ព័ត៌មានជាតិ
លោក ជា ច័ន្ទបរិបូណ៌ យកវីដេអូឯកសារដំណើរឆ្ពោះទៅរំដោះជាតិរបស់សម្ដេចតេជោទៅបង្ហាញនិស្សិតសាកលវិទ្យាល័យប៊ុលហ្គារី
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារីលោក ជា ច័ន្ទបរិបូណ៌ បានធ្វើបទឧទ្ទេសនាមនៅសាកលវិទ្យាល័យសូហៀប្រទេសប៊ុលហ្គារី ដោយបានបង្ហាញពីប្រវត្តិសាស្ត្រ និងដំណើរវិវត្តន៍របស់កម្ពុជាតាំងពីអតីតកាលដល់បច្ចុប្បន្ន ក្នុងនោះក៏បានចាក់វីដេអូឯកសារដំណើឆ្ពោះទៅរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ដល់និស្សិតបានដឹងឮផងដែរ។

លោក ជា ច័ន្ទបរិបូណ៌ បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលសាកលវិទ្យាល័យសូហៀអញ្ជើញសាស្ត្រាចារ្យដែលជាអគ្គរាជទូតខ្មែរទៅធ្វើបទឧទ្ទេសនាមផ្លូវការ និងចែករំលែកចំណេះដឹងពីប្រទេសកម្ពុជា។
យោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ការធ្វើបទបង្ហាញកាលពីថ្ងៃទី៥ ខែវិច្ឆិកា នោះលោក បរិបូណ៌ បានប្រើស្លាយចំនួន ១៥៣ ស្លាយ និង វីដេអូឯកសារចំនួន ៤ ផ្ទាំង ដើម្បីបង្ហាញយ៉ាងលម្អិតពីសាវតារបស់កម្ពុជា ១៥សម័យកាលតាំងពីសម័យអង្គរ ដល់សម័យបច្ចុប្បន្ន។ ក្នុងនោះក៏មានការចាក់បង្ហាញវីដេអូឯកសារដំណើរឆ្ពោះទៅរំដោះជាតិដែលបានបង្ហាញពីវីរភាពរបស់សម្ដេចតេជោក្នុងការផ្សងព្រេងដ៏គ្រោះថ្នាក់ដើម្បីរំដោះកម្ពុជាពីខ្មែរក្រហមផងដែរ បើកទំព័រថ្មីរបស់កម្ពុជារហូតដល់មានសុខសន្ដិភាពដល់សព្វថ្ងៃ។

ក្នុងឱកាសដែលបានធ្វើបទបង្ហាញនោះលោកក៏បានលើកពីទស្សនៈរបស់សម្ដេចតេជោ «សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានទេ» ដែលបានស្វែងរកការចរចា និងបង្កើតនូវនយោបាយឈ្នះ ឈ្នះបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៩។ ចាប់ពីពេលនោះមកកម្ពុជាបានក្លាយជាប្រទេសមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពអភិវឌ្ឍន៍លឿនជាងមុន និងបានចូលរួមជាមួយអង្គការ សមាគមអន្តរជាតិជាច្រើនជាបន្តបន្ទាប់។
លោក ជា ច័ន្ទបរិបូណ៌ បានលើកទឹកចិត្តនិស្សិតឱ្យសិក្សាស្រាវជ្រាវ និងយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិឱ្យជ្រាលជ្រៅ ព្រោះ “ប្រវត្តិសាស្ត្រ គឺជាអត្ថាធិប្បាយនៃអនាគត”។
គួរឱ្យដឹងផងដែរថាលោក ជា ច័ន្ទបរិបូណ៌ ត្រូវបានព្រះមហាក្សត្រតែងតាំងជាអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី រ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា កាលពីខែធ្នូ ឆ្នាំ២០២៤ លោកក៏ជាបណ្ឌិតសេដ្ឋកិច្ចនយោបាយមួយរូបផងដែរ និក្ខេបទបណ្ឌិតលោកអំពី «ដំណើរជាតិកម្ពុជា» មានកម្រាស់ ១ ៨០០ ទំព័រ ពោរពេញដោយព័ត៌មានប្រវត្តិសាស្ត្រ និងការវិវត្តន៍នយោបាយកម្ពុជាយ៉ាងលម្អិត ពីសម័យអង្គររហូតដល់សម័យសន្តិភាពបច្ចុប្បន្ន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


