Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​​ស្រុក​ព្រែកប្រសព្វ លើកសំណើ​សុំ​​ជួសជុលផ្លូវ បង្រ្កាប​ល្បែង គ្រឿងញៀន​ក្នុង​វេទិកាជួបថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ

បានផុស

នៅ

តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រែកប្រសព្វ បានលើកឡើងនូវបញ្ហាប្រឈមក៏ដូចជាសំណូមពរជាច្រើនរួមមាន៖ ការស្នើសុំឱ្យមានការជួស​ជុល​កែ​សម្រួលផ្លូវនៅក្នុងឃុំនីមួយៗ បញ្ហាគ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា និង អំពើចោរកម្មជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតបពាក់ព័ន្ធជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ អង្គវេទិកាដែល​ធ្វើឡើងក្រោមអធិបតីភាព លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ​នៅទីរួមស្រុកព្រែកប្រសព្វ ខេត្តក្រចេះកាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ បានធ្វើការបកស្រាយ និងដោះស្រាយជូននូវរាល់បញ្ហានិងសំណូមពរនានា ជូនពលរដ្ឋនៅនឹងកន្លែង។

ជាមួយគ្នានោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សូមចូលរួមតាមដានសង្កេតនូវរាល់សកម្មភាពមិនប្រក្រតីផ្សេងៗរបស់កូនចៅ ជុំវិញករណីចែកចាយនិងប្រើប្រាស់គ្រឿង​ញៀន ត្រូវ​រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធាការការពារ ទប់ស្កាត់ និងបញ្ជៀសនូវករណីផ្សេងៗ ហើយក៏បានស្នើដល់អាជ្ញាធរភូមិឃុំ សូមពិនិត្យនិងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ដែលទទួលបានពីរាជរដ្ឋាភិបាលឲ្យចំគោលដៅត្រូវចំបេះដូងប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម