ព័ត៌មានជាតិ
ថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
សពយុវជនជាពលករខ្មែរម្នាក់ដែលបានគាំងបេះដូងស្លាប់ ត្រូវបានសមត្ថកិច្ចអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលម៉ោង១និង២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោក វណ្ណ ដារ៉ាន់ ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី១២វិច្ឆិកានេះ ភាគីថៃបានជូនដំណឹងពីការបញ្ជូនសាកសពពលករខ្មែរម្នាក់មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ក្នុងនោះនៅរសៀលថ្ងៃនេះក៏យើងមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន បានមករង់ចាំទទួលសព។ សពដែលត្រូវភាគីថៃបញ្ជូនមក គឺមានទីលំនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងនោះឃើញមានគ្រួសារសពមានម្ដាយមីងបានមករង់ចាំទទួល។ សពពលករខ្មែរដែលថៃបញ្ជូនមកមានឈ្មោះ សោម គឹមហួច ភេទប្រុស កើតនៅឆ្នាំ ២០០៧ បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខណ្ឌឌីនឌែន ទីក្រុងបាងកក ប្រទេសថៃ។

តាមម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា កូនរបស់ខ្លួនបានចេញទៅធ្វើការនៅប្រទេសថៃមុនពេលដែលមានបញ្ហាព្រំដែនកម្ពុជា ថៃ ហើយក្នុងអំឡុងពេលដែលមានបញ្ហាព្រំដែន កូនរបស់គាត់ពុំបានវិលត្រឡប់មកវិញទេ។
លុះថ្ងៃទី១០ គាត់ក៏ទទួលដំណឹងថា កូនរបស់គាត់បានស្លាប់ដោយសារតែជំងឺគាំងបេះដូង។

ក្រោយការស្លាប់របស់ពលករខ្មែរខាងលើ ម្ដាយមីងរបស់ជនរងគ្រោះបានទំនាក់ទំនងទៅស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្នើសុំបញ្ជូនសាកសពមកប្រទេសកម្ពុជាវិញ។ ការបញ្ជូនសពមកវិញនេះ ត្រូវបានសម្របសម្រួលដោយភាគីកម្ពុជាដែលមានគណៈកម្មការច្រក និងសមត្ថកិច្ចយោធាទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ដើម្បីសម្រួលដល់សាច់ញាតិជនរងគ្រោះឲ្យមានភាពរលូនយកសពទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
សមត្ថកិច្ចច្រកទ្វារប៉ោយប៉ែតបានបញ្ជក់ថា ចំពោះរឿងយោធាខ្មែរ១៨នាក់ មិនមានសេចក្តីជូនដំណឹងណាពីការបញ្ជូនមកកម្ពុជាវិញាតាមច្រកប៉ោយប៉ែតឡើយ៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


