Connect with us

ព័ត៌មានជាតិ

អ្នក​ស្ទឹងមានជ័យ ទប់ទឹកភ្នែកលែងជាប់ ពេល​ឃើញ​រថយន្ត​សង្គ្រោះ​តម្រង់​ជួរ​មក​ដឹក​អ្នកជំងឺ

បានផុស

នៅ

​អ្នក​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ មាន​ក្តី​រន្ធត់ចិត្ត​ពេល​ឃើញ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យរដ្ឋ​ បាន​មក​តម្រង់​ជួរ​មក​ឈប់​សំចត​រង់ចាំ​ដឹក​អ្នកជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តា​រ៉ា អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ​ បាន​ប្រាប់​កម្ពុ​ជាថ្មី ថា រូបលោក​ផ្ទាល់​មាន​ក្តី​រន្ធត់​ពេល​ឃើញ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យរ​ដ្ឋ​ មក​ឈប់​សំចត​ត្រៀម​ចាំ​ដឹក​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ក្នុង​ភូមិសាស្ត្រ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ លោក​អធិការ​បន្តថា ពេល​បាន​ឃើញ​រថយន្ត​សង្គ្រោះ​មក​ត្រៀម​ចាំ​ដឹក​អ្នកជំងឺ​រាប់​សឹ​ប​គ្រឿង​បែបនេះ ​គ្មាន​អ្នកណាម្នាក់​អាច​ទប់ទឹក​ភ្នែក​បានទេ​។​ ព្រោះ​អ្នកជំងឺ​មាន​ក្មេង មាន​ចាស់ ហើយ​ភាគច្រើន​ជា​កម្មករ កម្មការិនី បម្រើ​ការ​ងារ​តាម​រោងចក្រ​។ លោក ម៉េង វិមាន​តា​រ៉ា ក៏បាន​ជូនពរ​ដល់​អ្នកជំងឺ​ទាំងអស់​ សូម​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ​ក្នុងពេល​ឆាប់ៗ​។​ ក្នុង​នោះ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង ​មេត្តា​អនុវត្ត​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​គួរ​បញ្ជាក់​ថា រូបភាព​នេះ​គឺ​រថយន្ត​សង្គ្រោះ​ បាន​តម្រង់​ជួរ​មក​ដឹក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នា​ថ្ងៃ​ទី​១៥​ខែ​មេសា​នៅ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​បុគ្គលិកក្រុមហ៊ុន​ទូរសព្ទ OPPO ម្នាក់ឆ្លងកូវីដ​ បាន​ប៉ះពាល់​អ្នកធ្វើការជាមួយ ០៧ នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម