ព័ត៌មានជាតិ
តស់ អ្នកសៀមរាបកុំភ្លេចចូលរួម! នៅថ្ងៃស្អែកនេះ ក្រសួងការងារនឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់អតីតពលករ និងពលរដ្ឋ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អតីតពលករត្រឡប់ពីប្រទេសថៃ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើនៅខេត្ដសៀមរាប សូមចូលរួមវេទិកាការងារ សន្ដិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាចុងសប្តាហ៍នេះដើម្បីទទួលបានការងារធ្វើភ្លាមៗ ខណៈឱកាសការងារមានជិត ៩ម៉ឺនកន្លែង។

លោកថ្លែងថា «វេទិកាការងារនេះ គឺជាយន្តការសំខាន់មួយរបស់ក្រសួង ក្នុងការនាំយកឱកាសការងារពិតប្រាកដ ទៅជិតប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងយុវជន ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យពួកគាត់អាចទទួលបានការងារធ្វើភ្លាមៗ និងមានប្រាក់ចំណូលសមរម្យ»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ចំនួន២ទីតាំង ក្នុងនោះថ្ងៃសៅរ៍ ទី៣១ ខែមករា វេទិកានឹងរៀបចំនៅបរិវេណសាលាស្រុកស្រីស្នំ រីឯថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ នឹងរៀបចំនៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ស្រុកក្រឡាញ់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ដើម្បីផ្ដល់ឱកាសការងារជិត ៩ម៉ឺនកន្លែង។

លោកបានបន្ថែមថា អ្នកចូលរួមនឹងទទួលបានការសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន មានរថយន្តដឹកជញ្ជូន និងអាហារដោយឥតគិតថ្លៃ។ មិនត្រឹមតែអាចស្វែងរកការងារប៉ុណ្ណោះ អ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស តាមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលស្ថិតនៅឆ្ងាយ អាចទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


