Connect with us

ព័ត៌មានជាតិ

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការចូលរួម​ដល់ការ​អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​ដល់យុវជនកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏​បាន​លើក​ពី​គោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា​ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដែល​បាន​នឹង​កំពុង​ផ្តល់ជំនាញដល់ពលរដ្ឋ​កម្ពុជា ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ  និងជាពិសេស​បងប្អូន​ពលករខ្មែរ​ដែល​ទើប​ត្រឡប់មកពីថៃឱ្យមានជំនាញបច្ចេកទេស ដែល​ស្រប​ទៅ​តាមបរិបទទីផ្សារ​ការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹងជីវភាពគ្រួសារ និងការកែប្រែជីវភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈឱកាសការងារសមរម្យ។

ជាការឆ្លើយតបលោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ថ្លែង​អំណរគុណចំពោះ​លោក​រដ្ឋមន្ត្រីចំពោះជំនួប ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានធ្វើកន្លងមក ដើម្បី​នឹង​បន្ត​កំណត់សម្រេចនូវគោលដៅ​បន្ថែមទៀតការជំរុញ​ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ។

ទន្ទឹម​គ្នា​នេះ លោកស្រី ក៏បានអបអរសាទរ និង​ថ្លែង​កោតសរសើរ​អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា​ដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និង​ប្តេជ្ញានឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​សម្រេច​ឱ្យបាននូវការធ្វើ​ពិពិធកម្ម​ពី​សេដ្ឋកិច្ចទីផ្សារអតិពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម