Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ត្រូវបានប្រកាសបញ្ចប់ការបន្ទោ​បង់​ពាសវាលពាលកាល១០០ភាគរយ

បានផុស

នៅ

ខេត្តកោះកុង ជាខេត្តទី២៥ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាល ពាលកាលកម្រិតខ្ពស់ ODF ក្រោមកិច្ចសហការគ្រប់បែបយ៉ាងពីក្រសួង ស្ថាប័ន អង្គការដៃគូ និងអាជ្ញាធរក្រុងស្រុកសង្កាត់ឃុំភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ថា មូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និងភូមិ សម្រេចបានការបញ្ចប់បន្ទោបង់ពាលវាលពាលកាលសរុបចំនួន៧ក្រុងស្រុក ២៩ឃុំសង្កាត់ និង១១៩ភូមិ ស្មើនឹង១០០ភាគរយ។ ការចុះផ្ទៀងផ្ទាត់របស់ODF របស់ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ បានឆ្លុះបញ្ចាំងលទ្ធផលបង្ហាញថា តាមខ្នងផ្ទះពលរដ្ឋបានប្រើប្រាស់បង្គន់អនាម័យស្មើ១០០ភាគរយ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនមាន៣៣ពា.១២៣បង្គន់ និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម មាន១.៤៤៦បង្គន់។

លោកស្រីអភិបាលខេត្ត បានបន្តទៀតថា ការអង្កេតនាម័យតាម មន្ទីរអង្គភាពជុំវិញខេត្ត បានបង្ហាញរកឃើញថា ស្ថានភាពអនាម័យនៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាសាធារណៈ និងកន្លែងសាសនាដែលបានអង្កេតឃើញអញ្ញត្រ​កម្មអនាម័យចំនួន៧ចំណុច។ ទី១ មានបង្គន់អនាម័យដំណើរការ ទី២ មានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្គន់ ទី៣ កន្លែងលាងដៃ ឬសាប៊ូក្នុងបន្ទប់ទឹកបង្គន់ ទី៤ មានការបែងចែងបង្គន់ប្រុសស្រីផ្សេងៗគ្នា ទី៥សម្អាតអនាម័យល្អដាក់ក្នុងធុងសំរាម ទី៦ មានជម្រាលសម្រាប់ជនពិការចូលបង្គន់ និងទី៧ មានការសម្អាត និងទុកដាក់សៃំរាមសមរម្យក្នុងបរិវេនអង្គភាព។

គួរជម្រាបថា ខ្នងផ្ទះពលរដ្ឋដែលមានកន្លែងលាដៃ និងសាប៊ូ៩៥ភាគរយ ខ្នងផ្ទះទុកដាក់ទឹកសម្រាប់បរិភោគមានសុវត្ថិភាព១០០ភាគរយ និងខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង១០០ភាគរយ។ ទន្ទឹមនោះ លោកស្រី ឈី វ៉ាអភិបាលខេត្តកោះកុង ជឿជាក់ថា ការប្រកាសបញ្ចប់បន្ទោបង់​ពាស​វាលពាលកាល ពិតជាបានចួលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើការបង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត គ្មានសំរាម និងសំណល់រឹងរាវដែលភាពសុខសាន្តរបស់ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រកាសជ័យលាភីនេះ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ពីការរីកចម្រើន និងសមិទ្ធផលនានាដែលកើតមាននៅខេត្តកោះកុងលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅពលរដ្ឋកាន់តែល្អប្រសើរឡើង និងកែលម្អលក្ខខណ្ឌតាមបែបលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ ជាក់ស្តែងការចូលរួមចំណែកដ៏សកម្មរហូតឈានដល់សម្រេចបាននូវការបញ្ចប់បន្ទោបង់ពាលវាលពាលកាលខ្ពស់តែម្តង។

លោក ឆាយ ឫទ្ធិសែន អំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមយ៉ាងសកម្ម និងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ លើសពីនេះ អាជ្ញាធរត្រូវរិះរកយន្តការរក្សាឱ្យបាននូវនិរន្តរភាព ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងពីបច្ចុប្បន្នភាពដែល ក្រសួងកំពុងអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ។ គិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបានប្រមាណជិត៩ភាគរយហើយ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម