ព័ត៌មានជាតិ
ប្រធានសភាអញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រីនិងចូលរួមវេទិកាសន្ដិភាពប៉ារីស
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានដឹកនាំប្រតិភូឆ្ពោះទៅកាន់សហភាពអឺរ៉ុបនៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្ដិភាពប៉ារីសលើកទី៨ផងដែរ។

តាមគម្រោងក្នុងដំណើរទៅកាន់សហភាពអឺរ៉ុបលើកនេះសម្ដេចនឹងចំណាយពេល៤ថ្ងៃនៅប្រទេសហុងគ្រីជាទីដែលសម្ដេចបានទទួលការបណ្ដុះបណ្ដាលថ្នាក់ឧត្តមផ្នែកសារព័ត៌មានពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មានហុងគ្រីក្នុងឆ្នាំ១៩៨០។ បន្តពីនោះសម្ដេចនឹងចូលរួមក្នុងវេទិកាសន្ដិភាពប៉ារីសលើកទី៨ នាទីក្រុងប៉ារីសប្រទេសបារាំង ដែលសម្ដេចគឺជាប្រតិភូតែម្នាក់គត់ពីតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានអញ្ជើញឱ្យឡើងថ្លែងសុន្ទរកថាក្នុងពេលបើកនៅថ្ងៃទី២៩ ខែតុលា។

ដំណើរទស្សនកិច្ចទៅអឺរ៉ុបនៅពេលនេះគឺបន្ទាប់ពីសម្ដេចបានសម្រេចពន្យារពេលម្ដងកាលពីខែមិថុនាកន្លងទៅស្របពេលដែលស្ថានភាពកំដៅព្រំដែនកម្ពុជា-ថៃកំពុងកើនឡើងនៅពេលនោះ។ តាមគម្រោងសម្ដេចនឹងដឹកនាំប្រតិភូត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


