច់ឆ្នាំនេះ
រាជរដ្ឋាភិបាល គ្រោងនឹងផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកជំងឺអេដស៍ដែលនៅសេសសល់ឱ្យរួចរាល់នៅបំណាច់ឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នមានអ្នកជំងឺអេដស៍ជិត ៤ ម៉ឺននាក់ បានទទួលប័ណ្ណនេះរួចហើយ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាត្រូវបានគេប៉ានស្មានថាមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលបានមកទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧២ កន្លែង ចំនួន ៦៨ ៨០២ នាក់ និងអ្នកជំងឺសង្ស័យជាង ៧ ០០០ នាក់ នៅមិនទាន់បានមកធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ០០០ នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងចំណោមអ្នកជំងឺអេដស៍សកម្មដែលបានមកទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៦៨ ៨០២ នាក់ មជ្ឈមណ្ឌលជាតិបានសហការជាមួយភាគីពាក់ព័ន្ធដំណើរការចុះឈ្មោះអ្នកជំងឺអេដស៍ទទួលបានប័ណ្ណសមធម៌ចំនួន ៣៩ ១៨៧ នាក់ ស្មើនឹង ៥៧% គិតត្រឹមត្រីទី ២ ឆ្នាំ ២០២៤ នេះ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការផ្តល់ជូនប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍បានជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់បានល្អប្រសើរ ព្រោះថាក្រៅពីការមកទទួលសេវាព្យាបាលជំងឺអេដស៍ដោយឥតគិតថ្លៃហើយ ពួកគាត់អាចទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃផងដែរ ដែលបានជួយរួមចំណែកកាត់បន្ថយការចំណាយផ្សេងៗ ក្នុងគ្រួសារលើកស្ទួយជីវភាពកាន់តែប្រសើរ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា តាមគម្រោងយើងនឹងខិតខំផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកជំងឺអេដស៍ដែលនៅសេសសល់ឱ្យរួចរាល់នៅបំណាច់ឆ្នាំ ២០២៤ នេះ។

លោកវេជ្ជបណ្ឌិត សូមអំពាវនាវដល់អ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវក្លាហានចេញមកធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលជំងឺត្រឹមត្រូវ និងទទួលបានប័ណ្ណសមធម៌ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក