ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា៖ «តម្លៃសេវាណានៅក្នុងព្រលាន បើកាត់បានកាត់» ដើម្បីទាក់ម៉ូយបង្កើនការប្រកួតប្រជែង
ថ្លែងចំពោះមុខថ្នាក់ដឹកនាំ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធធ្វើការជាមួយក្រុមហ៊ុនផ្ដល់សេវាផ្សេងៗ ដើម្បីធានាកុំឲ្យមានការដាក់បន្ទុកតម្លៃបន្ថែមនាំឲ្យបាត់បង់ការប្រកួតប្រជែង។
ដោយលើកឡើងចំពោះក្រុមហ៊ុនផ្តល់សេវាក្នុងព្រលាន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យពិចារណាកុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនមួយពេល នាំឲ្យខូចខាត និងបាត់បង់ផលប្រយោជន៍សម្រាប់ជាតិទាំងមូល។ សម្តេចមិនចង់ឲ្យព្រលានឃើញតែអគារ តែខ្វះការហោះហើរនោះទេ។

«ថ្លៃសេវាខ្លះបើកាត់បានត្រូវកាត់និយាយគឺដូចទាក់ម៉ូយ។ យើងស៊ូយកតម្លៃថ្លៃទាប ប៉ុន្តែទាក់ទាញមនុស្សឲ្យបានច្រើន»។ សម្តេចបញ្ជាក់។
សម្តេចបន្តថា «ខ្ញុំដឹងថាក្រុមហ៊ុនគិតគូរពីប្រាក់ចំណូលចំណេញ ប៉ុន្តែកុំគិតលឿនពេកត្រូវគិតពីផលប្រយោជន៍ និងចំណេញរួមរបស់ជាតិ។ ការហោះហៅកាន់តែច្រើន ជួយនាំទេសចរនាំទំនេញចូលមកដល់កម្ពុជា»
សម្តេចបានស្នើឲ្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការជាមួយក្រុមហ៊ុនផ្ដល់សេវាផ្សេងៗនៅគ្រប់អាកាសយានដ្ឋានត្រូវបន្តតាមដានឲ្យជាប់ ដើម្បីធានាឲ្យបានកុំឲ្យមានការដាក់បន្ទុកតម្លៃបន្ថែម ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់លទ្ធភាពប្រកួតប្រជែងរបស់អាកាសយានដ្ឋានកម្ពុជាជាមួយអាកាសយានដ្ឋានបណ្តាប្រទេសក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


