Connect with us

ចរាចរណ៍

BMW បុក Chevrolet ពីក្រោយវិលមួយជុំ រុញផ្ទប់រនាំងដែក ០៦ ផ្ទាំង លើផ្លូវ ៦០ ម៉ែត្រ ដែលអាជ្ញាធរទើបតែដាក់ថ្មីៗ នេះ រងការខូចខាត

បានផុស

នៅ

បុរស​ជា​ម្ចាស់​រថយន្ត BMW បើក​បុក​រថយន្ត Chevrolet ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រុញ​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ ចំនួន ០៦ ផ្ទាំង លើ​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ដែល​អាជ្ញាធរ​ទើប​តែ​ដាក់​កាលពី​ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ២០ នាទី​យប់ ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គាត់​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត​ស៊េរី​ទំនើប ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា 1996.L.K ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជិត​ដល់​ស្តុ​ប​ស័​រ​ដែស លើ​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ស្រាប់តែ​ទៅ​បុក​ពី​ក្រោយ​រថយន្ត Chevrolet ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BZ-1508 ដែល​កំពុង​បើក​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​រថយន្ត Chevrolet ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ វិល​មួយ​ជុំ ទៅ​ប៉ះ​រនាំង​ដែក​បាក់ ចំនួន ០៦ ផ្ទាំង បង្ក​ការ​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា កាលពី​ថ្មី​ៗ កន្លង​ទៅ​នេះ គាត់​ទើបតែ​ឃើញ​អាជ្ញាធរ​យក​រនាំង​ដែក​នេះ​មក​ដាក់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​ទើបតែ​មួយ​ករណី​នេះ​ទេ បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​ចំនួន ០៦ ផ្ទាំង មុនគេ​តែម្ដង។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង ០២ គ្រឿង ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ពេល ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម